ថ្ងៃ សុក្រ ទី១០ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ ៤-ផ្លូវជាតិលេខ១) សម្រេចបាន៣៩,៧៦% ហើយ ភ្នំពេញ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។ការចុះត្រួតពិនិត្យ នេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើ ប្រាស់ជាប់បានយូរ អង្វែង។   សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប ៥២ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។ កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ […]
  • ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញឱ្យគ្រប់មន្ទីរត្រូវបង្កើនប្រសិទ្ធភាពការងារ ជួយដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា (ខេត្តស្ទឹងត្រែង,ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០)៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានស្នើដល់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ ឲ្យចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានលើកឡើងនិងសំណូមពរនៅតាមវេទិការសាធារណៈនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋកាន់ តែមានទំនុកចិត្តលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់រាជរដ្ឋាភិបាល ,ខេត្ត, ក្រុមប្រឹក្សា និងការទទួសត្រូវចំពោះការងាររបស់អាជ្ញាធរ។ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងបែប នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ធ្វើ ឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។ ឯកឧត្តម ឈាង ឡាក់ មានប្រសាសន៍ថាអាជ្ញាធរពាក់ព័ន្ធត្រូវចេះទទួលខុសត្រូវខ្ពស់ចំពោះការងារ និងការជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព រហ័សទាន់ពេលវេ លា និងមានតម្លាភាព ជៀសវាងមានបញ្ហារាំងស្ទះដែលអាចនាំឲ្យប្រជាពលរដ្ឋមើលឃើញពីភាពអវិជ្ជមានក្នុងការអនុវត្តការងារ។ ឯកឧត្តមបន្តថា នៅក្នុងវេទិការពិគ្រោះយោ បល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនៅតាមបណ្តាឃុំស្រុកកន្លងប្រជាពលរដ្ឋមូលដ្ឋានបានសំនូមពរឲ្យជួយដោះស្រាយនូវបញ្ហាប្រឈមនានាជាច្រើន ក្នុងនោះអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានដោះស្រាយរួចរាល់នៅនឹងកន្លែង ហើយនៅមួយចំនួនទៀតនៅតែបន្តមិនទាន់ដោះស្រាយទៀត។ដែលបញ្ហាទាំនេះត្រូវបានប្រជាពលរដ្ឋលើកឡើងនិងសំណូមពរឡើងវិញ យើងត្រូវពិនិត្យនិងដោះស្រាយជូនពួកគាត់។ គួរបញ្ជាក់ថារបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនេះរួមមាន៖ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២ […]
  • រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០៖ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យឹម សុខុម និងអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំសាលាខេត្តកាលពីរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ដោយមានសមាសភាពចូលរួមប្រមាណជា១៤០នាក់។   ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ថា÷ ការប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនខុសច្បាប់ មានអត្ថប្រយោជន៍ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបណ្ដាប្រទេសនៅលើពិភពលោកជាសមាជិកទាំងអស់ តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំក្រោមប្រធានបទ <<សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព>> ទាំងនេះជាសារពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀនប្រកបដោយទទួលខុសត្រូវ ហើយឈានទៅសម្រេចបាន តាមខ្លឹមសារពាក្យស្លោកថា ចូលរួមឈប់លុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើងផងដែរ៕អ៊ុំ ណូន
