ថ្ងៃ អាទិត្យ ទី១៣ ខែ មិថុនា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន ខេត្តព្រះវិហារ៖ តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុ ផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរស់នៅភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។ ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា -ឆែប ខេត្ត ព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែបដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។ ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី […]
  • អ្នកជំងឺ covid-19 ម្នាក់តែងតែទៅទិញទំនិញផ្សារទំនើប AEON Maxvalu នៅសង្កាត់បឹងកេងកង១ អ្នកពាក់ព័ន្ធសូមតាមដានសុខភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារទំនើប AEON Maxvalu ដែលមានទិតាំងស្ថិតនៅ ផ្លូវ៣៦០ សង្កាត់ បឹង កេងកង១ ខណ្ឌបឹងកេងកងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ មូលហេតុ៖ អ្នក ជំងឺកូវីដ១៩ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះជារឿយៗ។
  • អាជ្ញាធររាជធានី រៀបចំផែនការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ ឯ.ឧឃួង ស្រេង. អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ video conference មួយកាលពីម្សិលមិញ ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងអ្នកពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិ ភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រម ទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ ។ ឯ.ឧ ឃួង ស្រេង បានសង្កត់ធ្ងន់ទៅលើការរៀបចំផែនការនេះ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវ ភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់ ដោយបែងចែកជា ៣ ដំណាក់កាល គឺ (១) វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ- សហគ្រាស (២) វិធានការ រយៈ ពេលមធ្យម […]
  • យុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដំណើរការទៅដោយរលូន ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅក្នុងមូលដ្ឋាន ខណ្ឌដូន ពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅ ទៅតាមការណែ នាំរបស់រដ្ឋបាល រាជធានីភ្នំពេញបានដំណើរយ៉ាងរលូន នៅលើទីតាំងចំនួន១៤ដែលបានកំណត់ ជាមួយនិងការរក្សា គម្លាតសុវត្ថិភាពទៅតាមវិធានរបស់ក្រសួង សុខាភិបាលផងដែរ ។ នៅព្រឹកថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅ ក្នុងនោះគេបានឃើញ រដ្ឋបាលខណ្ឌទាំង៣ បានសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវអោយបងប្អូនប្រជា ពលរដ្ឋតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ ជាមួយការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ បានយ៉ាងល្អផងដែរ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង៣ខាងលើប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារ ណជនទាំងអស់ថា ដើម្បីជំរុញការចាក់វាក់សាំងឱ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនា ការជាតិ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឱ្យមានភាពស៊ាំ សហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ។ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធា នគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ […]
  • អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀន តាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅវិទ្យាល័យស្ទឹងហាវ (ខេត្តព្រះសីហនុ,ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១)៖អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀប ចំ កម្មវិធីបង្រៀនពីចម្ងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រ ក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើង វិញ ដោយសារតែជំងឺកូវីដ១៩។ ឯកឧត្តម អភិបាល មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំរបស់លោកគ្រូ អ្នកគ្រូ ការជម្រុញលើកទឹកចិត្តនិងតាមដានមើលការសិក្សាពីសំណាក់ មាតាបិតា អាណាព្យាបាលក៏ជាកត្តសំខាន់មួយទៀតដើម្បីជម្រុញការ សិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។ ឯកឧត្តមបានស្នើឲ្យផ្នែកពាក់ពន្ធ័ទាំអស់ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់ លទ្ធភាពនិងមធ្យោបាយក្នុងការ ពង្រឹងធនធានយុវជនយើងអោយបាន ខ្លាំងក្លា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ បំណិនប្រសប់ និងឥរិយាបថថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្ត ក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។ លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យ ស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ ៣៨នាក់ ស្រី១៥នាក់ […]
  • រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ០៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក និងយកសំណាកនៅមណ្ឌលចត្តាឡីស័កជាំក្សាន្ត ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កជាំក្សាន្ត នាព្រឹកថ្ងៃទី១០ ខែមិថុនា បានយកសំណាកលើកទី២ ចំនួន៦៤ នាក់ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញអ្នកផ្ទុកជំងឺកូវី-១៩ ចំនួន០៦នាក់​ស្រី០៥នាក់ ដែលមាន ឈ្មោះ១/ សេងស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ២/អៀង​សូនីតា ភេទស្រីអាយុ១៣ឆ្នាំ ៣/ជឿន​ចាន់នី ភេទស្រី​អាយុ២៣ ឆ្នាំ​ ៤/សឿន ហេង​ ភេទប្រុស​ អាយុ១៨ឆ្នាំ និង ៥/ អៀង​កញ្ចនា ភេទស្រី​អាយុ៧ខែ អ្នកទាំងអស់គ្នារស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នបានបន្តបញ្ជូនមកធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ ១៩.នៅមណ្ឌលព្យាបាលកំរិតស្រាលសាលាបឋមសិក្សាស្ថាពរ.សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។ សូមបញ្ជាក់ថា អ្នកផ្ទុកចំនួន០៦នាក់ ស្រី០៥នាក់ បានយកសំណាកលើកទី១អវិជ្ជមាន ហើយលើកទី២បានរកឃើញវិជ្ជមាន ពោលបានធ្វើចត្តាឡីស័កអស់រយះពេល១៣ ថ្ងៃ ហើយ គិតត្រឹមថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២១នេះ៕
  • កម្ពុជា ប្រកាសបើកអាជីវកម្មរ៉ែមាសលើកដំបូង ដែលអាចផលិតមាសសុទ្ធ ៣តោនក្នុងមួយឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។ ការសម្រេចប្រកា សឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រា ញ់រ៉ែមាសគឺ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមា ណ១៤ឆ្នាំមកហើយ។ សម្តេចតេជោ បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈ ពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ […]
  • ក្រសួងបរិស្ថាន ធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន៤ កន្លែងនៅក្នុងតំបន់ ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌល គិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់នៅ ក្នុងដែនជម្រក សត្វ ព្រៃឆែប ថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឦសាននៃប្រទេសកម្ពុជា។ អភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្ត មណ្ឌលគិរី និងខេត្តក្រចេះ។ លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាតនៅក្នុងដែនជម្រក សត្វព្រៃឆែបតែមួយនៅថ្ងៃទី៩ ខែមិថុនានេះ នឹងត្រូវបូកមសរុបក្រោយបញ្ចប់នៅល្ងាចថ្ងៃទី៩ ខែមិថុនានេះ។ គួរកត់ សម្គាល់ថា នៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិតក្នុងដែនជម្រកមសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្ត មានសត្វត្មាតចំនួន ៦១ ក្បាលក្នុងនោះរួមមានត្មាតផេះ ចំនួន […]
  • កម្ពុជា នឹងទទួលបានវត្ថុបុរាណដែលត្រូវជួញដូរចំនួន ២៧ រូប ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជា ណាចក្រកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានី -ខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង ក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការ រៀប ចំលិខិតផ្លូវការទៅកាន់ គ.ជ.ប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។
  • រដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩បុរសឈ្មោះ មាស នួន អាយុ ៣៩ឆ្នាំ បើកទ្រូម៉ានី និងភរិយាឈ្មោះ ខឹម វាសនា អាយុ ៣៦ឆ្នាំ លក់គ្រឿងក្រអូប នៅខាងជើងផ្សារវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ផ្សារវាលយន្ត ខាងជើងផ្សារឈៀងខាងលិច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ
  • ផ្ទះបណ្តែតទឹកចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ​ថ្ងៃឱសាន​វាទ​​​កាន់តែ​ជិ​ត​មក​ដល់​​ ម្ចាស់ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត​រុះ​រើជាបណ្តើរៗហើយ ចាប់ តាំងពីថ្ងៃទី៧ខែមិថុនាមកនេះ ខណៈដែល ថ្ងៃឱសាន​វាទ​​​ នៃការ អនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិ​ត​មក​ដល់​​ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែរចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចធំនិងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ ។ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានឱ្យដឹងថា ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន ៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។ លោកបន្តថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រេីវិធានការរដ្ឋបាល​ ចុះទៅរុះរើ ដោយមិន​ទទួល​ការ​ខុស​ត្រូវ​រាល់​ការ​ខូចខាត​ និងប្រឈមមុខច្បាប់ថែមទៀត។ លោក រស់ សុភ័ក្រ […]
  • អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារផ្តល់ដំណឹងទៅម្ចាស់រោងចក្រ អោយធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩ អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានស្នើទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យធ្វើបញ្ជីស្នាក់ នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រង ទៅលើពួកគាត់ ដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។ ការស្នើឡើងបែបនេះ របស់ ឯ.ឧ ឃួង ស្រេង បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ កាល ពីល្ងាចថ្ងៃទី០៨ខែមិថុនា នៅសាលារាជធានីភ្នំពេញ ជាមួយ នឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខា ភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។ ឯ.ឧ អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏លើក ឡើង ថាក្នុងរយៈ ពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបង ប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះស្នើ សុំទៅ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រា ស នៅក្នុងរាជធានីភ្នំពេញ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ […]
