
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការសាលារៀន ទាំងឯកជន និងរដ្ឋ នៅរាជធា នីភ្នំពេញ និងខេត្តកណ្តាល ផ្អាកការសិក្សារយៈពេលពីរសប្តាហ៍។ នេះបានសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូកង់បី តាក់ស៊ី និង Pass App ដែលដឹងថា ជាប់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សូមទៅយកសំណាក និងធ្វើចត្តាឡីស័ក ហើយពលរដ្ឋនៅភ្នំពេញបើគ្មានការចាំបាច់សូមកុំចេញ ក្រៅផ្ទះ។
សម្តេចតេជោ ក៏បានស្នើតាមក្រសួងស្ថាប័នពិចារណាផ្អាកកម្មវីធីនានា តែបើមិនអាចផ្អាកបាន គួរធ្វើតាមអនឡាញ។ ក្រៅពីនេះ សម្តេចតេជោ នឹងពិចារណាផ្អាកកម្មវិធីរបស់សម្តេច ចំនួនពីរនៅក្នុងសប្តាហ៍នេះផងដែរ។ ជាមួយគ្នានេះសម្តេច បានស្នើអភិបាលរាជធានី បន្តចែកម៉ាស់ជូនប្រជា ពលរដ្ឋ ហើយស្នើប្រជាពលរដ្ឋបន្តប្រើម៉ាស់ពេលទៅទីសាធារណៈ ហើយអ្នកនៅតាមខេត្ត បើមិនបាច់សូមផ្អាកការធ្វើដំណើរចូលរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លង៕


