
សឹ្ទងត្រែង ៖ នាពេលព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៩ នៅចំណុចភូមិស្រែត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង មានការភ្ញាក់ផ្ញើលមួយដោយបានឃើញមន្រ្តីយោធាម្នាក់ ត្រូវបានម៉ូតូសង្កត់ ក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាប់ៗ នៅកន្លែងកើតហេតុ ករណីនេះនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ។
យោងតាមសម្តីរបស់ក្រុមគ្រួសារសព បានប្រាប់ថា ជនរងគ្រោះឈ្មោះ មុំ សុខឃុន អាយុ៣៥ឆ្នាំ ជាមន្រ្តីយោធាប្រចាំការ នៅការិយាល័យទី៣ នៃយោធភូមិទី១ខេត្តសឹ្ទងត្រែង បច្ចុប្បន្ន រស់នៅភូមិរាជានុកូល ស ង្កាត់/ ក្រុង/ ខេត្តសឹ្ទងត្រែង។
ក្រុមគ្រួសារសពបានបន្តទៀតថា ម៉ូតូម៉ាកឌ្រីមសង់ C125 សេរី២០១៨ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ សឹ្ទងត្រែង 1B .16 98 មុនកើតហេតុជនរងគ្រោះរូបនេះ ជារឿយៗឧស្សាព្យាយាមណាស់ ក្រៅម៉ោងធ្វើការក្នុងអង្គភាពយោធា ជានិច្ចជាកាល តែងតែឆ្លៀត ជិះម៉ូតូទៅរកទិញត្រី ពីទំនប់វារីអគ្គិសនីសេសានក្រោម២ រួចដឹកតាមម៉ូតូយកមកលក់នៅតាមភូមិ ដើម្បីបាន កម្រៃតិចតួចគ្រាន់បានចិញ្ចឹមប្រពន្ធកូន តែអកុសល្យឥឡូវហ្នឹង ត្រូវបានម៉ូតូសង្កត់ពីលើស្លាប់ក្នុងទឹកប្រឡាយ ដោយនៅ មិនទាន់ដឹងពីមូលហេតុក្នុងការស្លាប់នេះទេ ក្នុងនោះ មានអ្នកខ្លះថាមករថយន្តដឹកឈើបើកបរក្នុងល្បឿនលឿន ហើយគៀរ ធ្លាក់ចូលប្រឡាយទឹក រួចម៉ូតូសង្កត់ពីលើ ទើបបណ្តាលឲ្យស្លាប់បែបនេះ មានអ្នកខ្លះទៀតថាមកពីកើតរកខ្យល់ ទើបបណ្តាលឲ្យគ្រោះថ្នាក់ដោយខ្លួនឯង ។
មេប៉ុស្តិ៍ប្រចាំការនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក គង់ សេនា បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ ថាករណី នេះ គឺជាគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង មិនមែនដូចការបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់ចេះតែពីលើកហេតុផល ពីនេះពីនោះ តែការពិតគ្រោះថ្នាក់ដោយខ្លួនឯង ឥឡូវសពបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ រួចរាល់អស់ ហើយ។ ជា ប៊ុនគង់