
ថែមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកានេះ ឯកឧត្តមនវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងភរិយា បានដាក់ខ្លួនឯងឥឡូវដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានសូម អភ័យទោសចំពោះការលុបចោល កម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលលោកបានសន្យាកន្លង មក។
លោកថា អ្វីដែលជាភាកិច្ចរបស់លោកដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនោះ នៅតែបំពេញគឺ ការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។
សូមជម្រាបថាឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា និងរសៀ លបានចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីការបរទេសនិងបានចាប់ដៃជាមួយរដ្ឋមន្ត្រីរូបនេះផងដែរ។
តាមក្រសួងសុខា ភិបាល មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប និងអ្នកពាក់ព័ន្ធជាង ៦០០ នាក់ ដែលបានប៉ះពាល់ និងទាក់ទងនឹងពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបានយកសំណាកមកធ្វើតេស្ត លទ្ធផលគឺអវិជ្ជមាន។ យ៉ាងណាក៏ដោយក្រសួង សុខាភិបាលតម្រូវឲ្យធ្វើចត្តាលីស័ករយៈពេល ១៤ ថ្ងៃដើម្បីធានាមិនឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕


