
ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាលម្នាក់ និងរបួស ធ្ងន់ម្នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ មិនប្រកាន់ស្ដាំ កត្ដាយាន បត់/មិនប្រយ័ត្ន និងមិនគោរពសិទ្ធិ៕


