
ភ្នំពេញ ៖ បាក់មែកដើមក្រង៉ោកមួយដើមបណ្តាលអោយសង្កាត់ចំបុរស់អ្នកបើករម៉កកង់បីរងរបួសនិងម៉ូតូជាច្រើនគ្រឿង ហេតុការណ៍នេះកតឡើងកាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងនិងផ្លូវលេខ១២៥ ក្នុងសសង្កាត់បឹងកេងកង២ ខណ្ខចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ដោយមានភ្លៀង និងខ្យល់បក់បោកខ្លាំង បណ្តាលអោយមានបាក់ មែកក្រង៉ោកមួយដើម ដែលនៅតាមបណ្តោយផ្លូវ គាប់ជួនក៏មានបុរស់ម្នាក់ ដែលបានបើករម៉កកង់បីមកបណ្តាលអោយ បាក់សង្កត់ពីលើរងរបួសបែកក្បាល និងសង្កត់លើរម៉កតែម្តង។
ប្រភពដដែលបានអោយដឹងទៀតថា ដោយបុរសដែលជាអ្នករត់រម៉កកង់បីងរបួសបែកក្បាលហូរឈាមច្រើន ក៏បានដឹកគាត់ ទៅកាន់មន្ទីពេទ្យដើម្បីលាងរបួស។ បុរស់ដែលរងរបួសមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយពីកើតហេតុរួច កម្លាំងគណៈបញ្ជាកាខណ្ឋចំកាមន បានមកកាត់យកដើមឈើនោះចេញកុំអោយមានកាកកស្ទះចរាចរណ៍។
គួរបញ្ចាក់ផងដែរថា រដូវភ្លៀង និងខ្យល់បានមកដល់ហើយ សូមអោយអជ្ញាធរគ្រប់ខណ្ខនៅក្នុងរាជធានីភ្នំពេញ ជួយពិនិត្យមើលដើមឈើដែលមាននៅតាមបណ្តាលផ្លូវទាំងអស់ផង ជៀសវៀងកុំអោយមានរឿងបានក់មែកឈើធ្លាក់សង្កត់អ្នកធ្វើ ដំណើរតាមផ្លូវ។ ស៊ុន ហេង





