
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារឯកភាពទៅតាមសំណើរបស់ឧត្តមសេនីយ៍ ឯក ឌីវិជ្ជា ក្នុងការបណ្តេញជនបរទេសរូបណា ដែលមិនគោរពគោលការណ៏ ចត្តាឡីស័ក នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាម ចូលកម្ពុជាសារជាថ្មី។
ឧត្តមសេនីយ៍ ឯក ឌីវិជ្ជា បានដាក់សំណើសុំគោលការណ៍ អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាលចំពោះការ ធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំង ដែលមិនសហការផ្តល់ព័ត៌មានការស្រាជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែម ទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី។
ក្នុងលិខិត បានបញ្ជាក់ថា កន្លងមកក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិការ ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ (COV1D-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិ បត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើអោយប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាល ដាលនៃជំងកូវីដ-១៩ ក្នុង សហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ (cov1D-19)។
សម្តេចតេជោ ឯកភាពឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការមួយ ចំនួនដូចជាចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូល ប្រទេសសារ ជាថ្មី ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕
