
BBC: ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom (ហ្គាស ព្រម) និយាយថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់សហភាពអឺរ៉ុប តាមរយៈបំពង់បង្ហូរប្រេងដ៏សំខាន់របស់ខ្លួន។ ក្រុមហ៊ុន Gazprom (ហ្គាសព្រម)បាននិយាយថាការ បញ្ឈប់ទួរប៊ីនមួយទៀតនៅបំពង់បង្ហូរ Nord Stream 1 (ណត ស្រ្តីម វ័ន)នឹងកាត់បន្ថយការផលិតឧស្ម័នប្រចាំថ្ងៃដល់ ២០% ដោយកាត់បន្ថយកម្រិតផ្គត់ផ្គង់ បច្ចុប្បន្នពាក់កណ្តាល។
រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គ្មានហេតុផលបច្ចេក ទេស ក្នុងការកំណត់ការផ្គត់ផ្គង់ឧស្ម័នទេ។ វាទំនងជាធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងការបំពេញឃ្លាំងឧស្ម័នរបស់ពួកគេឡើងវិញមុនរដូវរងា។ បំពង់បង្ហូរប្រេង Nord Stream 1 (ណត ស្រ្តីម វ័ន) ដែលបូមឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ បានដំណើរការល្អក្រោមសមត្ថភាពអស់ជាច្រើនសប្តាហ៍ ហើយត្រូវបានបិទទាំងស្រុងសម្រាប់ការសម្រាកថែទាំរយៈពេល ១០ថ្ងៃកាលពីដើមខែនេះ។ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័ន ៤០% ដល់សហភាពអឺរ៉ុបកាលពីឆ្នាំមុន ខណ: សហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ថាមពលជាអាវុធ។ គណៈកម្មការអឺរ៉ុបបានជំរុញឱ្យប្រទេសនានាកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ក្នុងរយៈពេល ៧ ខែបន្ទាប់ បន្ទាប់ពីរុស្ស៊ីបានព្រមានថា ខ្លួនអាចទប់ស្កាត់ ឬបញ្ឈប់ការផ្គត់ផ្គង់ទាំងស្រុង៕

