
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានហៅព្រឹត្តិការណ៏នៃការឆ្លងចូលសហគមន៏ថ្មីៗនេះ ជាព្រឹត្តិការណ៏សហគមន៏២៨ វិច្ឆិកា ដើម្បីចៀសវាងការ យកឈ្មោះអគ្គនា យកពន្ធនាគារមកហៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពេល នេះ មិនមែនជាពេលត្រូវបន្ទោសគ្នាទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធនឹងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៏ថា ការស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ទាំងផ្ទាល់ និងដោយប្រយោល គឺជារឿងចាំ បាច់ និងធ្វើក្នុងល្បឿនលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះកាន់តែធំ។
សម្តេចតេជោ បញ្ជាក់ថា មកដល់ពេលនេះ គេមិនទាន់ដឹងពីប្រភពនៃការចម្លងពិតប្រាកដនៅឡើយទេ ដូច្នោះការ ពង្រីកការរុករក អ្នកពាក់ព័ន្ធក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំជារឿងចាំបាច់បំផុតដែលត្រូវធ្វើ។
បើតាមសម្តេចតេជោ មក ដល់ពេលនេះសំណាកមនុស្សចំនួនជាង៣៣០០ត្រូវបានយកទៅធ្វើតេស្ត និងបានរកឃើញវិជ្ជមានចំនួន១៤ ករណី ជាករណីឆ្លងក្នុងសហគមន៏ ដែលស្ថិតនៅក្នុងចង្កោមក្រសួង មហាផ្ទៃ និងក្រុមគ្រួសាររបស់ ឯ.ឧ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំង អស់មកធ្វើតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ សម្តេចបានបញ្ជាឲ្យអាជ្ញាធរខេត្ត ពាក់ព័ន្ធរៀបចំមណ្ឌលធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយមិនត្រូវធ្វេសប្រហែសដាច់ខាត។ សម្តេចតេជោ សង្កត់ធ្ងន់ថា យើងអាចគ្រប់គ្រងបាន រឺមិន បាននៃការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ គឺរយៈពេល១៥ថ្ងៃខាងមុខទៀតនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ វិច្ឆិកាម្សិលម៉ិញ ក្រសួងសុ ខាភិបាលបានធ្វើ តេស្ត អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៏ «សហគមន៏២៨វិច្ឆិកា» ចំនួន៣៣៣២នាក់ ក្នុងនោះមានទាំងនៅភ្នំពេញ និងខេត្តចំនួន៧ តែការវិភាគអាចធ្វើបានចំនួន ២២៤៨សំណាក។
ក្នុងនោះលទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ថ្មីចំនួន១៤នាក់ ឯអ្នកផ្សេងទៀតគឺអវិជ្ជមានទាំង អស់។ ដោយឡែកចំនួននៅសល់ ចំនួន១.០៨៤នាក់ទៀតនោះ នឹងបន្តវិភាគនៅថ្ងៃស្អែក៕
សំ វណ្ណា
សៅ ធី







