ថ្ងៃ អង្គារ ទី១៩ ខែ មីនា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ក្រសួងទេសចរណ៏៖ អ្នកថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរ បានស្អាតជាងគេនឹងទទួលបានរង្វាន់ពី១លាន ដល់៣លានរៀល បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមាននៅលើទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា នឹងចូលមកដល់ម្តងទៀតហើយចាប់ពីថ្ងៃទី២០-២៣ខែមីនា ឆ្នាំ២០២៤ ចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹក។ យ៉ាងណាដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍ បានរៀបចំការ ប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាតនឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១លានរៀល ដល់៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ។ ក្រសួងទេសចរណ៍ សង្ឃឹមថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្ត សៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀម រាប ឆ្នាំ២០២៤”។ សូមជម្រាបថា ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈនេះ ក្រុមការងាររបស់ក្រសួងនឹងបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕
  • កម្លាំងចម្រុះបង្រ្កាបបទល្មើសធនធានធម្មជាតិ បន្តប្រតិបត្តិការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ កក្រុមការងារចំនួន ១០ ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ បានបន្តសកម្មភាព ចុះបង្រ្កាបការកាប់រុករានដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាលទ្ធផលសម្រេចបានឃ្លុំដីបាន ១៧៧,៧៤ហ.ត និងបានដកហូត ផាល ត្រាក់ទ័រ ៤គ្រឿង កាំភ្លើងបាញ់ខ្យល់ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ០៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ម៉ូតូ ២គ្រឿង។ ក្រុមចម្រុះបាន រុះរើ រោងប្រក់សង្ក័សី ១៧ខ្នង រោងតង់កៅស៊ូ ១២ខ្នង រោងប្រក់ស្លឹក ៥ខ្នង និងដើមដំឡូង ៥៧០បាច់ ដើមចេក ៩០គុម្ភ ព្រមទាំង បានបង្គោលរបឯង ៣១០ដើម។ សូមបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើង យ៉ាងក្តៅគគុក តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា […]
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលនៃសាធារណរដ្ឋវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ) ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលនៃសាធារណរដ្ឋវានូអាទូ (Vanuatu) ប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសដីកោះវានូអាទូ បានសម្តែងការគាំទ្រភាពជាប្រធានរបស់កម្ពុជា និងជូនពរឱ្យដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។ ប្រទេសដីកោះវានូអាទូ គ្រោងនឹងចូលរួមកិច្ចប្រជុំ UNESCAP លើកទី៨០ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ក្នុងភាពជាប្រធាន បំណងប្រាថ្នារបស់កម្ពុជា គឺចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន ដែលកម្ពុជាកំពុងខិតខំប្រឹងប្រឹងកៀរគរឱ្យមានការចូលរួមពីប្រទេសដីកោះចំនួន […]
  • កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ខណៈលោក Blinken ធ្វើ ទស្សនកិច្ចនៅទីក្រុងសេអ៊ូល សម្រាប់កិច្ចប្រជុំកំពូលលទ្ធិ ប្រជាធិបតេយ្យ សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ កាលពីថ្ងៃចន្ទ ១៨ មីនានៅក្នុងអ្វីដែលអ្នកវិភាគបាននិយាយថា ជាវិធានការ ដើម្បីទាក់ទាញការចាប់ អារម្មណ៍ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសម្រាប់កិច្ចពិភាក្សា។យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា នៅម៉ោងប្រហែល ៧:៤៤នាទី ព្រឹក នៃការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដោយបានហោះក្នុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន។ សាស្ត្រាចារ្យ Choi Gi-il ជំនាញការសិក្សាផ្នែកយោធានៅសកលវិទ្យាល័យ សាំងហ្គី បានប្រាប់ AFP ថា “វាគឺជាការផ្លាស់ប្តូរពេលវេលា ដែលបានគណនាយ៉ាងខ្ពស់ដោយទីក្រុងព្យុងយ៉ាង ក្នុងការបាញ់កាំជ្រួចជាច្រើន ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពធ្វើទង្វើបែបនេះ ទោះបីជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងទីក្រុងក៏ដោយ។ លោក Han Kwon-hee មកពីសមាគមសិក្សាឧស្សាហកម្មការពារជាតិកូរ៉េបានប្រាប់ AFP ថា កូរ៉េខាងជើងជាធម្មតាបាញ់កាំជ្រួច “ជា tit-for-tat” បន្ទាប់ពីសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ វត្តមានរបស់ Blinken គ្រាន់តែបន្ថែមការលើកទឹក ចិត្តរបស់ពួកគេព្រោះវា “មានន័យថា មានការយកចិត្តទុកដាក់កាន់តែច្រើនពីវ៉ាស៊ីនតោន និងបន្ថែមសម្ពាធលើម្ចាស់ផ្ទះសេអ៊ូល”៕ ប្រភព CNA NEWS […]
  • កងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យអាល់-ស៊ីហ្វា Al-Shifa របស់ហ្គាហ្សា កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុកមួយជុំវិញមន្ទីរពេទ្យ Al-Shifa (អាល់-ស៊ីហ្វា) ដ៏ធំបំផុតរបស់ហ្គាហ្សា នៅថ្ងៃចន្ទ ទី១៨ ខែមីនា ដោយមានសាក្សីរាយការណ៍ពីការវាយ ប្រហារតាមអាកាសទៅលើសង្កាត់ដែលត្រូវបានបំផ្លិចបំផ្លាញជាកន្លែងដែលវាស្ថិតនៅ។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសង្រ្គាម បានស្វែងរកទីជម្រកនៅក្នុងបរិវេណនេះ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់ គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា។ អ៊ីស្រាអែលបានចោទ ប្រកាន់ក្រុមហាម៉ាសម្តងហើយម្តងទៀតពីប្រតិបត្តិការយោធាពីមន្ទីរ ពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ដោយអះអាងថា ក្រុមសកម្មប្រយុទ្ធបានបដិសេធ។ សង្រ្គាមបានចាប់ផ្តើមនៅពេល ដែលក្រុមហាម៉ាស់បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់ AFP។ ក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រា អែល និងបរទេសប្រហែល២៥០នាក់ក្នុងអំឡុងពេលការវាយ ប្រហារថ្ងៃទី០៧ ខែតុលា ប៉ុន្តែរាប់សិបនាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលជឿថា ប្រហែល ១៣០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា រួមទាំងទាហាន៣៣ នាក់ ទាហាន៨ នាក់ និងជនស៊ីវិល២៥ នាក់ ដែលត្រូវបានគេសន្មត់ថាបានស្លាប់៕ ប្រែសម្រួលដោយ: ម៉ុក ម៉ានិច
  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅប្រទេសរុស្ស៊ី បង្ហាញថា លោក ពូទីន ឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី មូស្គូ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅប្រទេសរុស្ស៊ីបានឲ្យដឹងថា លទ្ធផលបឋមបង្ហាញពីជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់លោកពូទីន។ គ.ជ.ប របស់រុស្ស៊ីបានបង្ហាញ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្ន ដែលឈរឈ្មោះសម្រាប់អាណត្តិថ្មី គឺលោកវ្ល៉ាឌីមៀ ពូទីន អាចទទួលបានកំណត់ត្រា នៃសម្លេងគាំទ្រ ៨៧.៩៧% សម្រាប់ការបោះឆ្នោតនេះ។លោក វ្ល៉ាឌីមៀ ពូទីន កំពុងកក់តំណែងប្រធានាធិបតី សម្រាប់អាណត្តិរយៈពេលប្រាំមួយឆ្នាំទៀត ហើយលោកបានក្លាយជាមេដឹកនាំរុស្ស៊ី ដែលកាន់អំណាចយូរបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាង ២០០ឆ្នាំ។ ជ័យជំនះសម្រាប់បុរសអាយុ ៧១ ឆ្នាំ រូបនេះ គឺមិនដែលមានការសង្ស័យឡើយ ដោយសារតែគូប្រជែងសំខាន់ៗរបស់លោក បានស្លាប់នៅក្នុងគុក ឬនិរទេសខ្លួន ហើយអាជ្ញាធរកំពុងធ្វើការបង្រ្កាបដោយឥតឈប់ឈរ លើអ្នកដែលប្រឆាំងនឹងវិមានក្រឹមឡាំងជាសាធារណៈ ឬ អ្នកដែលប្រឆាំងនឹងការវាយលុក របស់ខ្លួន លើអ៊ុយក្រែន។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RT បានឲ្យដឹងថា អ្នកមានសិទ្ធិបោះឆ្នោត មានជាង១១២លាននាក់ ដែលបានបោះឆ្នោតទាំងក្នុងប្រទេស និងក្រៅប្រទេស តាមអនឡាញ៕
  • រោងចក្រចំនួន៦ មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសន៍ភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា) ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើសរើស២០នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែលយូស៊ីអេហ្វអូ […]
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា។ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវក្មួយៗ បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេង របស់រថយន្តធំៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេង របស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។ ការអំពាវនាវរបស់សម្តេចធិបតី ក្រោយសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយ ចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូច ជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ សម្តេចធិបតី បន្ថែមថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយ ចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្ម ភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅ ឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាព.និងកាន់តែទូលំទូលាយ សម្តេចធិបតី បានធ្វើការណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ […]
