
ខេត្តស្វាយរៀង ៖ ជិះម៉ូតូឌុបគ្នា ទៅបុកគូតរថយន្តដឹកកម្មករពីក្រោយ បណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលថ្ងៃទី១០ ខែសីហា ឆ្នាំ2018 វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយបានបណ្តាលអោយស្លាប់ម្នាក់ រងរបួស០១នាក់ ភេទប្រុស ម៉ូតូខូចខាតធ្ងន់០១គ្រឿង និងរថយន្តខូចខាតស្រាល។
បើតាមសម្ថកិច្ចនគរបាល បានដឹងថា អ្នកបង្កបើកបរដោយម៉ូតូម៉ាក់ SUZUKI NEX ពណ៌ប្រផេះ ស្លាកលេខ ស្វាយរៀង 1L 0362 ឈ្មោះ អាំ វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅនឹងកន្លែង មានអ្នករួមដំណើរ០១នាក់ ឈ្មោះ គង់ សុវណ្ណស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញអ្នកបើកម៉ូតូខាងលើ បានបើកឌុបគ្នាក្នុងល្បឿនយ៉ាងលឿន មកដល់កន្លែងកើតហេតុ វ៉ារថយន្តមួយទៀត ក៍ជ្រុលទៅបុកគូទរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 1D7956 ពីក្រោយ ខណៈដែលរថយន្តកំពុងបើកបរក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ នុត ភក្តី ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរបើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃតាញ៉យ ឃុំខែ្សត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្តាលអោយបែកក្បាលហូឈាមស្លាប់ភ្លាមៗនឹងកន្លែង ឯម្នាក់ត្រូវបានបងប្អូន ប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះមន្ទីពេទ្យបង្អែកស្វាយទាប។
រីឯអ្នកបើកបរ បានរត់គេចពីកន្លែងកើតហេតុ បន្សល់តែរថយន្ត សម្ថកិច្ចនគរបាលស្រុកស្វាយទាប បានធ្វើការវាស់វែងរួចហើយ និងបានប្រគល់សព ទៅអោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕ ព្រហ្ម សាវ៉េត