ថ្ងៃ អង្គារ ទី២០ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • ការព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាពីថ្ងៃនេះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខអាចនឹងកើនឡើងដល់កម្រិតកម្ពស់៧,៧៩ម៉ែត្រនៅថ្ងៃទី២២ខែតុលា។ យោងតាមព្រឹត្តិបត្រព័ត៌មានព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ ខែតុលា នេះបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែតុលា ទឹកមានកម្ពស់ ៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃទី១៨ខែតុលា ០,៣៧ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ២,២៧ម៉ែត្រ។ នៅខេត្តក្រចេះ ទឹកមាន កម្ពស់១៧,៩២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ២៤ខែតុលា០,២៤ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ៣,១៧ម៉ែត្រ។ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់១១,១៨ម៉ែត្រ ខ្ពស់ជាងថ្ងៃ ទី១៨ខែតុលា០,៤០ម៉ែត្រ ខ្ពស់ជាង កម្ពស់ទឹកមធ្យម ច្រើនឆ្នាំ១,០១ម៉ែត្រ។ នៅចតុមុខ ទឹកមានកម្ពស់ ៧,១២ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី១៨ខែតុលា០,២០ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ១,៥០ ម៉ែត្រ។ នៅបឹងទន្លេសាប ក្រគរ កំពង់ហ្លួង ទឹកមានកម្ពស់៤,៨២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៨ខែតុលា០,០៦ម៉ែត្រ៕
  • ថវិកាដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារសពជនរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ)៖ ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមួយសព ១០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ ញាតិសពពលរដ្ឋរងគ្រោះដោយទឹកជំនន់១២គ្រួសារនៅបន្ទាយមានជ័យ។ ថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តាំផ្ញេីដល់គ្រួសារ សាច់ញាតិ ជនងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំសុខភាពកុំឱ្យមានជំងឺតម្កាត់ផ្សេងទៀត និងគ្រោះថ្នាក់ដទៃ ទៀត។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់ចែងពិធីបុណ្យរបស់សពនិមួយៗផងដែរ។ គ្រួសារ […]
  • ១៦ថ្ងៃដើមខែតុលា នេះ ជំនន់ទឹកភ្លៀងនៅកម្ពុជាផ្តាច់ជីវិតមនុស្ស១៨នាក់ និងប៉ះពាល់ជាង ២១ម៉ឺននាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប្រជាជន ១៨នាក់បានស្លាប់ និងប្រជាជន ៥៣ ១៦៩គ្រួសារ ស្មើប្រមាណ ២១២ ៦២៦នាក់ ព្រមទាំងប៉ះពាល់ផ្ទះប្រមាណ ៥១ ១៣៣ខ្នង។ ប្រជាជនជម្លៀសមានប្រមាណ ៦២៩៨គ្រួសារ ស្មើប្រមាណ ២៥ ១៩២នាក់។ របាយការណ៍ដដែល បញ្ជាក់ថា រាជធានី-ខេត្តដែលរងផលប៉ះពាល់រួមមាន ៖ ភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ៕
  • ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សន កិច្ច កម្ពុជា នាដើមខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាបជូនសម្តេចពីសំណើដំណើរទស្សនកិច្ច របស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារ ណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។ សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច […]
  • ថ្ងៃនេះ​ ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​ ​និងចុះឈ្មោះបោះឆ្នោត គ​.​ជ​.​ប​ ​បាន​ប្រកាសឲ្យ​ដឹង​ថា​ ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​មាន​រយៈពេល​ត្រឹមតែ​១​៩​ថ្ងៃ​ប៉ុណ្ណោះ​។​ នៅថ្ងៃទី១៩ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​ ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ថា​ ​គ​.​ជ​.​ប​។​ ​គ​.​ជ​.​ប​ ​បាន​ឲ្យ​ដឹង​ថា​ ​ដើម្បី​បម្រើ​ការ​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​គ​.​ជ​.​ប​ ​បាន​រៀបចំ​ការិយាល័យ​ផ្តល់​សេវា​នៅ​តាម​សាលាឃុំ​ ​សង្កាត់​ទាំង​ ​១​ពាន់​៦​៤​៦​នៅ​ទូទាំង​ប្រទេស​។​ ​ដើម្បី​ចុះឈ្មោះ​បោះ ឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែល​កើតមុន​ ​ឬ​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៣​ ​ត្រូវ​មាន​អត្តសញ្ញាណ​ប​ណ្ណ​។    
  • ក្នុងរយៈពេល៩ ខែ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិជិត១០០០ករណីនិងកសាង និងបញ្ជូនសំណុំរឿងចំនួន៤០ ករណីទៅតុលាការ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារ ធម្មជាតិ បានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះដោយសង្កេតឃើញថា បទល្មើសនៅតំបន់មួយចំនួនមានការ ថយចុះ ដោយសារតែមានកិច្ចសហការស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថានៅក្នុង រយៈពេល៩ ខែនេះមន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន […]
  • ស្រុកបន្ទាយស្រី ទទួលរងការគំរាមកំហែងដោយជំនន់ទឹក ភ្លៀង គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកំពស់៣.៣០ម៉ែត្រ ដល់ ៥.៥០ម៉ែត្រ ជិត ដល់កម្រឹតប្រកាសអាសន្ន ( ៦.០០ម៉ែត្រ ) ដែលស្ថានភាពបែបនេះ បានជំរុញឲ្យគណៈបញ្ជាការឯកភាពស្រុក ចាត់ វិធានការជម្លៀសប្រជាជនមួយចំនួនរស់នៅក្នុងតំបន់នោះដែលរងផលប៉ះពាល់ខ្លាំង បញ្ជូនទៅកាន់ទីទួលមានសុវត្ថិ ភាព។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងយ៉ាងដូច្នេះតាមរយៈនៃបទសម្ភាសន៍ផ្ទាល់ ក្នុងពេលដែលកម្លាំងអន្តរាគមន៍របស់ស្រុក រួមមានកម្លាំងនគរបាល អាជ្ញា ធរដែនដីចុះជួយប្រជាពលរដ្ឋ ដែលជាពិសេសនោះ គេឃើញមានកម្លាំងសហការដែលចូលរួមដោយ កងយោធារបស់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងកម្លាំងមួយចំនួនទៀត រួមទាំងមធ្យាបាយជម្លៀសជនរងគ្រោះផងដែរ ដែលដឹកនាំដោយ ឯកឧត្តម សែម សុវណ្ណនី ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំខ្នារសណ្តាយ ក៏មានវត្តមានផងដែរ លោក ង៉ាន់ ភិរុណ អភិបាល រងខេត្តសៀមរាប។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពនៃការគំរាមកំហែងនេះ បើសិនជាភ្លៀងនៅតែបន្តធ្លាក់ មូលដ្ឋានដែលមានការព្រួយ បារម្ភជាងគេ គឺភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួន ត្រូវបានទឹកហូរឆ្លងកាត់ និងកំពុងជន់លិចផ្ទះបងប្អូនប្រជាពល […]
  • ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ ក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា។ ក្រសួងបញ្ជាក់ថា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ​ ស្រកចុះ​ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ – កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ – កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ​ ។ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោតបានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ៕