  • ក្រុមចោរឆក់ប្លន់ចាប់ផ្តើមកម្រើកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅឯខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ហើយបានទៅដល់ចំណុចជិតស្ពានអូរសំអាត ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏បានឮប្រជាពលរដ្ឋស្រែកថា មានករណីឆក់កាបូប តែមិនបានសម្រេច។ បទល្មើសនេះ បង្កដោយជនសង្ស័យមានគ្នា២នាក់ ជាជនជាតិខ្មែរ បានជិះម៉ូតូម៉ាក Honda Dream ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ១G-៣៣៤៨ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ក៏បានដេញតាមជនសង្ស័យ ទៅដល់ចំណុចត្រីដូហ្វីន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ជនសង្ស័យ ក៏បានជិះត្រឡប់ក្រោយវិញ តាមផ្លូវគុជអាស៊ី រហូតដល់ចំណុចមុខហាងហេភី ស្ថិតនៅភូមិ២ សង្កាត់២ ទើបសមត្ថកិច្ចសម្រេចចិត្តបុកផ្ដួលម៉ូតូ រួចក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរ និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការផ្តន្ទាទោស។ ទាក់ទិនបទល្មើសនេះ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ […]
  • មានវីដេអូរ៖​ អាជ្ញាធរខេត្តកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្រោយមានសកម្មភាពចាប់ដីឧទ្យានជាតិគីរីរម្យក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកម្មសិទ្ធិ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០)៖ ក្រុមការងារជំនាញដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរស្រុក បានចុះរុះរើខ្ទមនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ស្ថិតចំនួន២ទីតាំង ក្រោយទីតាំងទាំងនេះសាងសង់ខុសច្បាប់ទាំងស្រុង។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ទីតាំងទាំង២នេះរួមមាន៖ *ទីតាំងទី១ ស្ថិតនៅចំណុចនាគព័ន្ធ។ ក្រុមការងារបានរុះរើបង្គោលរបងឈើចំនួន៨៣៦បង្គោល, ដុតចោល, កាត់លួសបន្លាចំនួន៣ខ្សែ ស្មើនឹង៥០០គីឡូក្រាម, រុះរើគ្រោងផ្ទះឈើសង់ថ្មីៗ ចំនួន១ខ្នង, រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី២ខ្ទម, រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន១ខ្ទម, ដុតកម្ទេចចោលខ្ទមប្រក់ស្បូវចំនួន៨ខ្ទម, រឹបអូសរោង (ខ្យូស) ប្រក់ស្បូវចំនួន៤ រួចបាន យកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ។ ក្រុមការងារក៏បានរឹបអូសអំពូលសូឡាចំនួន៦អំពូល ហើយសម្រាប់ទីតាំងដីដែលបានចុះបង្រ្កាបមានទំហំសរុប១២ហិកតា ចែកជា១៤ឡូតិ៍។ *ទីតាំងទី២ ស្ថិតនៅចំណុចអូរកសេះមុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ដោយក្រុមការងារបានវាយកម្ទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី១ខ្នង ដែលដីមានទំហំប្រមាណ០.១២ហិកតា។ លោក សរ សុពុត្រា បានឱ្យដឹងថា នេះជាការបង្ក្រាបលើសកម្មភាពជនអនាធិបតេយ្យដែលរំលោភយកដីរដ្ឋជាកម្មសិទ្ធិ។   មិនតែប៉ុណ្ណោះអាជ្ញាធរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីថែមទៀតផង៕ អ៊ុំ ណូន […]
  • ស្លាប់​និង​របួស​៨​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​៥​លើក​នៅ​ថ្ងៃទី​៨ កកក្កដាម្សិលម៉ិញ ​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣​នាក់​(​ស្រី​ម្នាក់​)​បាន​ស្លាប់ របួសធ្ងន់​៤​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល​១​នាក់​(​ស្រី​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ។ ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​០៨ កក្កដា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៨​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៥​លើក ៕  
