ថ្ងៃ ច័ន្ទ ទី១៣ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេច ការងាររបស់សាខាកាកបាទក្រហមខេត្តអាណត្តិទី ៥ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាង និងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី ៥ ២០១៩ដល់ ២០២៥។ ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានេះផងដែរ ក៏មានការផ្លាស់ប្តូរ និងបំពេញបន្ថែម របស់សមាជិក សាខាកាកបាទក្រហម និងបន្ថែមគណៈកិត្តិយស សាខាមូលហេតុសមាជិកចាស់ មានការផ្លាស់ប្តូរការងារទៅឆ្ងាយខេត្ត និងចូលនិវត្តន៏ ហើយក៏មានការផ្លាស់ប្តូរសមាសភាពអស់លោក លោកស្រីមួយចំនួនផងដែរ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្ថែមថា សាខា កាកបាទក្រហមខេត្ត មានកម្មវត្ថុ និងគោលបំណងរួមគឺបង្ការ និងសម្រាលទុក្ខលំបាកគ្រប់ការឈឺចាប់ របស់ប្រជាពលរដ្ឋ ដោយមិនលំអៀង គ្មានការបែងចែក អំពីសញ្ជាតិ ពូជសាសន៍ ភេទវណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយ ដោយត្រូវបំពេញភារកិច្ចមានជាអាទិ៍ទាំងនៅក្នុងពេលមានជម្លោះប្រដាប់អាវុធ ក៏ដូចជានៅក្នុងពេលមានសន្តិភាព ត្រូវបំពេញភារកិច្ចក្នុងនាមតំណាងជនរងគ្រោះ គ្រប់កាលៈទេសៈបន្តប្រមូលផ្តុំ កម្លាំងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងថែទាំសុខភាព តាមសហគមន៍ […]
  • មានវីដេអូរ៖ ប្រជាពលរដ្ឋ ៥០គ្រួសារដែលមានជីវភាពខ្វះខាត់ ចាស់ជរា ក្នុងឃុំតាគង់ ទទួលអំណោយពីឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត និងអភិបាលខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០)៖ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើដោយក្រុមការងារខេត្តចុះជួយស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជា្រគ្រឿងបរិភោគមួយចំនួនទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត់ ចាស់ជរា ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ម្សិលមិញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់គឺរាជ រដ្ឋាភិបាលកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាមួយស្លាប់ដោយសារអត់អាហារនោះទេ។ ជាក់ស្តែង អំណោយថ្ងៃនេះវាមិនបានបំពេញនូវតម្រូវការរបស់បងប្អូនពុកម៉ែបានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនបងប្អូនពុកម៉ែ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រាប៉ុណ្ណោះ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ចូរយើងត្រូវបន្តប្រុងប្រយ័ត្នអោយបានខ្ពស់គ្រប់ៗគ្នា គ្រប់ក្រុមគ្រួសារគឺត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងទប់ស្កាត់ការីករាលដាល ជំងឺកូវីដ-១៩ […]
  • រយៈពេលជាង៧០ថ្ងៃ នគរបាលចរាចរណ៏ធ្វើការផាករថយន្តល្មើសច្បាប់ចរាចរណ៏ ជាង១០ម៉ឺនគ្រឿង រយៈពេល៧៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្រលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ជាង១០ ម៉ឺន គ្រឿង ក្នុងនោះមានម៉ូតូ ៧៤,១១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៦២៦គ្រឿង។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។ បើតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា បទល្មើស​ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ដឹកលើសទម្ងន់ លើសចំណុះ អត់ស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែ ក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹក​លើស​ទម្ងន់ ប្រើ ប្រាស់ទូរស័ព្ទជាដើម។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៦​លើកផងដែរ ក្នុងនោះស្លាប់ ៣នាក់ របួស០៩នាក់ (របួសធ្ងន់ ០៧នាក់)៕ សំ វណ្ណា
  • សមាគមមីក្រូហិរញ្ញវត្ថុ ច្រានចោលរបាយការណ៏របស់លីកាដូ និងអង្គការពីរទៀតលើរបាយការណ៏ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» តាមរយៈសេចក្តីថ្លែងការណ៏របស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុ បានចាត់ទុករបាយការណ៏របស់លីកាដូ សម្ព័ន្ធសហជីព និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ថាមិនមានភាពស៊ីសង្វាក់ នឹងទិន្នន័យ ហើយមូលដ្ឋាននៃវិធីសាស្ត្រស្រាវ​ជ្រាវមិនបានត្រឹមត្រូវ។ សមាគមមើលឃើញថា វិធីសាស្ត្រ ក្នុងការស្ទង់មតិនេះ ខ្វះលក្ខខ័ណ្ឌបែបវិទ្យាសាស្ត្រ មានភាពលំអៀង និងខ្វះ ការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ ដែលអាចធ្វើការផ្ទៀងផ្ទាត់បានឡើយ៕
  • ក្រសួងបរិស្ថាន លើកទឹកចិត្តឲ្យពលរដ្ឋចូលរួមជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅ ក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកទឹកចិត្ត ពលរដ្ឋចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះ ថ្នាក់។ ឯកឧត្តមរដ្ឋលេខា ធិការក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមការ ងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបាន ទទួល ជោគជ័យនិងមានការចូលរួមគាំទ្រអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។   ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ឯកឧត្ដម ក៏បានលើក ឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។ ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង១ ម៉ឺនតោនក្នុងមួយថ្ងៃ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% […]
  • គ្រាន់តែម្សិលមិញមួយថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យប្រជាពលរដ្ឋ ស្លាប់និងរបួស៣៣នាក់ ​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន៤នាក់​(​ស្រី​១នាក់)​បាន​ស្លាប់ របួសធ្ងន់១៤​នាក់ (​ស្រី​៧នាក់​) និង​របួស ស្រាល១៥នាក់(​ស្រី​៤នាក់) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ។ ​ នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១១ កក្កដា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣៣នាក់ គឺ​កើត ឡើងដោយសារប៉ះទង្គិច ចំនួន​១១លើក ៕
  • សម្តេចតេជោ ប្រាប់ប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ព្រោះជំងឺកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាល តាមរយៈហ្វេសប៊ុកផេកនៅព្រឹកថ្ងៃទី ១២ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុនមសែន នាយករដ្ឋមន្ត្រី បន្តក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។   សម្ដេចបញ្ជាក់ថា កម្ពុជាមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសកម្ពុជា គឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សម្តេចតេជោ ប្រាប់ប្រជាពលរដ្ឋ កុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់ កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ៕  
  • កូវីដ១៩: កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់ទៀតហើយ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមានចំនួន ១៥ ករណីផ្សេងទៀត គឺសុទ្ធតែជាបុរសជនជាតិខ្មែរដែលបានវិល ត្រឡប់មក ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបន្តជើង ហោះ ហើរពីប្រទេសម៉ាឡេស៊ីនិងបានមកដល់ព្រះ រាជាណា ចក្រកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ។
  • បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវៀតណាមវត្ថុតាងគ្រឿងញៀន១១គីឡូក្រាមទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង (ខេត្តស្វាយរៀងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០)៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ជាជនជាតិវៀតណាមរួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរ បាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រូលនីតិវិធីពីលោកខាំ សុផារីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២.៣០នាទីនៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១លើក ដោយបានចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំទម្ងន់១១គីឡូក្រាម(គឹតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន ម៉ូតូ១គ្រឿង ក្នុងពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម។ វត្ថុតាងព្រមថ្នាំញៀនប្រមាណ១១គីឡូក្រាម រួមទាំងជនសង្ស័យម្នាក់ដែលជាជនជាតិវៀតណាមដែលជាអ្នកជួញដូរឆ្លងដែនត្រូវបានកម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវីធីច្បាប់៕ ព្រហ្មសាវ៉េត
  • សហគមន៍ទេសចរណ៍ជីផាត ប្រែក្លាយជីវភាពពលរដ្ឋពីការបរបាញ់សត្វ កាប់ឈើ ទៅជាអ្នកបំរើសេវាទេសចរ ណ៍ តំបន់អេកូទេសចរណ៏ធម្មជាតិជីផាត ស្ថិតនៅថ្មបាំង ខេត្តកោះកុង បានក្លាយជាកន្លែងដ៏គួរឲ្យទាក់ ទាញ សម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ សហគមន៍ទេសចរណ៍ជីផាត បានប្រែក្លាយជីវភាពពលរដ្ឋពីការបរបាញ់សត្វ កាប់ឈើ និងការរុករកផលអនុផលព្រៃ ឈើ ទៅជាអ្នកបំរើសេវាទេសចរណ៍ ជួយទ្រទ្រង់និងបង្កើនជីវភាព។   ឯ.ឧ នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានបានឱ្យដឹងក្នុងដំណើរដឹកនាំប្រតិភូទស្សន កិច្ចខេត្តកោះកុងថា តំបន់ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង ធ្លាប់តែជាទីកន្លែងបំផ្លាញធនធានធម្ម ជាតិ ពលរដ្ឋធ្លាប់តែកាប់ ព្រៃឈើ បរបាញ់សត្វព្រៃ នៅ ពេលនេះ បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ ទាញទាំងភ្ញៀវជាតិ និង អន្តរ ជាតិ។ តំបន់ជីផាត ឃុំជីផាត ប្រជុំទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងមានដូចជា៖ស្ទឹងព្រាត់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរស្រឡៅ វាលប្រាក់ ពាងបុរាណ ម្ឈូសបុរាណ ត្រពាំងគិត ត្រពាំងថ្ម ដំណាក់ខូស អូស្បត រោងប្រចៀវជាដើម។ លោក អន សុវណ្ណប្រធានសហគមន៍អេកូទេសចរណ៍ជីផាត […]
  • មានវីដេអូរ៖ សក្តិ៣ប្រច័ណ្ឌស្រីស្នេហ៍បាញ់ប្រហារ២គ្រាប់ស្លាប់រួចបើករថយន្តគេចបែរជាគ្រោះថ្នាក់ខ្លួនឯងប្រហែលមិនរស់ (ខេត្តត្បូងឃ្មុំ,ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២០)៖ ភ្លើងប្រច័ណ្ឌដុតរោលធ្វើឲ្យមន្ត្រីសមត្ថកិច្ចពាក់ស័ក្ដិ៣ម្នាក់ទាញកាំភ្លើងខ្លីបាញ់ប្រហារ ទៅលើស្រីស្នេហ៍របស់ខ្លួនត្រូវចំនួន២គ្រាប់នៅផ្លូវចូលKaraoke gold club ភូមិជីមាន់ ឃុំក្រែក ស្រុកពញា ក្រែក វេលាម៉ោង៨ យប់ថ្ងៃទី៩ កក្កដា២០២០។ ស្ត្រីនោះបានស្លាប់ក្នុងគ្រាដែលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា: ចំពោះអង្គហេតុមិនទាន់បានស៊ីជំរៅនោះទេ ដោយគ្រាន់តែដឹងក្នុងជំហានដំបូងថាមូលហេតុដែលកើតមានអំពើបាញ់ប្រហារ លើស្រីស្នេហ៍នេះដោយសារតែកើតរោគប្រច័ណ្ឌ។ស្ត្រីដែលស្លាប់នោះឈ្មោះហេង សុហ៊ាម អាយុ ២០ឆ្នាំ រស់នៅស្រុកពញាក្រែក នេះតែម្ដង។ សមត្ថកិច្ចមូលដ្ឋានបានរៀបរាប់បន្តថា ក្រោយពីបាញ់ប្រហារត្រូវគូស្នេហ៍របស់ខ្លួនចំនួនពីរគ្រាប់ចំដើមទ្រូងបណ្ដាលឲ្យរងរបួសជាទម្ងន់។ ជនបង្កឈ្មោះមូលទិត្យ ឧត្តម អាយុ ៣១ឆ្នាំ ត្រូវបានគេស្គាល់ថាជាសមត្ថកិច្ចនោះ បានបើករថយន្តពណ៌សម៉ាកព្រុស រត់គេចក្នុងទិសដៅពីកើតមកលិច ស្របពេលបើកមកជិតដល់ច្រកក្លោងទ្វារមុខសាលាស្រុកពញាក្រែក។ ដោយសារតែរថយន្តនោះប្រើប្រាស់ល្បឿនលឿនពេក ក៏បានបុករថយន្តដឹកទំនិញពីខាងក្រោយយ៉ាងពេញទំហឹង រងការខូចខាតជាដំណំហើយអ្នកបើកបររថយន្ត