
កំពង់ស្ពឺ ៖ មុខសញ្ញារំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ដែលរត់គេចខ្លួនជាយូរឆ្នាំមកហើយនោះ ចេញធ្វើសកម្មភាពទៀតត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារម ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យបានគឺ កំលាំងនគរបាលក្រុងច្បារមន បានស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៩៧ ចុះថ្ងៃទី០៧.០៧.២០១១ របស់លោក អ៊ីវ បូរិន្ទ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ជនជាប់ចោទឈ្មោះ ហេង សុភ័ក្រណា ហៅ សុភ័ក្រ ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ពីបទ រំលោភសេពសន្ថវៈ នៅរមណីយដ្ឋានអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០។
ជនសង្ស័យខាងលើ ក៏មានដីកាបង្គាប់ឲ្យនាំខ្លួនលេខ ២០៥ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ របស់លោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធពីបទ «លួចដោយស្ថានទម្ងន់ទោស (ឆក់)» នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ក្រោយប្រព្រឹត្ដបទល្មើសរួចគេចខ្លួនបាត់។ ជនសង្ស័យមានស្រុកកំណើតនៅភូមិក្រាំងពលទេព ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ លំនៅបច្ចប្បន្ននៅភូមិឫស្សីជ្រុំ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
នគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដែលមានដីការតាមចាប់ខ្លួន ផងដែរនោះ ករណីខាងលើជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅការិយាល័តព្រហ្មទណ្ឌជំនាញខេត្តដើម្បី ចាត់ការបន្ត តាមនីតិវិធី៕ អ៊ុ ណូន