
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការលើគ្រប់សំណុំរឿងទាំងអស់ រយៈពេល ២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។
ម្យ៉ាងទៀតក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ៕ ដោយ ៖ ស.អ.

