
ជប៉ុន ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ Suga Yoshihide និងរដ្ឋមន្រ្តីដែលពាក់ព័ន្ធទៅនឹងការឆ្លើយតប វីរុសកូរ៉ូណា របស់រដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងពិចារណាពីការដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន នៅក្នុងខេត្តចំនួន ៥ រួមមាន ក្រុងអូសាកា និងក្យូតុ។
ករណីឆ្លងមេរោគ ប្រចាំថ្ងៃថ្មី នៅក្នុងទីក្រុងតូក្យូ បានធ្លាក់ចុះក្រោម ២០០ ករណី កាលពីថ្ងៃចន្ទ ជាការធ្លាក់ចុះលើកដំបូង ក្នុងរយៈពេលប្រមាណ ៣ ខែមកនេះ។ ប៉ុន្តែរដ្ឋាភិបាល នៅតែប្រុងប្រយ័ត្ន ក្នុងការដក ចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន មុនពេលផុតកំណត់ នៅថ្ងៃទី ៧ ខែមីនាដោយសំអាងលើប្រព័ន្ធវេជ្ជសាស្ត្រ។
អភិបាលក្រុង អូសាកា ហ៊ីយ៉ូហ្គោ និងក្យូតុ គ្រោងនឹងស្នើសុំរដ្ឋាភិបាលកណ្តាល ឱ្យបញ្ចប់ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន នៅខេត្តរបស់ពួកគេ។ ចំនួននៃការឆ្លងថ្មី និងប្រជាជនស្នាក់នៅមន្ទីរពេទ្យ បានថយចុះនៅក្នុងតំបន់ Kansai ។
ទន្ទឹមនឹងនេះអភិបាលខេត្តអាឈិ Aichi លោក អូមូរ៉ា ហ៊ីឌៀគីOhmura Hideaki បានចាប់ផ្តើមពិភាក្សាជាមួយមន្ត្រីមកពីខេត្ត Gifu ដែលនៅជិតខាង ដើម្បីពិនិត្យមើលថាតើអាចមានលទ្ធភាពដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន នៅចុងខែកុម្ភះនេះដែរឬទេ។
រដ្ឋមន្រ្តីស្តារនីតិសម្បទាសេដ្ឋកិច្ច លោក Nishimura Yasutoshi ដែលទទួលបន្ទុក ការឆ្លើយតបមេរោគឆ្លងកូរ៉ូណា បាន ធ្វើសន្និសីទវីដេអូ ជាមួយអភិបាលខេត្ត អូសាកា ហ៊ីយ៉ូហ្គោ និងក្យូតុ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Suga ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក Nishimura រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tamura Norihisa នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាថាតើស្ថានភាព នៃភាពរដ្ឋក្នុងគ្រាអាសន្ន អាចត្រូវបានដកចេញ នៅក្នុងខេត្តទាំង ៥ នេះឬយ៉ាងណា។ប្រទេសជប៉ុន មានករណីឆ្លងមេរោគកូរ៉ូណាសរុបចំនួន 425,597ករណី និងមានអ្នកស្លាប់ចំនួន 7,474នាក់៕