  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិ ចូលរួមថែរក្សាការពារព្រៃឈើ និងដាំដុះកូនឈើ ការពារបរិស្ថានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០។ បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។ សូមជម្រាបថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា » ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី […]
  • សកម្មភាពត្រៀមផ្សាយផ្ទាល់កម្មវិធី អាស៊ីអាគ្នេយ៍ព្រឹកនេះ ០៩.០៧.២០២០ សកម្មភាពត្រៀមផ្សាយផ្ទាល់កម្មវិធី អាស៊ីអាគ្នេយ៍ព្រឹកនេះ ០៩.០៧.២០២០
  • មន្ត្រីឧទ្យាននុរក្សដែនជម្រកសត្វព្រៃព្រះរកា ប្រទះឃើញតាមសត្វទន្សោង មន្ត្រីឧទ្យានុរក្សតាមស្នាក់ការល្បាតបានចុះល្បាតទប់ស្កាត់សកម្មភាពល្មើស ក្នុងនោះ មន្ត្រីប្រចាំស្នាក់ការអូរកក់ ចុះល្បាតចំណុចគោកត្រពាំងខ្លុង មន្ត្រីប្រចាំស្នាក់ការចល័ត៩១ ចុះល្បាតចំណុចអូរបែកចាន ដល់ចំណុចអូរស្ពុង មន្ត្រីប្រចាំស្នាក់ត្រពាំងព្រីង ចុះល្បាតចំណុចអូររំដេង ដល់ចំណុចអូរអំពិល និងមន្ត្រីប្រចាំស្នាក់ការកាប៉ុក ចុះល្បាតចំណុចព្រៃគុយ។ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្សស្នាក់ការពើក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិព្រៃកំរ៉ែង ចុះល្បាតដល់ចំណុចព្រៃធំ បានជួបដានសត្វទន្សោង០១ក្បាល និងលាមកសត្វសំពោ ច០១ក្បាល និងមន្ត្រីប្រចាំស្នាក់ការភ្ញាក់រលឹក សហការ ជាមួយគណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិប្រាសាទភ្នំគ្រៀល ចុះល្បាតដល់ចំណុចស្រែវែង ប្រទះ ឃើញដានសត្វប្រើស០១ក្បាល នៅចំណុចជាំស្វាយ ដក ហូតរណាយន្ត០២គ្រឿង(ជនល្មើសបានរត់គេចខ្លួន) នៅចំណុចព្រៃតាងួន ដកហូតរណាយន្តចំនួន០១គ្រឿង និងនៅចំណុចភ្នំក្រហម ដកហូតខ្សែអន្ទាក់ចំនួន ១៣ខ្សែ និងឡាមរណាយន្ត ០១ខ្សែ ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការភ្ញាក់រលឹក។ដោយឡែក នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីឧទ្យានុរក្សប្រចាំតំបន់ការពារ ទេសភាពព្រះវិហារ បានចុះល្បាតដល់ចំណុចច១ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិផងដែរ៕
  • សម្តេចតេជោ ស្នើឲ្យអន្តរក្រសួង ពិចារណាក្នុងការដកការតម្កល់ប្រាក់ចំពោះជនបរទេសជាអ្នកវិនិយោគ និងអ្នកបច្ចេកទេស សម្តេចតេជោ ស្នើឲ្យគណៈកម្មាធិការជាតិប្រយុទ្ធនឹងកូវីដ១៩ ពិនិត្យពិចារណា ក្នុងការដកការរិតបន្តឹងលើការដាក់ប្រាក់ធានារ៉ាប់រងសុខភាព និងប្រាក់តំកល់សម្រាប់វិនិយោគិន និងអ្នកបច្ចេកទេសដែលធ្វើការនៅកម្ពុជា ដែលត្រូវធ្វើដំណើរចូលមកកម្ពុជា។ នៅក្នុង​សារជាសម្លេង នៅថ្ងៃទី០៨ កក្កដានេះ សម្តេចតេជោ បានណែនាំឲ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំបន្ទាន់ជាមួយកម្មាធិការប្រយុទ្ធប្រ ឆាំងនឹងកូវីដ១៩ ដើម្បីពិចារណាក្នុងការបន្ធូរបន្ថយប្រាក់តម្កល់៣០០០ដុល្លារ និងប័ណ្ណធានាសុខភាព ដែលមានតម្លៃ៥​ម៉ឺនដុល្លារ សម្រាប់អ្នកវិនិយោគិន និងអ្នកបច្ចេកទេស ដែលត្រូវចូលមកកម្ពុជា។ ការយកប្រាក់តំកល់ប្រាក់ច្រើនពេក អាចធ្វើឲ្យមានហានិភ័យខ្ពស់សម្រាប់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់អ្នកវិនិយោគ ហើយអាចធ្វើឲ្យបាត់បង់អ្នកវិនិយោគថែមទៀតត។ សម្តេចតេជោ បញ្ជាក់ថាកត្តានេះ ធ្វើឲ្យអ្នកវិនិយោគដែលវិលត្រលប់ទៅស្រុកគេ នឹងអាចលែងវិលត្រលប់មកវិញ ហើយអ្នកបច្ចេកទេសនានា ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍនានា នឹងមិនអាចវិលចូលកម្ពុជាវិញបាន។ សម្តេចតេជោ បានស្នើឲ្យដកការរិតបន្តឹងលើការតម្កល់ប្រាក់ធានារ៉ាប់រងសុខភាព ៥ម៉ឺនដុល្លារ និងប្រាក់តម្កល់ចំនួន៣០០០​ដុល្លារ ពីអ្នកវិនិយោគ និងអ្នកបច្ចេកទេសធ្វើការនៅកម្ពុជា។   លោកជំទាវ យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី០៣ កក្កដាថា ក្រសួងសុខាភិបាល បានទទួលប្រាក់កក់ពីជនបរទេសជាង៣០០០នាក់ ដែលចូលកម្ពុជា ដើម្បីធានារ៉ាបង់រងសុខភាព គិតជាថវិកាចំនួនជាង៩លានដុល្លារ។ សម្រាប់ជនបរទេស ដែលចូលមកកម្ពុជា តម្រូវឲ្យមានការតម្កល់ប្រាក់៣០០០ដុល្លារ និងលិខិតធានារ៉ាប់រងដែលមានទឹកប្រាក់ចំនួន​៥ម៉ឺនដុល្លារ ដើម្បីធានាទប់ទល់នឹងការចំណាយនានា […]
  • សម្តេចតេជោ រាជរដ្ឋាភិបាលនឹងសងថ្ងៃចូលឆ្នាំជូនកម្មករ និយោជិត មន្ត្រីរាជការ បុគ្គលិក៥ថ្ងៃវិញ អាចនៅចុងខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសងថ្ងៃចូលឆ្នាំជូនកម្មករ និយោជិត មន្ត្រីរាជការ បុគ្គលិកឯកជន ចំនួន៥ថ្ងៃវិញនៅពេលខាងមុខនេះ។ បើតាមសម្តេច ការផ្តល់សងថ្ងៃឈប់សំរាក នឹងអាចធ្វើឡើងនៅចុងខែកក្កដា រឺដើមខែសីហានេះ។ នៅក្នុងសារជាសំលេងផ្ញើជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន ធ្វើការកោះប្រជុំឲ្យបានឆាប់ ដើម្បីដោះស្រាយសងថ្ងៃឈប់សំរាកថ្ងៃចូលឆ្នាំជូនដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតទូទាំងប្រទេស ដូចដែលរាជរដ្ឋាភិបាលបានសន្យានាពេលកន្លងទៅ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកកម្មវិធីចូលឆ្នាំ ថ្មីប្រពៃណីជាតិកាលពីពាក់កណ្តាលខែមេសា កន្លងទៅ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមន្ត្រីរាជការ កម្មករ និយោជិត ធ្វើការធម្មតា។ ក្នុងសារជាសំលេង សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អប្រសើរហើយ ហើយក៏សម ល្មមពេលវេលាសម្រាប់ផ្តល់សងថ្ងៃឈប់សំរាក៥ថ្ងៃជូនពួកគាត់វិញហើយ។ ក្រោយការឯកភាពគ្នា ឯ.ឧ ឧបនាយករដ្ឋមមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការ គណៈរដ្ឋមន្ត្រីនឹងរៀបចំចេញជាអនុក្រិត ដើម្បីកំណត់សងថ្ងៃឈប់សំរាកចំនួន៥ថ្ងៃ។ បើតាមសម្តេច […]
  • សម្តេច​តេជោ​ អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ​។ ក្រោក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទ សំបូរព្រៃគុក ដែល​ស្ថិត នៅភូមិសំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយ ជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជ ធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយ ក្រៀម និងថ្មភក់ជាដើម៕
  • អាជ្ញាធរជាតិអប្សរា បណ្ដុះប្រភេទពូជឈើកម្រ៥ប្រភេទ ដើម្បីដាំនៅខាងក្រៅឧទ្យានអង្គរ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។ លោក ស៊ិន សុផាណារ៉េត បុគ្គលិកទទួលបន្ទុកនៅស្ថានីយបណ្ដុះកូនឈើ៨ហិកតា ឱ្យដឹងថាក្នុងចំណោមប្រភេទកូនឈើជាច្រើន ស្ថានីយនេះបានបណ្ដុះប្រភេទឈើ ប្រណិតកម្រចំនួន៥ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាងនួន។ ស្ថានីយបណ្តុះប្រភេទកូនឈើទាំងនោះដោយធ្វើការប្រមូលគ្រាប់ពូជពីព្រៃក្នុងរមណីយដ្ឋានអង្គរ ការផ្តល់ដោយវិស័យឯកជន និងទិញពីផ្សារ ដូចជាឈើនាងនួនជាដើម។   លោកបន្តថា ក្នុងមួយឆ្នាំៗស្ថានីយបណ្ដុះកូនឈើ៨ហិកតាអាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះរហូតដល់ជិត៥ម៉ឺនដើម។ប៉ុន្តែការបណ្ដុះកូនឈើទាំងនេះមានការលំបាកបន្ដិច ដោយសារពូជខ្លះដូចជាបេង ត្រូវការស្រុះទឹកក្ដៅ និងកាប់ច្រៀកវាសិន ទើបកូនឈើទាំងនោះឆាប់ដុះ និងដុះក្នុងបរិមាណច្រើន៕   ប្រភពពីអាជ្ញាធរជាតិអប្សរា
  • នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍន ភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង» ។
  • ស្លាប់​៨​និង​របួស​១៣នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលម៉ិញ រាជធានី​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ៨​នាក់​ (​ស្រី​០៣​នាក់​)​បាន​ស្លាប់​ របួសធ្ងន់​១១​នាក់​ (​ស្រី០២ នាក់)​ និង​របួសស្រាល​គ្មាន​០២នាក់​ (​ស្រី០១ នាក់)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០២០​។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៧​ កក្កដា​នេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​២១​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​១២​លើក​ ៕

យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកមេក្របីដើរផ្លូវបណ្តាលអោយស្លាប់ភ្លាមៗ


កក្កដា ២៧
០៤:០៧:០៤ ល្ងាច ២០១៨
  ១៤១០ Views

ស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកមេក្របីញី ដែលដើរធ្លងកាត់ផ្លូវ បណ្តាលដួលស្លាប់ទាំងជនរងគ្រោះ និងមេក្របីភ្លាមៗនៅនិងកន្លែងកើតហេតុ៕

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី24 ខែកក្តដា ឆ្នាំ2018 ស្ថិតនៅភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានអោយដឹង ក្នុងចន្លោះម៉ោង៦ទៅម៉ោង៧យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិ ឃុំស្វាយតាយាន មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់៤ករណី ក្នុងនោះមានមនុស្សស្លាប់ម្នាក់របួសឆ្ងន់៣នាក់។ ករណីទី១ កើតនៅភូមិស្វាយយាន រវាងម៉ូតូនិងម៉ូតូ រងរបួសអ្នកបើកបបាក់ជើង និងប្រពន្ធរបួសក្បាល។ ករណីទី២ នៅភូមិព្រៃធ្លក រវាងម៉ូតូនិងម៉ូតូ  រងរបួសធ្ងន់ធរ និងករណីមួយទៀតនៅព្រំប្រទល់ព្រៃតាញ៉យបុកគ្នា រវាងម៉ូតូនិងម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរ ដើម្បីធ្វើការសង្គ្រោះ។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ ដែលគួរអោយរន្ធត់នោះគឹ យុវជនម្នាក់ឈ្មោះ សំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ជិះម៉ូតូសេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ដែលគេសង្ស័យថាស្រវឹង បានបើកម៉ូតូពីត្បូង ទៅជើងក្នុងល្បឿន ទៅបុកមេក្របីដើរធ្លងផ្លូវ  ចំពាក់កណ្តាលខ្លួនបណ្តាលអោយដួលបោកក្បាលលើផ្លូវជាតិ បណ្តាលអោយស្លាប់ទាំងជងរងគ្រោះ ​និងសត្វក្របី នៅកន្លែងកើតហេតុដូចគ្នា។

បើតាមប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា កាលពីមានផ្លូវលំ មិនសូវមានគ្រោះថ្នាក់ចរាចរណ៍ទេ បន្ទាប់ពីទទូលបាន ផ្លូវជាតិល្អ មួយរយៈនេះ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៏ញឹកញាប់ណាស់ ដោយសាតែអ្នកបើកបរ បើក្នុងល្បឿន លឿនមិនគោរពច្បាប់ចរាចរណ៍។ ហើយផ្លូវនេះតែងមានសត្វពាហនៈដើរឆ្លងកាត់ ដែលប្រជាពលរដ្ឋប្រឡែងចោល ទើបបង្កគ្រោះថ្នាក់ជាញឹកញាប់ណាស់។

ចំពោះរកណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤ករណីនេះ ត្រូវបានសាច់ញាត្តិបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក ជីភូ ចំពោះសាកសព ត្រូវបានសម្ថកិច្ចប្រគល់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត








ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)