
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមាទីតាំងស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេ ញ បានស្ថាបនារួចជាស្ថាពរហើយ និងបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ ២០២ ១នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលភ្នំពេញនិងលោកជំទាវ។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ មានចំនួន៤អ គារ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ជាមួយនឹងការបំពាក់កង្ហា រ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋា រចនា សម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី១១ខែមករាខាងមុខ នេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នឹងបើកបវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ ។
ដោយសំអាត និងពិសិដ្ឋ






