
សម្រាប់ខែកុម្ភៈនេះ ភ្ញៀវបរទេសដែលបានទិញបណ្ណចូលទស្ស នារមណីយអង្គរ គឺមានការថយចុះ ៩៧.៤៩% បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
សម្រាប់ចំណូលសរុប ១២២,៣៥៧ដុល្លារអាមេរិក គឺមានការថយចុះ ៩៧.៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។
ចំណូលរបស់គ្រឹះស្ថានអង្គរ រយៈពេល២ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤,១៩៤នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៧២,៨២៣ ដុល្លារអាមេរិក ។
ដោយឡែកសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ១២២,៣៥៧ដុល្លារអាមេរិកពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២,៩៨១នាក់។
ក្នុងរយៈពេល២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨,៣៨៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

