
នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ទាំងចំនួនភ្ញៀវទេសចរ និងចំណូលបានពីការលក់សំបុត្រ បានធ្លាក់ចុះជាង៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ថវិកាដែលប្រមូលបានពីការលក់បណ្ណ ចូលទស្សនាតំបន់អង្គរនេះ ត្រូវបានរំលែកសម្រាប់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦ ៩៧០ដុល្លារ។
ដោយឡែកពេញមួយខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន៩៣ ៥៩៨ដុល្លារ៕


