
ភ្នំពេញ ៖ ដោយចង់ស្រួលខ្លួន បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅ ផ្ទះលេខ 95Eo ផ្លូវ លេខ១១៣ កែងនិងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយបានបាត់លុយ ចំនួន១១០០$ ក្នុងហាងម៉ាស្សានោះ ទើបជនរងគ្រោះសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។
តាមសម្ដីជនរងគ្រោះជាជនជាតិចិនបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទៅដកលុយនៅធនាគារ ANZ . Royal ចំនួន១១០០ $ ចូលមកម៉ាស្សានៅទីតាំងកើតហេតុខាងលើ រួចហើយបានចេញមកវិញ ដោយបានឆែកមើលក្នុង កាបូប ស្រាប់តែបាត់លុយចំនួន១១០០$ ។ ភ្លាមៗនោះ រូបគាត់ក៏បានចូលទៅទាមទារលុយរបស់គាត់ដែលបាត់ក្នុងហាង នោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថាមិនបានយក និងស្របពេលបុគ្គលិកដែលម៉ាស្សាឱ្យជនរងគ្រោះផ្ទាល់បានគេចខ្លួន បាត់ ។ ប្រភពរូបភាពពី Campost.news