
ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពព្រមទាំង កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន មួយប៊ីលាន មួយរយសាមសិបពីរលានយ៉េន (១ ១៣២ ០០០ ០០០)ប្រមាណ ១០លាន៨ សែនដុល្លារអាមេរិក (១០ ៨០០ ០០០ USD) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្ត “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ”ចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លិខិតប្ដូរសារនៃគម្រោងនេះត្រូវបានចុះហត្ថ លេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯក ឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជានៅថ្ងៃទី១ ខែមិនាឆ្នាំ ២០២១។
គម្រោងនេះនឹងបង្កើតប្រព័ន្ធចរាចរនាវា (VTS) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រនិង ប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែស្វយត៍ក្រុងព្រះសីហនុ ។
យើងរំពឹងថាតាមរយៈលទ្ធផលនៃ គម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពង់ផែស្វយត៍ក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។
ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ ប្រជាជនម្នាក់ៗស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមាន បំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមនានា៕