បានរងរបួសជាទម្ងន់។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុកពញាក្រែក បានចុះមកដល់កន្លែងកើតហេតុ ដោយបាននាំអ្នករងគ្រោះមក សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកនិងនាំបន្តមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាមទាំងយប់។ សូមបញ្ជាក់ថា រថយន្តធំដឹកទំនិញដែលរថយន្តម៉ាកព្រុស បើកបុកពីខាងក្រោយក៏បានបើករត់គេចដោយកម្លាំងសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវរក។អ្នករងគ្រោះជាសមត្ថកិច្ចត្រូវបានក្រុមសាច់ញាតិបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញទាំងយប់សង្ឃឹមរស់តិចណាស់៕ ដោយ៖ចាន់ ថេត  
  • ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុលនីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ នៅខែកញ្ញាខាងមុខ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគ ស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបានឯកភាព​គ្នា​ នឹងគ្រោងដាក់ឱ្យដំណើ រការនៅក្នុង ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ នេះ។ នេះជាការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ។   ជំនួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយាន ជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណ ការ និងដឹកជញ្ជូន តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់ បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។ នេះគឺជាការបោះជំហានជាវិជ្ជមានមួយ តាមរយៈគំនិតផ្តួចផ្តើម […]
  • មេឈ្មួញរកស៊ីបទល្មើស បាញ់ស្រាយកំហឹង (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២០)៖ ស្នូរកាំភ្លើងកណ្ដាលរាត្រីជាច្រើនគ្រាប់ដែលគេដាក់ការសង្ស័យថាមេឈ្មួញរកស៊ីបទល្មើសព្រៃល្បីឈ្មោះ ប្រចាំរង្វង់មូលផ្សារកន្តួត ស្រុកឱរ៉ាល់ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ តែមិនរំខានដល់សមត្ថកិច្ចឡើយ។ ការផ្ទុះអាវុធកណ្ដាលរាត្រី កាលពីវេលាម៉ោង១២ កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០៩ខែ កក្កដា នៅចំណុចដងស្ទឹងតាដុក ស្ថិតក្នុងព្រៃចំការឬស្សីជាប់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ទៅលេខ៥៩ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានបង្ហើបឲ្យដឹងថា ខណៈដែលកម្លាំង កំពុងធ្វើការជិះម៉ូតូនិងរថយន្តល្បាតតាមមូលដ្ឋាន ដើម្បី ការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដល់ចំណុចកើតហេតុ ក៏ប្រទះឃើញបុរសម្នាក់ជិះរថយន្ត១គ្រឿងពណ៌សមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុង ទិសដៅពីទិសខាងត្បូងទៅទិសខាងជើង សង្ស័យមានអាការៈស្រវឹងស្រាផង ក៏បានឈប់រថយន្តហើយស្រែកឡូឡា ក្នុងអាការៈទំនងជាស្រវឹងស្រា រួចក៏ទាញអាវុធបាញ់ទៅលើមេឃប្រមាណជាង១០គ្រាប់។ ប្រភពបង្ហើបទៀតថា ការបាញ់របស់បុរសនេះ បង្កអោយប្រជាពលរដ្ឋរស់នៅក្បែរ មានការភ័យខ្លាច ព្រោះតែការបាញ់បោះអានាធិបតេយ្យរបស់ជនសង្ស័យ។ បុរសជាអ្នកផ្ទុះអាវុធនោះគេមិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាជាឈ្មួញរកស៊ីបទល្មើសព្រៃឈើនិងជាយោធានៅភូមិភាគទី៣ ក្រោយបាញ់លើមេឃរួចហើយ បុរសរូបនោះបានឡើងលើរថយន្តបន្តដំណើរឆ្ពោះទៅទិសខាងត្បូងបាត់ទៅ។ បន្ទាប់ពី ជននោះបើករថយន្តគេចខ្លួនបាត់ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅថ្នាក់លើដើម្បីជ្រាបជាព័ត៌មាន។ តាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចថា ការផ្ទុះអាវុធនេះទំនងជាឈ្មួញឈើរូបនោះ ខឹងសម្បារនិងសមត្ថកិច្ចមួយក្រុមដែលតាមចាប់ឈើរបស់គេ។ដោយឡែក ប្រជាពលរដ្ឋក្បែរខាងបានលើកឡើងថា មានករណីផ្ទុះអាវុធអានាធិបតេយ្យ បែបនេះទៅហើយមិនឃើញមានសមត្ថកិច្ចណាមួយចុះមកធ្វើកំណត់ហេតុសួរនាំ ឬហៅជនបង្ករូបនោះទៅធ្វើការអប់រំឡើយ។អ្វីដែល បងប្អូនប្រជាពលរដ្ឋសង្កេតឃើញគឺនៅពេលដែលមានករណីផ្ទុះអាវុធបែបអាណាធិបតេយ្យ គេតែងតែឃើញថ្នាក់លើចាត់កម្លាំងជំនាញព្រហ្មទណ្ឌចុះមកធ្វើការស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើដើម្បីបន្តនីតិវិធី។ […]
  • ឯកឧត្តម សៅ សុភាព ចុះពិនិត្យគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អម ដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន រួមជាមួយប្រតិភូក្រសួងបរិស្ថាន បានចុះពិនិត្យ មើលគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ របស់ក្រុមហ៊ុនCAM-AG IMPORT EXPORT CO.,LTD នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាន បានផ្តោតជាសំខាន់ លើបច្ចុប្បន្នភាពនៃសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ និងកិច្ចសហការលើការគ្រប់គ្រងធនធានធម្មជាតិដីក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ ឯកឧត្តម សៅ សុភាព បានលើក ទឹកចិត្តឱ្យគម្រោងបន្តពង្រឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់អភិរក្សរបស់គម្រោង ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ធម្មជាតិ និងការអភិរឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំផងដែរដល់មន្រ្តីឧទ្យានុរក្សពង្រឹង ស្មារតី និងបង្កើនប្រសិទ្ធភាពក្នុងការ អនុវត្តច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិក្មុងដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព។ សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេពគ្របដណ្តប់លើផ្ទៃដី ៤០២.៥០០ ហិកតា ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យនិងសៀមរាប៕
  • សម្តេចតេជោ: វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈពេល facebook page ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាដំបូងគឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែលគិតរហូតមកដល់ពេល នេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ។ បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ។ប្រទេសកម្ពុជា អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។   ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុវត្ថិភាពសុខភាពអោយបានល្អចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕  

កម្លាំងមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួនស្រ្តីម្នាក់រួមនិងថ្នាំញៀន១១កញ្ចប់ធំ


មិថុនា ២១
០៨:០៦:៣៨ ព្រឹក ២០១៨
  ១៧៦៧ Views

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងនគបាលប៉ុស្តិ៍បឹងទំពន់១ ឃាត់ខ្លនស្រ្តីម្នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ធំ នៅកាលពីថ្ងៃអង្គារ ៧កើតខែបឋមសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ម៉៤០នាទី។

ក្រុមប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋាន០១កន្លែង ពាក់ព័ន្ធ បទល្មើសជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនម្ចាស់ផ្ទះ០១នាក់ឈ្មោះ ណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះ បានចាប់យកវត្ថុតាងរួមមានក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ សំបកថង់ប្លាស្ទិចតូចៗមួយចំនួននិង ជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង ។

ចំពោះជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង​មហាផ្ទៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ស៊ុន ហេង




ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)