
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានគម្រោងរៀបចំពិធីមង្គលការ សុំឱ្យពន្យាពេល ឬកាត់បន្ថយចំនួនភ្ញៀវដែលចូលរួមដើម្បីរក្សានូវវិធានការសុខាភិបាលគឺរក្សាគម្លាតសុវត្ថិភាព។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅ ក្នុងសហគមន៍ បានកើនឡើងជាបន្តបន្ទាប់ដែល មានសភាពធ្ងន់ធ្ងរ និងលំបាកជាង ព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកាទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពល រដ្ឋនៅទីក្រុងភ្នំពេញ សូមកុំចេញពីផ្ទះ បើមិនចាំបាច់ ហើយគោរព តាមការណែនាំ របស់ក្រសួងសុខាភិបា ល ចំណែកឯប្រជាពលរដ្ឋនៅខេត្តផ្សេងគួរពន្យារពេលមកកាន់រាជធានីភ្នំពេញសិន៕

