
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលនាព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ សំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ,តំណាងអង្គការ JICA ជប៉ុននិងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
ក្រុមការងារនេះមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើជាប្រធាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី លោក កែ ពន្លក នាយករងរដ្ឋបាលជាអនុប្រធាននិងមានសមាជិកចំនួន៨រូបទៀតផងដែរ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ សំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគំរោងចំណាយ លើប្រត្តិការជួសជុលនិងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការ អនុវត្តគំរោង។
រៀបចំអនុវត្តគំរោងចំណាយឲ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។
ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការ អង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាបន័ពាក់ពន្ធ័៕
ដោយ៖ សំអាត និង ពិសិដ្ឋ


