
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រីម្នាក់) របួសធ្ងន់ ៩នាក់(ស្រី៣នាក់) និងរបួសស្រាល ៦នាក់(ស្រីម្នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេ សចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១០លើក ៕
