
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញសម្ពោធជាផ្លូវការមក្រុមអាយប៊ីសរ៉ាយស៍ ខន់សេវេសិន ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្គការមិត្តភាពសង្គ្រោះសត្វព្រៃរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គ ការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងបានដាក់ ឈ្មោះ តាមសត្វត្រយងយក្ស(ចាយអិន អាយប៊ីស-Giant Ibis) ដែលជាបក្សីជាតិតំណាងឱ្យប្រទេសកម្ពុជា។
សត្វត្រយងយក្ស គឺប្រភេទបក្សីដែលមានមាឌធំជាងគេបំផុតនៅលើពិភពលោក ហើយដោយសារតែសត្វនេះ ជាប្រភេទបក្សីកម្រ បានធ្វើឱ្យអ្នកចូលចិត្តទស្សនាសត្វស្លាប និងក្រុមអ្នកអភិរក្សគិតថាប្រភេទនេះស្ទើរតែលែងមានវត្តមាននៅលើពិភពលោកនេះទៅហើយ។ ត្រយងយក្ស ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុត ជាពិសេសដោយ សារឥទ្ធិពល នៃការរំខានរបស់មនុស្សនិងការបរបាញ់។
សត្វត្រយងយក្សដែលនៅសេសសល់បានប្រមូលផ្តុំគ្នាទៅរស់នៅក្នុងតំបន់ ភាគខាងជើងនៃប្រទេសកម្ពុជា។
ក្នុងឆ្នាំ ២០០៩ អង្គការ WCS ក្រោមការគាំទ្ររបស់រាជរដ្ឋា ភិបាលកម្ពុជា បានបង្កើតគម្រោងស្រូវអាយប៊ីស ដែលជាវិធីសាស្ត្រមួយជួយគាំទ្រដល់ការអភិរក្សប្រភេទនេះ។
គម្រោងនេះមានគោលបំណងលើកទឹកចិត្ត ដល់សហគមន៍មូលដ្ឋានឱ្យចូលរួមអភិរក្ស តាមរយៈការទិញស្រូវសរីរាង្គពូជផ្ការំដួលក្នុងតម្លៃមួយខ្ពស់បំផុតពីក្រុមកសិករ ផលិតដែលបានប្តេជ្ញាចិត្តចូលរួមការពារព្រៃឈើនិងឈប់បរបាញ់សត្វ ព្រៃ។
គម្រោងនេះ បានរួមចំណែកលើកកម្ពស់ជីវភាពរស់ នៅរបស់ក្រុមកសិករគោលដៅ ស្របពេលជាមួយគ្នាដែរគឺដោះ ស្រាយកត្តាគំរាមកំហែងចំបងៗចំពោះប្រភេទជិតផុតពូជបំផុត រួមទាំងសត្វត្រយងយក្ស និងការគំរាមកំហែងដល់ទីជម្រករបស់វាតាមរយៈការកាប់រានដីព្រៃនិងតំបន់ដីសើមយកធ្វើជាស្រែសម្រាប់ដាំស្រូវ។
ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃក្នុងឆ្នាំ ២០១៧ ដើម្បីបំពេញសក្តានុពលនៃផលិតផលនេះនិងបង្កើនការផលិត។ បច្ចុប្បន្ន ក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ធ្វើការជាមួយកសិករសង្គ្រោះសត្វព្រៃចំនួន ៥០០ គ្រួសារ ដោយផ្តល់នូវតម្លៃលក់ទិញចេញខ្ពស់ជាងតម្លៃទីផ្សារ ១៥០ភាគរយខ្ពស់ជាងតម្លៃទីផ្សារ សម្រាប់ស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃពូជផ្ការំដួល។
កសិករបានប្តេជ្ញាមិនកាប់ឈើ មិនបរបាញ់សត្វ ព្រៃ ឬប្រើប្រាស់សារធាតុគីមីពុល ដើម្បីចូលរួមការពារតំបន់ការពារនិងប្រភេទកម្រនៅក្នុងតំបន់នេះ។ អង្ករនេះត្រូវបានទទួលស្គាល់ថា ជាប្រភេទអង្ករសរីរាង្គនិងរួមចំណែក ក្នុងការសង្គ្រោះសត្វព្រៃ តាមស្តង់ដាទីផ្សារសហភាពអឺរ៉ុប និងក្រសួងកសិកម្មអាមេរិក។ បច្ចុប្បន្ន អង្ករនេះមានលក់នៅលើទីផ្សារពិភពលោកក្នុងតម្លៃខ្ពស់ រួមទាំងទីផ្សារនៅអឺរ៉ុបនិងប្រទេសកាណាដាផងដែរ។
