
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសណែនាំស្តីពីវិធានការបង្ការពីករណីពុលស្រា និងការសង្ស័យពីការពុលទឹកនៅខេត្តកំពង់ឆ្នាំង។
ក្រសួងបានលើកឡើងថា ស្រាស និងស្រាថ្នាំដែលបងប្អូនប្រជាពលរដ្ឋបាន និងកំពុងទទួលទាននៅតាមតំបន់មួយចំនួន នៅក្រោយពីការត្រួតពិនិត្យ ឃើញថា មានសារធាតុមេតាណុលកម្រិតខ្ពស់លើសពីកម្រិតធម្មតាដែលបណ្ដាលឱ្យមានអាការក្អួត ចង្អោរ ស្រវាំងភ្នែក ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅរកការស្លាប់បាត់បង់ជីវិត។
សូមអានបន្ថែមនូវខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងដូចខាងក្រោម ៖


