
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១)៖ពលករចំនួន ១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលឃាត់ បាននៅយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង បន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង ទាំងអស់ឲ្យល្បាត ជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការល្អជាមួយ កងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលទិសម៉ាឡៃ ដឹកនាំកម្លាំងចំនួន ១៥នាក់ ល្បាតសហការជាមួយ នគរបាលវរសេនាតូចព្រំដែនលេខ៨១៥ ក៏ជួបពលករ ចំនួន ១៩នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងល្បាតសហការ ឃាត់ ខ្លួនបានតែម្តង។
ក្រោយឃាត់ខ្លួនបាន ពលករទាំង ១៩នាក់ ត្រូវបានណែនាំ និងសាកសួរ រកអ្នកនាំផ្លូវ រួចបញ្ជួនពលករទាំងអស់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័ក ស្រុកម៉ាឡៃ។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវ បានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩មក កងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បានឃាត់ខ្លួនពលករឆ្លងដែន បញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយ ចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាពនិងខាត បង់ថវិកាជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការ ពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារនិងសង្គមជាតិ៕
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)




