
ស្ត្រីជនជាតិខ្មែរឈ្មោះ គឹម លីម អាយុ ៤៩ឆ្នាំ មានអាសយ ដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះ ហើរនៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់ប្រទេសកម្ពុជាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕


