
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ គ្មានភស្តុតាង ណាមួយដែលថា ប្រភពនៃការចំលងកូវីដ-១៩ ចេញពីកម្ពុជា គឺកម្ពុជាទេតើ ដែលរងគ្រោះពីនាំចូលជំងឺពីក្រៅ ប្រទេស។ លោកជំទាវ ក៏បញ្ជាក់ថា គ្មានភស្តុតាងណាមួយថា កម្ពុជាជាប្រភពចម្លង កើតចេញពីការរកឃើញសំណាកវីរុស ស្រដៀងទៅនឹងវីរុសកូវីដ លើសត្វប្រចៀវនៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកាលពីឆ្នាំ ២០១០។