  • ទឹកជំនន់បានសម្លាប់ជីវិតប្រជាពលរដ្ឋខេត្តពោធិ៍សាត់ចំនួន៦នាក់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០)៖ បន្ទាប់ពីទទួលរង ឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវ មួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់។ ដែលក្នុងនោះ មានករណីលង់ទឹកថ្មី កើតឡើងលើជនរងគ្រោះឈ្មោះ ឡៃ ស្រីមួយ ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ រឹទ្ធ ម៉ូលីកា ភេទស្រី អាយុ៧ឆ្នាំ ដែលបានចុះលេងទឹកស្ទឹងលង់ស្លាប់ កាលពីថ្ងៃទី១៦ ខែតុលា រហូតដល់វេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពក្មេងស្រីម្នាក់ មានឈ្មោះ ឡៃ ស្រីមួយ កំពុងអណ្តែតក្នុងទឹកស្ទឹងនៅចំណុចចុងស្ទឹងព្រែកត្របែក ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯម្នាក់ទៀតមិនទាន់រកឃើញទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវ ជ្រាវរុករកបន្ត។ នៅថ្ងៃដដែលនេះដែរ មានករណីដើរធ្លាក់ទឹកអូរលង់ស្លាប់។ជនរងគ្រោះឈ្មោះ […]
  • ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល៖ ជំនន់ទឹកភ្លៀង បង្កផលប៉ះ ពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន១៣ខេត្ត ជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ ២០ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯ.ឧ ទេសរដ្ឋមន្ត្រី ឲ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន១៣ខេត្ត បណ្តាលជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ មានប្រវែងសរុបចំនួន ២៤៣គីឡូ ម៉ែត្រ ។ នៅក្នុងឱកាសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹក ភ្លៀងហូរច្រោះ ឋិតនៅម្ដុំស្ពានទំនប់ទឹក៧មករា ដែលអាចបង្កឱ្យមានការកកស្ទះ ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ២០ ចាប់ពីផ្លូវជាតិលេខ៣ ក្បែរទំនប់ទឹក៧មករារហូតដល់រង្វង់មូលគួស្រូវផ្លូវជាតិលេខ២ ដែលកំពុងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង និងបង្កការខូច ខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើការវាយ តម្លៃតាមដានជាប្រចាំ និងរកមធ្យោបាយរំដោះទឹកឲ្យផុតពីផ្លូវជាតិលេខ៣ ដើម្បីកុំឲ្យទឹកហូរកាត់លើផ្លូវ បង្កផលប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរ សាធារណការ និងដឹកជញ្ជូនទូទាំងប្រទេសពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាព ទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនពិនិត្យ មើលលទ្ធភាពស្តារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់សង្គ្រោះប្រជាពលរដ្ឋដែលកំពុង […]
  • ស្ត្រីជាប់ឃុំជិត ៥០០នាក់ត្រូវជម្លៀសទៅមណ្ឌលអប់រំកែប្រែម១ ទាំងយប់ ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯ.ឧ. ខៀវ សុភ័គ បានអះអាងថា ពេលរំលងអធាត្រថ្ងៃទី១៣ ខែតុលា ជនជាប់ឃុំជាស្ត្រីជិត ៥០០នាក់មកពីមណ្ឌលអប់រំកែប្រែម២ ត្រូវផ្លាស់មកមណ្ឌលអប់រំកែប្រែ ម១ ជាបន្ទាន់បន្ទាប់ពីជំនន់ទឹកភ្លៀងដែឬលហៀរចេញពីស្ទឹងព្រែកត្នោត បានហូរចូលកន្លែងពួកគេស្នាក់នៅ។ ឯ.ឧ. បន្តថា ចំណែកនៅពន្ធនាគារបន្ទាយមានជ័យ ការដឹកជញ្ជូនជនជាប់ឃុំនៅមិនទាន់ចប់នៅឡើយ ទេ ដោយនៅថ្ងៃពុធ នេះ ជនជាប់ឃុំជាង ៨០០នាក់ទៀត ក្នុងចំណោមជនជាប់ឃុំសរុបជាង ១ ៦០០នាក់ ត្រូវបានជម្លៀសទៅពន្ធនាគារខេត្តកំពង់ធំ និងខេត្តកំពង់ចាម។   អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤តុលា នេះ មានជនជាប់ឃុំសរុបជាង២ពាន់នាក់ មកពីពន្ធនាគារខេត្តបន្ទាយមានជ័យ និងមកពីមណ្ឌលអប់រំកែប្រែម២ ស្ថិតនៅជាយរាជធានីភ្នំពេញត្រូវបានផ្លាស់មកកន្លែងទីទួលមានសុវត្ថិភាព។ បើតាម ឯ.ឧ. ខៀវ សុភ័គ ការបន្លាស់ទីជនជាប់ឃុំពីកន្លែងទឹកទៅកន្លែងគោនេះក៏មានដែរ កុមារជាកូនរបស់អ្នកជាប់ឃុំជាស្ត្រី។ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ស្នើឲ្យពន្ធនាគារនីមួយៗយកចិត្តទុកដាក់ជាពិសេសសម្រាប់អ្នកទោសជាស្រ្តីដែលមានជាប់កូនតូច និងស្ត្រីជាប់ឃុំដែលមានវ័យចាស់ជរា។ យ៉ាងណាក៏ដោយ ឯ.ឧ. ខៀវ សុភ័គ បានទទួលស្គាល់ថា មិនមែនជារឿងងាយស្រួលទេ ក្នុងការជម្លៀសអ្នកទោសនេះ […]
  • ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមអះអាងថាស្ថានភាពទឹកជំនន់ ខេត្តកំពង់ឆ្នាំងអាចគ្រប់គ្រងបាន (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)៖ ក្នុងស្ថានភាព ជំនន់ទឹកភ្លៀងនៅតែគំរាមកំហែងផ្នែកខាងត្បូងរាជធានីភ្នំពេញ នៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាមានបាត់ដំបងនិង ពោធិ៍សាត់ ជំនន់ទឹកភ្លៀងបានស្រកដោយអន្លើ។ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង វិញមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ដែលនេះជាការអះអាងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង ។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោក ប៊ុនថុន បានឲ្យដឹងនៅព្រឹកថ្ងៃទី 14 ខែតុលាឆ្នាំ 2020 នេះថា ស្ថានភាពទឹកជំនន់ខេត្តកំពង់ឆ្នាំងមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែយ៉ាងនេះក្តី,ក៏មន្ទីរជំនាញនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់ក៏បាននិងកំពុងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការជួយសង្គ្រោះទាន់ពេលវេលា ។ លោក ដោក ប៊ុនថុន បានបញ្ជាក់ដែរថាជំនន់ទឹកភ្លៀងអាចប៉ះពាល់ បានក្នុង ខេត្តកំពង់ឆ្នាំង ដរាបណាទ្វារទឹកនៅអន្លង់ជ្រៃ ដែលជាទ្វារទឹកធំបំផុត ជាប់ ព្រំប្រទល់ខេត្តកំពង់ស្ពឺ មិនអាចគ្រប់គ្រងសភាពការណ៍បាន ។ យ៉ាងនេះក្តី បន្ទាប់ពី បើកបង្ហូរចុះ មកក្រោមរយៈពេល២ថ្ងៃកន្លងទៅនេះ ឃើញថាស្ថានភាពទឹកបានធូរស្រាល ហេតុនេះហើយ ទ្វារទឹកមួយចំនួន ត្រូវបានបិទវិញជាបណ្ដោះអាសន្ន ធ្វើបែបនេះព្រោះគោលបំណងថែរក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល។ ក្នុងស្ថានភាពបែបនេះក៏មាន ប្រចាំការ ជាស្រេចដែរបើសិនមានទឹកបុកមុខថែមទ្វារទឹកទាំងនោះនឹងបើកឡើងវិញជាពុំខានឡើយ ។ ដោយឡែកតាមបណ្ដោយផ្លូវជាតិ លេខ៥ ដែលរងការប៉ះពាល់នៅចំណុចក្រាំងពន្លៃក្នុងស្រុកកំពង់ត្រឡាច វិញគឺមន្ទីរជំនាញបានសហការជាមួយនឹងក្រុមធ្វើផ្លូវរបស់ប្រទេសជប៉ុនគ្រប់គ្រងសភាពការណ៍បានអាចចរាចរទៅមកបាន ។ […]
  • តុលាការបង្គាប់ឱ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាម ឡើងវិញនៅមុនថ្ងៃទី១៦ ខែតុលា នេះ បន្ទាប់ពីកុ្រមហ៊ុន ស៊ិនទ្រី បាន ស្នើទាមទារឱ្យកម្មករ បញ្ឈប់ការ ធ្វើកូដកម្ម និងចូល ធ្វើការងារវិញ កាល ពី ថ្ងៃ ទី ១២ ខែ តុលា ។   សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ បានសម្រេច ដោយបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករ និយោជិត របស់ក្រុមហ៊ុន ស៊ីនទ្រី ខេមបូឌា គឺជាកូដកម្មខុសច្បាប់ និងបង្គាប់ឱ្យកម្មករ និយោជិតទាំងអស់របស់ក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម និងត្រូវចូលបំពេញការងារវិញតាមវេនពេលវេលា និងតួនាទីរបស់ខ្លួន ឱ្យបានមុនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។   តុលាការក៏បានព្រមានថា ក្នុងករណីដែល មិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុសធ្ងន់ធ្ងរ។   ការសម្រេចរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ខែតុលា។ សូមបញ្ជាក់ថា កម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង ១ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីពួកគេ […]
  • កាកបាទក្រហមកម្ពុជាផ្តល់​ថវិកា៣០០​លាន​រៀលដល់សាខាកាកបាទក្រហមខេត្តចំនួនបីដែលត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ ដើម្បីជួយដល់ប្រជាពលរដ្ឋដ្ឋ ក្នុង​គ្រោះទឹកជំនន់ បង្ក ដោយ​ទឹកភ្លៀង ក្នុង​មួយ​ខេត្តៗ ទទួលបាន ១០០​លាន​រៀល ដើម្បី​ទិញ​ស្បៀង ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​។​ ​ថវិកា ១០០ លាន​រៀល សម្រាប់​ខេត្ត​និ​មួយៗ សម្រាប់​ទិញ​ស្បៀង ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នាពេលនេះ រួមមាន​៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ​។​ ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ បន្តថា កាកបាទក្រហមកម្ពុជា បាន​ចាត់​មន្ត្រី​ពី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម នៅ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ជាមួយ​មន្ត្រី​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ […]
  • មានវីដេអូរ៖ ភ្លៀងធ្លាក់បន្តថែមទាំងបាក់ទំនប់លើភ្នំគិរីរម្យផងនោះ បណ្តាលអោយលិច ផ្លូវជាតិលេខ៤ដោយអន្លើៗ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)៖ដោយសារតែ មេឃធ្លាក់ភ្លៀងបន្តបន្ទាប់ ហើយថែមទាំងបាក់ទំនប់លើខ្នងភ្នំគិរីរម្យ ផងនោះបណ្តាលអោយជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្លូវជាតិលេខ៤រងការលិចលង់ដោយអន្លើៗ។ កងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ដកំពង់ស្ពឺ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច គ្រប់អង្គភាព ចេញអន្ដរាគមន៍សម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ៣២- ៣៣ និងលេខ៤២-៤៣ ដែលមានទឹកជន់លិច បណ្ដាលមកពីជំនន់ទឹកភ្លៀងធ្លាក់ជាប់ ៗគ្នាប៉ុន្មានថ្ងៃនេះ។ តាមការអោយដឹងពីប្រជាពលរដ្ឋថា ការលិចផ្លូវជាតិលេខ៤ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៤២និងលេខ៤៣នេះ បណ្តាលមកពីការចាក់លុបបឹងធម្មជាតិជាច្រើននៅខាងត្បូវផ្លូវ និងជាពិសេសគឺក្រោយបុរីសុវណ្ណតែម្តង ដែលម្ចាស់មានឈ្មោះ តុង សេង អាយុជាង៦០ឆ្នាំ ជាអ្នកមានលុយមានអំណាចមួយរូបនៅក្នុងខេត្តកំពង់ស្ពឺ។ ប្រភពបន្តថា កាលពីមុនមិនដែលមានករណីទឹកលិច នោះទេផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូ៤២និង៤៣នោះ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់តាំងពីមានការលុបបឹងធម្មជាតិ និងសង់បុរីសុវណ្ណនេះមក ទឹកជន់លិចផ្លូវតែម្តង។ ប្រជាពលរដ្ឋសាទរ ចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្ររងគ្រោះនេះ។ និងសំណូមពរឲ្យឯកឧត្តម អភិបាលខេត្ត ជួយពិចារណាចំពោះមតិលើកឡើងរបស់ប្រជាពលរដ្ឋពីបញ្ហាការចាក់ដីលុបបឹងធម្មជាតិក្នុងខេត្តនេះផង។ យ៉ាងនេះក្ដី មិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ថា មតិចោទ […]

បក្សនយោបាយចំនួន៥ដាក់ភ្នាក់ងារសង្កេតការណ៍សរុបជាង៥ពាន់នាក់ដើម្បីពិនិត្យការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០


តុលា ០១
០៥:១០:២៣ ល្ងាច ២០២០
  ៤៤ Views

http://www.khmnow.com/wp-content/uploads/2020/10/120302050_1657431631098321_6281699202513835137_n.jpg

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មានគណបក្សនយោបាយចំនួន ៥ បានដាក់ភ្នាក់ងាររបស់ខ្លួនសរុបចំនួន ៥ ០២៧នាក់ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះននិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។
គណបក្សនយោបាយទាំង ៥ រូមមាន ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។
គួររំលឹកថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មានចំនួន ៨ ៦២៩ ៣៥៧នាក់ សម្រាប់ឆ្នាំ២០២០ នេះ គ.ជ.ប.មានផែនការចុះឈ្មោះថ្មី ចំនួន ៣០០ ៣៩០នាក់ ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ នេះ តាមបណ្ដាសាលាឃុំសង្កាត់នៅទូទាំងប្រទេស៕ សំអាង
 
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)