
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាច្រើនកាំបិតធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះជីវិត នៅក្នុងគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកឧដុង្គ ដោយសារតែទាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ក្លាយជាហិង្សា ទ្រាំមិនបានស្ទុះទៅទាញកាំបិតផ្គាក់ប្រុងកាប់បុរសម្នាក់ទៀត ប៉ុន្តែត្រូវបានគេដណ្តើមកាំបិតបាន កាប់បកទៅវិញប ណ្តាលអោយរងរបួសធ្ងន់ធ្ងរ ឯអ្នកបង្ករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់លោកវរសេនីយ៍ ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងតាមទូរសព្ទ័ថា មានករណីហិង្សាដោយចេតនាមួយកេីតឡេីង ដែលបង្ករដោយ ជនរងគ្រោះឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ទើបចេញពីពន្ធធនាគា (ត្រូវជាឪពុកមារ) រស់នៅភូមិឃុំកេីតហេតុខាងលេី ពេលផឹកស្រាស្រវឹង បានយកកាំបិតផ្គាក់ បំរុងកាប់ទៅលេីឈ្មោះ យ៉ុង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ (ជាជនសង្ស័យ) ត្រូវជាក្មួយជីដូនមួយ ដែលរស់នៅភូមិឃុំជាមួយគ្នា តែដោយជនបង្ករចាប់កាំបិតបានមុន ក៏កាប់ទៅលេីជនរងគ្រោះ ត្រូវកញ្ចឹងករមួយកាំបិត ត្រូវដៃខាងខាងស្តាំពីរកាំបិត លេីគុម្ពត្រចៀកខាងស្តាំចំនួនមួយកាំបិត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល នៅគ្លីនិកឯកជនមួយ ក្នុងស្រុកឧដុង្គ។
លោកអធិការស្រុកឧដុង្គបានបន្តទៀតថា មូលហេតុដែលឈានទៅដល់ការបង្កហិង្សានោះ ដោយសារជនរងគ្រោះខាងលើ បានផឹកសុីស្រវឹង បង្ករទំនាស់ ជាមួយជនសង្ស័យជាកូនក្មួយសាច់ឆ្ងាយ ដែលនៅផ្ទះទល់មុខគ្នា រហូតដល់ទាញកាំបិតកាប់របួសតែម្តង។
លោក វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកបន្ថែមទៀតថា ក្រោយពេលបង្ករហេតុរួច ជនសង្ស័យបាននាំកូន ប្រពន្ធ រត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង។ បច្ចុប្បន្ននេះបុរសជាជនរងគ្រោះ កំពុងសំរាកព្យាបាលរបួស ហើយកំលាំងសម្ថកិច្ចស្រុក កំពុងតែធ្វើការ ស្រាវជ្រាវស្វែងរកចាប់ ជនសង្ស័យដើម្បី ចាត់ការតាមនីតិវិធី៕អ៊ុ ណូន