  • មន្រ្តីជំនាញ ក.ប.ប ចាប់ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាម (បន្ទាយមានជ័យ)៖ មន្រ្តីជំនាញ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។ តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេទាំងអស់នោះដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។ ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង។
  • ថ្ងៃទី៤ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះ បន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា កម្លាំងសមត្ថកិច្ចចម្រុះ បានបន្តចុះបង្ក្រាបបទ ល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦មខែមិនា ២០២៤។ នៅថ្ងៃទី៤ នៃយុទ្ធនាការ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់នៅពន្ធនាគារខេត្តពោធិ៍ សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន១ករណី។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួង បរិស្ថាន។ ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីជាង ១.០០៩ហិកតា ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង និងបានកម្ទេចចោលវត្ថុតាងមាន៖ រោងប្រក់ស័ង្កសី៧ម x ៨ម ៦ ខ្នង ខ្ទមប្រក់តង់ ៣ម x ៤ម ១១ខ្ទម, ដំឡូងមី ១,០៤៥ បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, […]
  • ក្រសួងការងារ នាំយកឱកាសការងារថ្មី ប្រមាណជាង២៥០០ កន្លែងជូនកម្មករ Y & W ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០ កន្លែងសម្រាប់ជូនកម្មកររោងចក្រY & Wដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែល បងប្អូនរស់នៅ។ ឱកាសការងារចំនួន ២ ៥៤៧ កន្លែង ពីរោងចក្រ និងសហគ្រាស ជាច្រើនកំពុងរង់ចាំបងប្អូន កម្មករនិយោជិត”។ បន្ថែមពីនេះ ក្រសួងក៏អំពាវនាវផងដែរថា ខណៈពេលដែលបងប្អូនកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវា […]
  • ក្រសួងបរិស្ថាន ពង្រឹងគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្រុម ការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និង សាធារណជន និងបន្តចុះពិនិត្យស្ថានភាពគម្រោងពាក់ព័ន្ធទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងតាមបណ្តាខេត្តផ្សេងទៀត ដើម្បីឱ្យការអភិវឌ្ឍគម្រោង គោរពតាមលិខិតបទដ្ឋានគតិយុត្ត និងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និចីរភាព)៕
  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ការបង្ហាញការពេញចិត្តនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមាន៧មករា ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរព ច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញ […]
  • ព្យុះកំបុតត្បូង បានសម្លាប់មនុស្សបីនាក់នៅសហរដ្ឋ អាមេរិក យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ដោយសារព្យុះកំបុតត្បូង នៅក្នុងរដ្ឋ អ៊ីនឌានណា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ខណៈព្យុះដ៏ខ្លាំងក្លាបានបោកបក់ពេញតំបន់នេះ រួមទាំងរដ្ឋ អូហៃអូ(Ohio) ដែលនៅជិតខាងផងដែរ។ សារព័ត៌មាន NBC News បានរាយការណ៍ថា ការស្លាប់ទាំងបីនាក់នេះ បានកើត ឡើងនៅចំណតរថយន្តដឹកអ្នកដំណើរ នៅទីក្រុង វីនឆេសស្ទេី រដ្ឋ អ៊ីនឌានណា ចម្ងាយប្រហែល ១១៣ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី។ សេវាអាកាសធាតុជាតិបាននិយាយថា ខ្លួនមិនអាចបញ្ជាក់បានថា តើខ្យល់ព្យុះកំបុតត្បូងបានបោកបក់នៅ វីនឆេសស្ទេី (Winchester) ដែរឬទេ ប៉ុន្តែវាទំនងជាវិនិច្ឆ័យដោយការខូចខាត និងរូបភាពដែលថតដោយមនុស្សនៅទីនោះ។ ព្យុះនេះគឺជាផ្នែកមួយដែលលាតសន្ធឹងពីភាគឦសាននៃរដ្ឋតិចសាស់ទៅរដ្ឋ អូហៃអូ។ ទីប្រជុំជនតូចៗជាច្រើននៅជិត វីនឆេសស្ទេី (Winchester) ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះកំបុតត្បូងផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
Error 404 មិនមាន URL នេះទេ

Sorry, someone has already been here before...

ត្រលប់ទៅទំព័រដើម

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)