
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា «ខ្ញុំស្នើឲ្យឯកឧត្ដម ស៊ុន ចាន់ថុល លុបចោលកម្មវិធី នៃការភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៃខេត្តកំពង់ចាម-ត្បូងឃ្មុំ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ដោយសារបញ្ហាកូវីដ-១៩»។
សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕ ដោយ ៖ ស.អ.