  • សម្តេចតេជោ ហ៊ុន សែន÷ វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជា វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា ព្រឹកថ្ងៃអង្គារទី០៨ ខែ មិថុនា សម្រា ប់ទុកចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃ នេះ គឺជាវ៉ាក់សាំងជើងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា ជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធ សាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិ បាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់ សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ […]
  • រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ កម្ពុជា មានសត្វក្ងោកបៃតង ជាប្រភេទកម្រច្រើនជាងគេនៅលើពិភពលោក ចន្លោះពី២ ទៅ៣០០០ក្បាល រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ពាក់ព័ន្ធនឹងវត្តមានសត្វក្ងោកនៅកម្ពុជាដែលជាប្រភេទសត្វកម្រ សត្វក្ងោកបៃតង ដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះ ថ្នាក់នៅភពផែនដីចំណាត់ ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើន ឡើងនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌល គិរី រួមនឹងដែនជម្រកសត្វព្រៃផ្សេង ទៀតនៅតំបន់ភាគខាង កើតទន្លេមេគង្គ ត្រូវបានកត់សម្គាល់ថា មានកំណើនវត្តមានសត្វក្ងោកនេះតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោកក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោកដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថានបរិស្ថាន មានប្រសាសន៍ថា ច្រើនជាង ៣ភាគ៤ នៃប្រភេទសត្វព្រៃ ត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាព ថេរឬល្អប្រសើរ។ ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូណ៌បែបនៃសត្វព្រៃនិងប្រព័ន្ធអេកូឡូ ស៊ីក្នុងតំបន់តំបន់ការពារធម្មជាតិ។ ការការពារប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តច្បាប់ និងការរៀបចំផែណការអភិរក្សបានត្រឹមត្រូវ រួមនឹងការចូលរួមពីសហគមន៍ បានធ្វើឱ្យល្បាយនៃសត្វក្ងោកដែលជាសត្វកម្រនេះមានចំនួនកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។ យោងតាមរបាយការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសមគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អំពីស្ថាន ភាពសត្វព្រៃរយៈពេល១០ ឆ្នាំ ក្នុងដែនជម្រកសត្វ ព្រៃកែវសីម៉ា ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២០ នៅ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ានេះ មានសត្វក្ងោកបៃតងចំនួន ៩៦៦ ក្បាលកំពុងរស់នៅ ហើយដែនជម្រកសត្វព្រៃកែវសីម៉ា នៅតែជាតំបន់ […]

ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល៖ ជំនន់ទឹកភ្លៀង បង្កផលប៉ះ ពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន១៣ខេត្ត ជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ


តុលា ១៤
០៥:១០:០៩ ល្ងាច ២០២០
  ៤៥១ Views
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ ២០ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯ.ឧ ទេសរដ្ឋមន្ត្រី ឲ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន១៣ខេត្ត បណ្តាលជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ មានប្រវែងសរុបចំនួន ២៤៣គីឡូ ម៉ែត្រ ។
នៅក្នុងឱកាសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹក ភ្លៀងហូរច្រោះ ឋិតនៅម្ដុំស្ពានទំនប់ទឹក៧មករា ដែលអាចបង្កឱ្យមានការកកស្ទះ ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ២០ ចាប់ពីផ្លូវជាតិលេខ៣ ក្បែរទំនប់ទឹក៧មករារហូតដល់រង្វង់មូលគួស្រូវផ្លូវជាតិលេខ២ ដែលកំពុងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង និងបង្កការខូច ខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើការវាយ តម្លៃតាមដានជាប្រចាំ និងរកមធ្យោបាយរំដោះទឹកឲ្យផុតពីផ្លូវជាតិលេខ៣ ដើម្បីកុំឲ្យទឹកហូរកាត់លើផ្លូវ បង្កផលប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរ សាធារណការ និងដឹកជញ្ជូនទូទាំងប្រទេសពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាព ទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនពិនិត្យ មើលលទ្ធភាពស្តារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់សង្គ្រោះប្រជាពលរដ្ឋដែលកំពុង ទទួលរងនូវការលិចលង់ខ្លាំងនៅក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុង ព្រះរាជាណា ចក្រកម្ពុចំនួន១៣ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងខេត្ត សៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ ដោយមានចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ។
ចំពោះការខូចខាតនិងថវិកាក្នុងការជួសជុលឡើងវិញ មិនទាន់ត្រូវបានវាយតម្លៃនៅឡើ យទេ ដោយរង់ចាំស្ថានភាពទឹកស្រកសិនទើបក្រុមការងារបច្ចេកទេសសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធអាចចុះ ពិនិត្យ និងវាយតម្លៃលើស្ថានភាពជាក់ស្ដែងបាន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ជាពិសេស ម្ចាស់យានយន្តដឹកជញ្ជូនធំៗ សូមផ្អាកការធ្វើដំណើរ ឬធ្វើការចៀសវាងផ្លូវសំខាន់ៗដែលរងផលប៉ះ ពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិដែលត្រូវចំណាយទៅលើការ ជួសជុល ស្ដារឡើងវិញនូវផ្លូវថ្នល់ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)