
ភ្នំពេញ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១២ វិច្ឆិកានេះ បានប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាច្បាប់ដែល ត្រូវបានរដ្ឋសភាប្រជុំពិភាក្សា និងអនុម័ត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។



