
BBC៖ ក្រុមតាលីបង់ ដែលកំពុងកាន់អំណាចប្រទេសអាហ្វហ្គានីស្ថាន បានប៉ះទង្គិចជាមួយឆ្មាំព្រំដែនអ៊ីរ៉ង់នៅតាមព្រំដែនប្រទេសទាំងពីរ។ ក្រុមសកម្មប្រយុទ្ធបាននិយាយថា យុទ្ធជនរបស់ពួកគេម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ កាលពីថ្ងៃអាទិត្យនៅតំបន់ព្រំដែនរវាងខេត្ត Nimroz (នីមរ៉ូស)ក្នុងប្រទេសអាហ្វហ្គា នីស្ថាន និងទីក្រុង Hirmand (ហឺម៉ង់)ក្នុងប្រទេសអ៊ីរ៉ង់។ ប្រទេសនីមួយៗបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះឧប្បត្តិហេតុនេះ។
កាលពីខែមុនអ៊ីរ៉ង់បានរាយការណ៍ ពីការស្លាប់របស់ ឆ្មាំ ម្នាក់ ក្នុងចំណោមឧប្បត្តិហេតុ មួយនៅក្នុងតំបន់ដដែល ។ កាលៈទេសៈពិតប្រាកដ នៃការប៉ះទង្គិចគ្នាចុងក្រោយនេះ គឺមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍មួយរបស់អ៊ីរ៉ង់និយាយថា ការបាញ់ប្រហារបានចាប់ផ្តើមនៅពេលដែលកងកម្លាំងតាលីបង់ព្យាយាមលើកទង់ជាតិរបស់ពួកគេនៅលើទឹកដីមិនមែនអាហ្វហ្គានីស្ថាន៕
ប្រែសម្រួលដោយ: ជ ង៉ា

