
ស្រីលង្ការ ៖ ស្ថិតិ ពីក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា ចំនួនសរុប នៃអ្នកជម្ងឺដែលបានឆ្លង ជម្ងឺកូវិត-19 បានកើនឡើងលើសពី ៨ម៉ឺននាក់ នៅក្នុងប្រទេស ស្រីលង្ការ បន្ទាប់ពីអ្នកជម្ងឺថ្មីជាង៦០០នាក់ ត្រូវបានរកឃើញ អំឡុងពេលតែ មួយថ្ងៃ។
យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ក្នុងចំណោមអ្នកជម្ងឺ 80,517 នាក់ បានឆ្លងមេរោគកូរ៉ូណា ខណៈអ្នកជម្ងឺ75,110 នាក់ បានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន៤៥០នាក់ ត្រូវបាន គេរាយការណ៏ ដោយសាមេរោគនេះ។
បច្ចុប្បន្ន ប្រទេសស្រីលង្កា កំពុងប្រឈមនឹងរលកទី ២ នៃជម្ងឺ COVID-១៩ ។
កាលពីសប្តាហ៍មុន ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ប្រឆាំងជម្ងឺកូវិត-១៩ បន្ទាប់ពី វ៉ាក់សាំងអាស្ត្រា ហ្សេនីកា ចំនួន ៥០០,០០០ដូស បានទៅដល់ពីប្រទេសឥណ្ឌា ។
ខណៈពេលដែល ដូសវ៉ាក់សាំង ត្រូវបានគេផ្តល់ទៅឱ្យបុគ្គលិកជួរមុខ វាបានបើកដល់សាធារណជនទូទៅ កាលពីដើមសប្តាហ៏នេះ។ មន្ត្រីសុខាភិបាល បាននិយាយថា ពួកគេបានបង្កើតមណ្ឌលនៅទូទាំងរដ្ឋធានី កូឡំបូ ដើម្បីផ្តល់ការចាក់វ៉ាក់សាំងដល់សាធារណជន ហើយមានមនុស្សជាង ៣០០.០០០ នាក់ បានទទួលវ៉ាក់សាំងនេះរួច ហើយ។
ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាជន រក្សាគោលការណ៍ណែនាំសុខភាពឱ្យ បានតឹងរឹង ហើយបាន តម្រូវឲ្យ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ពេលដើរចូលទៅទីសាធារណៈ៕
ដោយ ៖ ប៊ុនថន
