ថ្ងៃ ពុធ ទី២៨ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • អភិបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ១០គ្រឿង​ ជួយលាងបាញ់ទឹកសម្អាត និងធ្វេីអនាម័យ​ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ​ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ បានចូលរួមជាមួយ ដេីម្បីចុះត្រួតពិនិត្យមេីលកម្លាំងចម្រុះ​ ក៏ដូចជាកម្លាំងការិយាល័យបង្ការពន្លត់​អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដែលបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ១០គ្រឿង​ ដេីម្បីសហការជួយលាងបាញ់ទឹកសម្អាត​ និងធ្វេីអនាម័យ​ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ​ បន្ទាប់ពីទឹកស្រក​វិញ​ នៅម្តុំផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ៕
  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ៣- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៤- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ចំនួន ៦ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។ របៀបវារៈទាំង៦ រូមមាន៖ ៤.១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤.២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤.៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ […]
  • ជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៦០ ម៉ឺននាក់ នឹងបណ្ដាលឲ្យមានមនុស្ស ៤៣នាក់បានបាត់បង់ជីវិត បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលាម្សិលមិញ ទឹកជំនន់បានប៉ះពាល់ ២០ រាជធានី -ខេត្ត ស្មើ ១២១ក្រុង/ស្រុក/ខណ្ឌ។ ទឹកជំនន់បានប៉ះពាល់ប្រជាជនប្រមាណ ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ ៥៩៤,៣៨៨ នាក់ ប្រជាជនជម្លៀសប្រមាណ ១១,៨៩៥ គ្រួសារ ស្មើប្រមាណ ៤៧,៥៨០នាក់ ប្រជាជនស្លាប់ ៤៣នាក់ (ធៀបល្ងាច ថ្ងៃទី២៤ ខែតុលា កើន៣នាក់ នៅបន្ទាយមានជ័យ) ផ្ទះប៉ះពាល់ប្រមាណ ១៣៣,២០៣ ខ្នង និងខូចខាត ៦៣ ខ្នង សាលារៀនលិចទឹកប្រមាណ ៩៥១ កន្លែង និងវត្តលិចទឹកប្រមាណ ៣០៧កន្លែង ស្រូវលិចទឹកប្រមាណ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៦,៩៤៥ ហិកតា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៧ គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គ.ម ទំនប់ ប៉ះពាល់ប្រមាណ ៤៩ គ.ម […]
  • ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថាកម្ពុជានឹងទទួល រងឥទ្ធិពលព្យុះម៉ូឡាវ ពីថ្ងៃទី២៨-២៩ ខែតុលា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ។ ព្យុះនេះមាន ទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុច ខេត្តក្វាង៉ៃ (QuangNgai) រួចថមថយឥទ្ធិពល ជាបន្ត បន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលង វិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា ។ ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្តារាជធានី-ខេត្តមួយចំនួននៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុង កម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា។ តែសម្រាប់ថ្ងៃ២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។ សម្រាប់បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានភ្លៀងនៅតែបន្តមាន ក្នុងកម្រិត ពីតិចទៅបង្ហូររហូតដល់ថ្ងៃទី២ ខែវិច្ឆិកា តែច្រើនលាយឡំនឹង ខ្យល់ខ្លាំងនៅថ្ងៃទី ២៨-២៩ ខែតុលា ខែវិច្ឆិកានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ៕
  • រដ្ឋមន្ត្រីកសិកម្មចុះវាយតម្លៃផលប៉ះពាល់ដោយសារទឹកជំ នន់នៅខេត្តចំនួន៤ ពេល៤ ថ្ងៃ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានចាប់ផ្តើមចេញបេសកកម្មចាំបាច់បន្ទាន់មួយដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ចាប់ផ្តើមដំបូងពីខេត្ត សៀមរាបនៅថ្ងៃ ទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ ដោយ សារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤។ សូមជម្រាបថា កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកឲ្យរដ្ឋមន្ត្រីក្រសួង៤ ចុះធ្វើការវាយតម្លៃពីផលប៉ះពាល់ទឹកជំនន់ និងធ្វើការស្ដារគ្រោះទឹកជំនន់ជាបន្ទាន់ ក្នុងល្បឿនលឿន ដើម្បីស្ដារជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ៕
  • ក្រសួងទេសចរណ៍ណែនាំឲ្យពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា នេះ បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍ដើម្បីចូលរួមពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សំដៅធ្វើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ស្របតាមស្តង់ដា និងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕  
  • ថ្ងៃនេះ កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់លើស្រ្តីជនជាតិបារាំង និងមិនមានការជាសះស្បើយទេ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់ទៀត ខណៈករណីព្យាបាលជាសះស្បើយមិនមាននោះទេ។ ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៨នាក់ (ស្ត្រី៥៩នាក់ និងបុរស២២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ (ស្មើនឹង ៩៨.៦១% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕  
  • អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើមបន្ថែមទៀតនៅតាមទំនប់បុរាណនៃរមណីយដ្ឋានអង្គរ ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈ ពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ក្រៅពីដាំដើមត្នោត អាជ្ញាធរជាតិអប្សរា ក៏បានដាំដើមស្តៅ និងអំពិលបានជាច្រើនដើមផងដែរ នៅលើដីទំនេរតាមទំនប់អមប្រឡាយបុរាណ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញនោះអាចអាស្រ័យផល និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរ សូមបងប្អូនមេត្តាកុំលែងសត្វគោ ក្របី ឲ្យចូលក្នុងបរិវេណនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិទាំងនោះ។
  • រថយន្តកុងតឺន័រ២គ្រឿងបើកលឿន បុកគ្នាពេញទំហឹងលើផ្លូវជាតិលេខ៤ អ្នកបើកបរម្នាក់ដាច់ជើងម្ខាងគៀបជាប់ក្នុងរថយន្តម្នាក់ទៀតរត់បាត់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០)៖អ្នកបើកបររថយន្ត ធុនធំ សណ្តោង(កុងតឺន័រ)ម្នាក់បានត្រូវគៀបដាច់ជើងម្ខាង ខណៈដែលរថយន្ត ធុនធំទាំង២បើកបរក្នុងល្បឿនលឿនហើយបានបុកគ្នាយ៉ាងពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ ទៅលេខ៣៩ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយ-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4818 សណ្តោងរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរឈ្មោះ សុខ ប៉ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់ដាច់ជើងម្ខាង) រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្ត១គ្រឿងម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-3302 សណ្តោងរ៉ឺម៉កស្លាកលេខភ្នំពេញ 4A-2470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានចុះគេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ នគរ បាលជំនាញបានចុះធ្វើការវាស់វែងនិងបានដឹកអ្នករងរបួសយកទៅព្យាបាល។ វត្ថុតាងគឺរថយន្តកុងតឺន័រទាំង២គ្រឿងកំពុងចាត់ចែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល […]
  • ជនជាតិចិនផ្ទុះអាវុធកក្រើកក្រុងព្រះសីហនុទៀតហើយ (ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ៖ ជនល្មើសជនជាតិចិន បើកការវាយប្រហាដោយអាវុធខ្លី កក្រើកស្បៃរាត្រីក្រសមត្ថកិច្ចស្នងការដ្ឋាន ខេត្តព្រះ សីហនុ បានឲ្យដឹងថា ករណីផ្ទុះអាវុធកក្រើក ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត។ សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រុមជនល្មើស បានប្រើអាវុធខ្លីបាញ់រះ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ដោយបង្កឡើងដោយជនជាតិចិន បានបាញ់រះទៅលើជនរងគ្រោះជាជនជាតិចិន ដូចគ្នា។ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត ព្រះសីហនុ មានប្រសាសន៍ថា៖ បទល្មើសខាងលើនេះ កម្លាំង ជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ។ចំណែក ជនរងគ្រោះ២ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យ ។ សមត្ថកិច្ច ឲ្យដឹងថា ជនល្មើស បាន ជិះរថយន្ត ហាំមើ […]
  • កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ តុលា កើនឡើងបន្តិច ស្ថានភាពកម្ពស់ទឹក ស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក កើនឡើងបន្តិច ។ បើតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃទី២ ខែតុលា ម្សិលមិញ ៕
  • មនុស្ស៣៩នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែតុលា គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅកម្ពុជា មានប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្តចំនួន១៩ ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ (ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ) ។ បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គ្រោះធម្មជាតិ បង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជា ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០ ៧៨៥ គ្រួសារ ស្មើនឹង ៤៨៣ ១៤០ នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៣២ ៥៥១ ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៣ ៩១៨ ហិកតា ទៀតផងដែរ។ សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែរហូតពេលនេះស្ថានភាពនៃជំនន់ទឹកភ្លៀងហាក់បានធូរស្រាល ច្រើនរាជធានីខេត្ត លើកលែងតែខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តជន់លិច ខណៈ សម្តេចតេជោ […]
  • អត្រាប្តូរប្រាក់រៀលថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើ ៤ ០៨០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨០,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៣៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៥៩,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩២១,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៩,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១២,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២១,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩១០,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦១,០០រៀល ; ១បាតថៃ ស្មើ១៣១,៥០រៀល ; ១០០០ដុងវៀតណាម […]
  • សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ កម្រិតបរិញ្ញាបត្រជំនាន់ទី១៩ វគ្គសិក្សាទី១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩វគ្គសិក្សាទី១ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧.៣០នាទីព្រឹក។
  • ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ ស្ថិតក្នុងដំណាក់នៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបន្ថែមគោលការណ៍ប្រតិបត្តិស្តង់ដា (sop) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បះ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបថជំងឺកូវីដ-១៩។ សូមអានខ្លឹមសារបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖

មន្ត្រីសាខាកាំកុងខេត្តបន្ទាយមានជ័យ យូរៗចាប់សាច់មាន់ និងគ្រឿងក្នុងជ្រូកម្ដង


មិថុនា ២៩
០៩:០៦:៥៦ ព្រឹក ២០១៨
  ៩៧៥ Views

ប៉ោយប៉ែត ៖ មន្ត្រីជម្នាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ចាប់បានសាច់មាន់ ០១រទេះ នៅល្ងាចថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ នេះនៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បីដុត កំទេចចោល ដែលក្រុមឈ្មួញជួលកម្មករអូសពីទឹកដីថៃចូលមកកម្ពុជា។
ក្រុមកម្មករច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបង្ហើបថា តាំងពីលោក សាន វិជ្ជាសារ៉ាវុធ ឡើងកាន់ជាប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ ជំនួស លោក ស៊ាន ស៊ីណាត ដែលត្រូវថ្នាក់លើធ្វើការផ្លាស់ប្តូរទៅកន្លែងផ្សេង គេឃើញសាច់ មាន់ចម្រុះ និងពោះជ្រូក ពិសេសប្រហិត ត្រូវឈ្មួញដឹកចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិ មួយថ្ងៃៗរាប់សិបរទេះដែក និង រទេះឈើ មិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់បង្ក្រាបឡើយ ហាក់បីដូច ជាក្រុមឈ្មួញបង់ប្រាក់ប្រចាំខែ ខណៈសុខភាពពលរដ្ឋបច្ចុប្បន្នទាំងអ្នកមាន អ្នកក្រ រត់រកពេទ្យក្នុង និងក្រៅប្រទេស រាល់ថ្ងៃ ដោយសារបញ្ហាសុខភាពទទួលទានបន្លែត្រីសាច់នាំចូលពីប្រទេសជិតខាង សង្ស័យមកពីការធ្វេសប្រហេស របស់មន្ត្តី។

ប្រភពពីអ្នកចេញចូលផ្សាររុងក្លៃ ស្រុកអារញ្ញ ទឹកដីថៃ ខ្សឹបដាក់ត្រចៀកថារាល់ថ្ងៃ សាច់មាន់ ប្រហិត និងពោះជ្រូកឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតច្រើនណាស់ ហើយថាការវេចខ្ចប់ដឹកចេញមានគ្រប់រូបភាព ខណៈមន្ត្រីជំនាញ មិនដែល ខ្វល់និងពិនិត្យមើលរទេះដឹកទំនិញចូលពីថៃផងនោះបណ្ដោយឲ្យកូនចៅរបស់ចាំកត់ក្បាលរទេះបង់ប្រាក់ប្រចាំខែ។

មន្ត្រីកាំកុងត្រូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហាក់ស្ងាត់ស្ងៀម សង្ស័យឲ្យកូនចៅរាប់តែចំនួនជើងរទេះ គិតតែប្រាក់ទេ មើលទៅ។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សានវិជ្ជា សារ៉ាវុធ ធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថា រដ្ឋមន្ត្រី ក្រសួង កសិកម្ម មិនបានហាមឃាត់ពីការនាំចូលសាច់សត្វ ពីប្រទេសជិតខាងទេ ពោលគឺមានទាំងច្បាប់អនុញ្ញាតិឲ្យដឹកថែមទៀត ដោយសារម្ហូបអាហារលើទីផ្សារផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ។ លោក ថាលើកលែងតែសាច់ទាំងនោះមិនបានវេចខ្ចប់ ត្រឹមត្រូវ ឬគ្មានការក្លាស្សេទឹកកកតាមស្តង់ដាបើឃើញគឺចាប់ហើយ។

ប្រភពបង្ហើបថា ដោយសង្ស័យសំអាងលើហេតុផលនេះហើយ បានជាមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទាំងមេ ទាំងកូន ពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិះសេះលែងដៃ។

ជំវិញករណីខាងលើនេះ លោក សានវិជ្ជា សារ៉ាវុធ មិនទាន់មានការបកស្រាយឡើយព្រោះទូរសព្ទ័ចូលមិនទទួល។ វណ្ណា


ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)