
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅ សល់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១០៧ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញសរុប មានចំនួន ៥២៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវី ៥-១៩ ថ្មី ចំនួន ០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ។ ដោយឡែក មាននៅសល់វត្ថុសំណា កចំនួន ២២៨ សំណាកផ្សេង ទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះ ពាល់សរុបទាំង អស់បានចំនួន ១១,៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត និងមណ្ឌលសុខ ភាពចាក់អង្រែ។
ក្រសួងសុខាភិបាលបានអំពាវនាវ អ្នកប៉ះពាល់ទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ទាំងអស់ អញ្ជើញទៅ ធ្វើតេស្តជាលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណ ក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងសុខាភិ បា ល នឹងរៀបចំទីតាំងនៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិច រាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជា ពលរដ្ឋដែលជាអ្នកប៉ះពាល់ និងនៅតាមមន្ទីរសុខាភិបាលរាជខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)៕






