
ព្រៃវែង ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូទៅបុកដើមចន្ទ័គិរីបណ្តាលឲ្យដួលបាក់កស្លាប់ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលគ្រួសក្រហមស្ថិតក្នុង ភូមិព្រៃក្រឡាញ់ធំ ឃំុព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព៌តមានបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញម៉ូតូ ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ “ព្រៃវែង” 1C.0859 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ អឿន ភឿន ហៅឆ្លូញ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ ធ្វើដំណើរពីកើតទៅលិចស្ថិតក្នុងសភាពស្រវឹងស្រា(គ្មានពាក់មួកសុវត្ថិភាព)។ លុះបើកមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកគល់ដើមច័ន្ទគិរីបណ្តាលឲ្យដួលបាក់ក.ស្លាប់នៅកន្លែងកើតហេតុដោយខ្លួនឯង។
ក្រោយទទួលបានព៌តមាន កម្លាំងសមត្ថកិច្ចជំនាញសហការជាមួួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យនិងធ្វើការវាស់វែង រួចក៍ធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់