
កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសចំនួន០២នាក់ និងរថយន្តហាយឡែនឌ័របានរងការឆេះអស់គ្មានសល់ ដោយសារតែអ្នកបើកបររថយន្តបានចូលទៅចាក់ហ្គាសរថយន្តក្នុងស្ថានីយ៍តេលាមួយកន្លែង ហើយពេលនោះ ម្ចាស់រថយន្ត បានជក់បារីបណ្តាលអោយឆេះរាលដាលដល់រថយន្តហ្មត់ កាលពីវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅមុខស្ថានីប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧ ទៅ លេខ១៨ ស្ថិតនៅក្នុងភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា មានករណីផ្ទុះឆេះរថយន្តហាយឡែនឌ័រ ពេលចូលចាក់ ហ្គាស នៅដេប៉ូតេលាភូមិចំបក់ក្អែឃុំទឹកល្អក់ស្រុកគងពិសីមែន។
នគរបាលបន្តថា ម្ចាស់រថយន្តមាន ឈ្មោះម៉ៅសុខហៀង អាយុជាង២០ឆ្នាំ បានរួមដំណើរដោយជនជាតិចិនម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុជាង៤០ឆ្នាំហើយ។ តាមសម្តីរបស់ម្ចាស់រថយន្ត បានប្រាប់នគរបាលអោយដឹងថា នៅមុនពេលកើតហេតុនោះ ពួកគេបានជិះរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ (Highlander) បានចូលមកចាក់ហ្គាសក្នុងស្ថានីយ៍ប្រេង តេលា មួយកន្លែង ពេលកំពុងតែចាក់ហ្គាសនោះ ស្រាប់តែ ជនជាតិចិន បានយកបារីមកជក់ បណ្តាលអោយឆាបឆេះបង្កអោយមានអណ្តាតភ្លើងឆេះរថយន្ត បណ្តាលអោយរងការ ខូចខាតនិងរបួសមនុស្សទាំង២នាក់តែម្តង។
ការខូចខាតឆេះរថយន្តហាយលិនឌ័រ មួយគ្រឿង និងរបួសមនុស្សធ្ងន់ស្រាលចំនួន ០២នាក់ ប្រុសជនជាតិចិន ០១នាក់
ប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន០១ឡាន ។ ចំពោះអ្នករងរបួសធ្ងន់ បានជញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្ត សមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយពេលក្រោយ៕ អ៊ុ ណូន