
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកោសជប់ និងម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖
បានពិនិត្យឃើញមាន ជនបរទេសចំនួន ១១នាក់ ស្រី១០នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ
ក្រុមប្រតិបត្តិការ បានបញ្ជូនជនបរទេសចំនួន១១នាក់ ស្រី១០នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់។ ស៊ុនហេង