ថ្ងៃ សុក្រ ទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើក៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ឯកឧត្តមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើក៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ Rhona Smith អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៖ ១. មូលដ្ឋាននៃការអនុវត្តច្បាប់៖ វាជាការចោទប្រកាន់ជ្រាំដែល និងដដែលៗ ដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភស្តុតាងនានា ជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជន ជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោ បាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ។ ២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន៖ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលា ការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។ ៣. សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់៖ សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំងឬការជ្រើស រើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ […]
  • ដំណឹងសម្រាប់ពលរដ្ឋ សិស្ស និស្សិតខ្មែរនៅសហរដ្ឋអាមេរិក ដែលបារម្ភពីលិខិតឆ្លងដែនហួស ឬជិតហួសសុពលភាព ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ ឬសិក្សានៅសហរដ្ឋអាមេរិក ឲ្យរកតំណាងរបស់ខ្លួន ដើម្បីទៅសុំបំពេញបែបបទជំនួសនៅនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បីអាចសុំផ្ដល់លិខិតឆ្លងដែនធម្មតាថ្មី ឬសាមីខ្លួនផ្ទាល់អាចទៅបំពេញបែបបទស្នើសុំផ្ដល់លិខិតឆ្លងដែនធម្មតាជាថ្មីតាមរយៈស្ថានទូតក៏បាន។ សូមអានបន្ថែមនូវសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
  • ស្ថានទូតជប៉ុន និងUNDP ជួយក្នុងការទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP កាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមវត្តមានឯកឧត្តម សាយ សំអាលើ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាម រយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើ ឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមាន ការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។» ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ […]
  • សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធសន្និសីទវីដេអូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយកិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយប្រទេសវៀត ណាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ៕
  • រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាប នាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រ ជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបា លក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលា ខេត្ត។ ឯកឧត្តម គួច ចំរើន មានប្រសាសន៏ថា ក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ ខាង មុខ។ ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុន ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក ។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ត្រូវធ្វើការសំអាតខ្សែផ្លូវដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន ព្រមទាំងបានសំណូ មពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុម ហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។ សូមបញ្ជាក់ថាក្រុមហ៊ុនទាំង០៣ ដែលទទួលអ៊ុតបេទីម រួមមាន÷ ១.ក្រុមហ៊ុន CCES Engineering Services […]
  • អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់កម្ពុជា ទៅប្រគល់ជូនមីយ៉ាន់ម៉ា ត្រូវបានដឹកចេញពីកម្ពុជាហើយ ឯ.ឧ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបា លកម្ពុជា នាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរ ដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន ម៉ាសក្រណាត់១ម៉ឺន ម៉ាស N95 ចំនួន២ម៉ឺន វែនតាសុវត្ថិ ភាព ចំនួន២ម៉ឺន សំ លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដក ដង្ហើម សម្រាប់ប្រពោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខ ភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista ១២០ ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូ ក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។ កាលពីថ្ងៃទី២៤ […]
  • ស្លាប់២នាក់ និងរបួស១៤នាក់ ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩ លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ ប្រជែង និងមិនគោរពសិទ្ធិ៕
  • ឯ.ឧ. ស៊ុន ចាន់ថុល ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ តាមរយៈវីដេអូ ឯ.ឧ. ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ តាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសព្រុយណេ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ។ ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានានុក្រមទាំងរដ្ឋបាលសាធារណៈនិងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយ សារជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់របស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់បំផុត។ ឯ.ឧ. បានបន្ថែមថា វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី។ ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តន៍តាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន និងបានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានសហការជាមួយប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងប្រទេសឡាវ […]
  • សម្តេចតេជោ ហ៊ុន សែន ៖ ទំហំនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ២២ពាន់លានដុល្លារ កើនឡើង១៨ភាគរយ ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១។ កម្ពុជាមិនការចាត់ចែងចាយវាយច្បាស់លាស់ មិនមែនចេះតែខ្ជះខ្ជាយនោះទេ។ សម្តេចតេជោ បានបន្ថែមថា អគ្គមេបញ្ជាការមួយ មានសេនាធិការមួយ ធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើកំណែទម្រង់ថវិកា។ សម្តេចតេជោ បានថ្លែងថា កូវីដ១៩ មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្លាប់នោះឡើយ ហើយ EBA ២០ភាគរយ ក៏មិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជានោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១។ ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេល នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤,៥០០លានដុល្លារ។ […]
  • កម្ពុជា នឹងបញ្ជូនក្រុមការងារទៅពិភាក្សាជាមួយភាគីថៃ ដើម្បីបន្តសុពលភាពបណ្ណការងាររបស់ពលករខ្មែរ កម្ពុជា នឹងសហការជាមួយសមភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ទទួលបាននូវការគាំពារផ្នែកផ្លូវច្បាប់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចពលករដទៃទៀតដែរ ខណ:ដែលកម្ពុជា‑ថៃ បានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែមទៀតចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ។ លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេលពីរឆ្នាំហើយ ពលករទាំងនោះនឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឲ្យបន្តកិច្ចសន្យាទៀតទេ។ ឯ.ឧ. អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡោះងបែបនេះ នៅ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ នៅទីស្តីការក្រសួងថ្មីៗនេះ។ សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួង ចំនួន៣៦០នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បីចុះទៅធ្វើលិខិតបញ្ជាក់ពីអត្តសញ្ញាណជូនដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលាបានភាពស្របច្បាប់ ជាពលករបរទេស៕ ដោយ ៖ ស.អ.
  • សម្ដេចនាយករដ្ឋមន្ត្រី អបអរសាទរខួបទី១៥ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ឬ ហៅថា «ណាំងស្បែកធំ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ នៅលើផេកផ្លូវការថ្ងៃ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ បានសរសេរថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេ ស្កូ។ សម្ដេចតេជោបានបន្តថា សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ ណាស់មកហើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និង ឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូ ណេស្កូទៀតផង […]
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៤៨រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៤៨,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៤១,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៤៣៧,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៩៩,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១៣១,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៧៦,០០រៀល ; ១យ៉ន់ចិន ស្មើ ៦១៧,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០៣៣,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៨៩៣,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦៧,៥០រៀល ; ១បាតថៃ ស្មើ ១៣៤,៥០រៀល ; […]
  • ឯ.ឧ ហ៊ុន ម៉ានី ថា សេចក្តីព្រាងច្បាប់ថវិកាជាតិ២០២១ ផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៃសម័យប្រជុំរដ្ឋសភាពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងរាជរដ្ឋាភិបាលបានបង្ហាញពីស្មារតីនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ចីរភាពនៃកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។ ស្មារតី និងមូលដ្ឋាននៃការគិតគូរខាងលើនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងភាពមិនប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានគណបក្ស ក្នុងការបន្តស្ថិតនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងការដាក់ផលប្រយោជន៍ប្រជាជនជាចម្បង ជាពិសេសក្នុងបរិបទ ដែលកម្ពុជាកំពុងជួបការលំបាកដោយវិបត្តិកូវីដ១៩។ កន្លងមក រាជរដ្ឋាភិបាលបានអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ ពីអាណត្តិមួយ ទៅអាណត្តិមួយ ដោយសម្រេចបាននូវសមិទ្ធិផលជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងសង្គម ប៉ុន្តែដោយសារកត្តាសត្យានុម័តនៃបរិបទអន្តរជាតិតម្រូវ កត្តាអត្តនោម័តរបស់យើង ត្រូវតែសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងក្នុងបរិបទថ្មីនេះ។ ក្នុងន័យនេះ ការគិតគូរ និងរបៀបរបបនៃការអនុវត្តការងារ ក៏ត្រូវតែមានការសម្របតាមកាលៈទេសៈជាក់ស្តែង ដោយផ្នែកលើមូលដ្ឋាននៃការរៀបចំថវិកាជាតិ និងចំណូលថវិកាជាតិ ដែលមានកម្រិតតាមស្ថានភាពដូចគ្នាដែរ៕
  • សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញសារណែនាំសម្រាប់សហជិកសមាគម ស្តីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់ប្រទេសអង់គ្លេស សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញសារណែនាំសម្រាប់សហជិកសមាគម ស្តីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់ប្រទេសអង់គ្លេស
  • ក្រសួងកសិកម្ម ៖ ការផ្សាយពីអង្ករកម្ពុជា នៅអូស្ត្រាលី របស់វិទ្យុអាស៊ីសេរី មានចរិតញុះញង់ និងជាចេតនាប្រឆាំងផលប្រយោជន៍ជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២០ ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការផលិតស្រូវ និងការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី ដោយអះអាងថា ដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ “អាស៊ីសេរី” ដែលបានធ្វើការផ្សាយដោយព្យាយាមអូសទាញសាធារណមតិឲ្យមានការភាន់ច្រឡំពីការនាំចេញអង្ករកម្ពុជា ដោយបានផ្សារភ្ជាប់ការនាំចេញអង្ករពីកម្ពុជា ទៅនឹងការរំលោភសិទ្ធិប្រជាកសិករ។ ដូចគ្នានេះដែរ សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​ (CRF) ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ចោទថា អង្ករ​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ហើយ CRF បានស្នើ​កុំឱ្យ​យក​កសិករ​ធ្វើជា​ឈ្នាន់​នយោបាយ និង​បំផ្លាញ​ទីផ្សារ​អង្ករ​កម្ពុជា​ដែល​រកបាន​មក​ដោយ​លំបាក​។ សេចក្តី​ថ្លែងការណ៍​របស់ CRF ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ សប្តាហ៍នេះ បានសម្តែងការសោកស្តាយ និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​សកម្មភាព​ថ្មីៗ​នេះ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ១ ​ក្រុម​តូច​ ដែលដឹកនាំដោយបុគ្គលឈ្មោះ ខៀវ ដារ៉ា ដែល​តាំងខ្លួន​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ បានដាក់​ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​ មួយរូប ដោយចោទថា អង្ករកម្ពុជាដែលបាន និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលីជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។ ស្ថាប័នចំនួនពីររបស់កម្ពុជា គឺក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្គរកម្ពុជា បានបញ្ចេញប្រតិកម្មភ្លាមៗនៅបន្ទាប់ពីមានការផ្សាយរបស់វិទ្យុអាស៊ីសេរី ដោយចាត់ទុកថា ជាចេតនារបស់មនុស្សមួយក្រុម ដើម្បីបំផ្លាញទីផ្សារនាំចេញអង្ករកម្ពុជា។ សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ ៖ «CRF ​ក៏​បានអំពាវនាវដល់ប្រជាកសិករ និង​មហាជន​ទាំង​ក្នុងស្រុក […]

កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ


តុលា ២២
០៥:១០:៣៣ ល្ងាច ២០២០
  ១២១ Views
កម្មវិធីស្បៀងអាហារពិភពលោក ប្រកាសបន្តជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ចាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។
លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។
ឯកឧត្តម ឆាយ ថន បានបន្តថា ឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)