
ភ្នំពេញ ៖ យុវជនម្នាក់ សង្ស័យបែកថ្នាំ កាន់ដាវសាំម៉ូរៃភ្ជង់កស្រ្តីជាម្តាយ បង្ករអោយមានកាភ្ញាក់ផ្អើល ហេតុកាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ ក្នុងផ្ទះ ម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនអគតិខាងលើបានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀតឈប់ម៉ូតូមុខផ្ទះមួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់កាន់ដៃសាំម៉ារ៉ៃអូសដៃស្ត្រីជាម្តាយចេញមកក្រៅហើយភ្ជង់ដៃជាប់ករបំរុងនិងចាក់សម្លាប់ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន។
ភ្លាមៗនោះដែរ ស្រ្តីជាម្តាយ បានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ ហើយក៏បានរត់ចូលផ្ទះម៉ាស្សា ដើម្បីអោយគេ ជួយ តែទោះជាយ៉ាងណា ជនដៃដល់ បានចូលទៅតាម ហើយយាដៃបំរុងនឹងកាប់សម្លាប់ម្តាយរបស់ខ្លួនចោល ក្នុងហេតុការណ៏ខាងលើនេះដែរ ក៏មានកម្លាំងអាវុធហត្ថ សហការណ៍ជាមួយនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាល ប៉ុស្តិនគរបាលបឹងទំពុន២បានចុះជួយអន្តរាគមន៏រំដោះស្ត្រីដែលជាម្តាយចេញពីកណ្តាប់ដៃជនតិរិច្ឆានបានដោយសុវត្ថភាព។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធិ។ ស៊ុន ហេង