គម្រោងនេះបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កសិករគោលដៅ ព្រមទាំងបានជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើបាន ៧៥ភាគ រយនៅក្នុងតំបន់នានាដែលកសិកររស់នៅនិងដាំដុះដំណាំ។ គុណភាពអង្ករផ្ការំដួល និងដំណើររឿងដែលកើត ឡើងព្រមគ្នា មានន័យថា បរិមាណតម្រូវការអង្ករអាយ ប៊ីស នៅលើទីផ្សារអន្តរជាតិលើសបរិមាណផ្គត់ផ្គង់។
ដោយ សារក្រុមហ៊ុន អាយប៊ីស ជ្រើសរើសនិងបណ្តុះបណ្តាលកសិករបន្ថែមទៀត ដូច្នេះក្រុមហ៊ុនត្រូវការទុនបង្វិលបន្ថែមទៀតដើម្បីបង្កើនបរិមាណនៃការទិញស្រូវឱ្យបានច្រើនជាងនេះទៀត។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា «ផលិត ផលដែលផលិតឡើង ដោយគិតគូរដល់ការអភិរក្សសត្វព្រៃផង និងផ្អែកលើគោលការណ៍សរីរាង្គផង គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទទួលបាននូវតម្លៃទីផ្សារខ្ពស់ ហើយយើងគួរតែទិញផលិតផលទាំងនេះពីកសិករដែលបានអនុវត្តគម្រោងនេះក្នុងតម្លៃខ្ពស់។
យើងមានផែនការគាំទ្រឱ្យគម្រោងនេះឱ្យដំណើរការទៅមុខបានល្អ»។ ឯកឧត្តមរដ្ឋ មន្ត្រីបន្តថា លើក ទឹកចិត្តដល់កសិករនៅក្នុងតំបន់ការពារ ធម្មជាតិឱ្យចូលរួមអនុវត្តគម្រោងនេះឱ្យបានកាន់តែសកម្មថែមទៀត។
ឯកឧត្តម ក៏បានស្នើផងដែរឱ្យអង្គការ WCS និងអង្គការ SMP ពង្រីកគម្រោងនេះទៅកាន់តំបន់ផ្សេងៗទៀត និងសំណូមពរឱ្យអតិថិជននិងប្រជា ពលរដ្ឋកម្ពុជានៅក្នុងប្រទេសជួយគាំទ្រដល់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃនេះ។
លោក នីក ស្ពេនស័រ (Nick Spencer) នាយកក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ បានមានប្រសាសន៍ថា «អតិថិជនគាំទ្រនិងឱ្យតម្លៃលើផលិតផល និងគុណភាពអង្ករមិត្តភាពសង្គ្រោះសត្វព្រៃរបស់យើងដោយសារអង្ករនេះផលិតតាមគោលការណ៍សរីរាង្គ។
ក៏ប៉ុន្តែ មូលហេតុចម្បងដែលនាំឱ្យអតិថិជនទិញអង្ករនេះ គឺដោយសារអង្ករនេះបានផ្សាភ្ជាប់ទៅនឹងការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
ការផ្គត់ផ្គង់នូវផលិតផលមួយជូនអតិថិជនដែលគេអាចជឿទុកចិត្តបាន មានគោលការណ៍អនុវត្តតឹងរឹងដែលក្រុមកសិករគោលដៅត្រូវតែគោរពនិងអនុវត្តតាម ហើយជាលទ្ធផលធុរកិច្ចរបស់យើងអាចផ្តល់តម្លៃនោះត្រឡប់ទៅកសិករវិញបាន។
លោក កែន សេរីរដ្ឋា នាយកអង្គការសមាគអភិរក្សសត្វព្រៃកម្ពុជា បានមានប្រសាសន៍ថា «ការសម្រេចបានលើការងារអភិរក្សតម្រូវឱ្យយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគ មន៍នៅក្នុងដែនជម្រកសត្វព្រៃ ដើម្បីធានាថា គោល បំណងរបស់ពួកគាត់ត្រូវបានឆ្លើយតប ស្របពេលដែលទីជម្រកសត្វព្រៃនៅជុំវិញតំបន់ដែលប្រជាសហគមន៍រស់នៅត្រូវបានការពារផងដែរ។
គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃអាចជាឧត្តមានុវត្តមួយដែលមានការទទួលស្គាល់ជាសក ល។»








