
ស្ថានភាពកម្ពស់ទឹក ស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក កើនឡើងបន្តិច ។ បើតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖
កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃទី២ ខែតុលា ម្សិលមិញ ៕