
ប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១៥នាទីព្រឹកមិញ លើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែក ភូមិទួលពង្រ ប្រហែល២០០០ ឋិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដោយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើរួមមាន ៖
០១-អ្នកបើកបរម៉ូតូឈ្មោះ ម៉ោញ ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិប្រីយ៍ ឃុំទ្រាល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅនិងកន្លែងកើតហេតុ)
០២-អ្នករួមដំណើរលើម៉ូតូ មានមនុស្សស្រីចំណាស់០១នាក់ ក្មេងប្រុស០១នាក់ បានរងរបួសធ្ងន់ធ្ងរ(ក្តាប់ឈ្មោះពុំទាន់បាន)។
ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតុហេតុ។
សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-2505 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកទំនិញធុនធំ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8358 ក្នុងទិសដៅស្របទិស ពីជើងទៅត្បូង លុះបើកបរដល់ចំណុចកើតហេតុ បានជែងម៉ូតូខាងលើ ពេលមេឃកំពុងភ្លៀង គ្រាន់តែជែងបានបន្តិច ស្រាប់តែរថយន្តរអិលទៅឆ្វេង ពេលនោះតៃកុងរថយន្ត បានបួងចង្កូតមកស្តាំវិញ បណ្តាលអោយរថយន្តក្រឡាប់សង្កត់លើ ម៉ូតូជនរងគ្រោះតែម្តង ។
ចំពោះរថយន្ត និងម៉ូតូខូចខាតធ្ងន់ធ្ងរ ហើយនៅកន្លែងកើតហេតុ គេឃើញមានសមត្ថកិច្ចចុះវាស់វែង និងស្ទូចរថយន្តបង្ករ និងម៉ូតយកទៅរក្សារទុកនៅអធិការដ្ឌានក្រុង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះ ត្រូវបានសាច់ញាតយក ទៅធ្វើបុណ្យតាមប្រពៃណី។ វណ្ណា