ថ្ងៃ ច័ន្ទ ទី២៦ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើមបន្ថែមទៀតនៅតាមទំនប់បុរាណនៃរមណីយដ្ឋានអង្គរ ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈ ពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ក្រៅពីដាំដើមត្នោត អាជ្ញាធរជាតិអប្សរា ក៏បានដាំដើមស្តៅ និងអំពិលបានជាច្រើនដើមផងដែរ នៅលើដីទំនេរតាមទំនប់អមប្រឡាយបុរាណ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញនោះអាចអាស្រ័យផល និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរ សូមបងប្អូនមេត្តាកុំលែងសត្វគោ ក្របី ឲ្យចូលក្នុងបរិវេណនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិទាំងនោះ។
  • រថយន្តកុងតឺន័រ២គ្រឿងបើកលឿន បុកគ្នាពេញទំហឹងលើផ្លូវជាតិលេខ៤ អ្នកបើកបរម្នាក់ដាច់ជើងម្ខាងគៀបជាប់ក្នុងរថយន្តម្នាក់ទៀតរត់បាត់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០)៖អ្នកបើកបររថយន្ត ធុនធំ សណ្តោង(កុងតឺន័រ)ម្នាក់បានត្រូវគៀបដាច់ជើងម្ខាង ខណៈដែលរថយន្ត ធុនធំទាំង២បើកបរក្នុងល្បឿនលឿនហើយបានបុកគ្នាយ៉ាងពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ ទៅលេខ៣៩ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយ-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4818 សណ្តោងរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរឈ្មោះ សុខ ប៉ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់ដាច់ជើងម្ខាង) រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្ត១គ្រឿងម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-3302 សណ្តោងរ៉ឺម៉កស្លាកលេខភ្នំពេញ 4A-2470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានចុះគេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ នគរ បាលជំនាញបានចុះធ្វើការវាស់វែងនិងបានដឹកអ្នករងរបួសយកទៅព្យាបាល។ វត្ថុតាងគឺរថយន្តកុងតឺន័រទាំង២គ្រឿងកំពុងចាត់ចែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល […]
  • ជនជាតិចិនផ្ទុះអាវុធកក្រើកក្រុងព្រះសីហនុទៀតហើយ (ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ៖ ជនល្មើសជនជាតិចិន បើកការវាយប្រហាដោយអាវុធខ្លី កក្រើកស្បៃរាត្រីក្រសមត្ថកិច្ចស្នងការដ្ឋាន ខេត្តព្រះ សីហនុ បានឲ្យដឹងថា ករណីផ្ទុះអាវុធកក្រើក ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត។ សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រុមជនល្មើស បានប្រើអាវុធខ្លីបាញ់រះ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ដោយបង្កឡើងដោយជនជាតិចិន បានបាញ់រះទៅលើជនរងគ្រោះជាជនជាតិចិន ដូចគ្នា។ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត ព្រះសីហនុ មានប្រសាសន៍ថា៖ បទល្មើសខាងលើនេះ កម្លាំង ជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ។ចំណែក ជនរងគ្រោះ២ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យ ។ សមត្ថកិច្ច ឲ្យដឹងថា ជនល្មើស បាន ជិះរថយន្ត ហាំមើ […]
  • កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី២៣ តុលា កើនឡើងបន្តិច ស្ថានភាពកម្ពស់ទឹក ស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក កើនឡើងបន្តិច ។ បើតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃទី២ ខែតុលា ម្សិលមិញ ៕
  • មនុស្ស៣៩នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែតុលា គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅកម្ពុជា មានប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្តចំនួន១៩ ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ (ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ) ។ បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គ្រោះធម្មជាតិ បង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជា ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០ ៧៨៥ គ្រួសារ ស្មើនឹង ៤៨៣ ១៤០ នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៣២ ៥៥១ ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៣ ៩១៨ ហិកតា ទៀតផងដែរ។ សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែរហូតពេលនេះស្ថានភាពនៃជំនន់ទឹកភ្លៀងហាក់បានធូរស្រាល ច្រើនរាជធានីខេត្ត លើកលែងតែខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តជន់លិច ខណៈ សម្តេចតេជោ […]
  • អត្រាប្តូរប្រាក់រៀលថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើ ៤ ០៨០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨០,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៣៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៥៩,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩២១,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១៩,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១២,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦១៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២១,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩១០,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៦១,០០រៀល ; ១បាតថៃ ស្មើ១៣១,៥០រៀល ; ១០០០ដុងវៀតណាម […]
  • សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ កម្រិតបរិញ្ញាបត្រជំនាន់ទី១៩ វគ្គសិក្សាទី១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩វគ្គសិក្សាទី១ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧.៣០នាទីព្រឹក។
  • ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ ស្ថិតក្នុងដំណាក់នៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបន្ថែមគោលការណ៍ប្រតិបត្តិស្តង់ដា (sop) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បះ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបថជំងឺកូវីដ-១៩។ សូមអានខ្លឹមសារបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖
  • ក្រុងសៀមរាប ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២១-២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ២២ តុលា ២០២០ បានប្រកាស ថា ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ។ បើតាមផេករបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា ចាប់ពីឆ្នាំ២០០៨ មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន ៖ ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី […]
  • កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ កម្មវិធីស្បៀងអាហារពិភពលោក ប្រកាសបន្តជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ចាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។ លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ ឯកឧត្តម ឆាយ ថន បានបន្តថា ឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល៕
  • ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស
  • ការព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាសម្រាប់ថ្ងៃទី២២ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានចេញព្រឹត្តិប័ត្រព័ត៌មាន និងការព្យាករណ៍ស្តីពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
  • ក្រសួងការបរទេសកម្ពុជា ប្រកាស​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ ក្រសួងការបរទេសកម្ពុជា បាប្រកាស​ព័ត៌មាន ស្តីពីលទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។ កិច្ចប្រជុំ​ដែលធ្វើឡើងតាមរយៈ​ប្រព័ន្ធ​វិ​ដេ​អូ បាន​ចែករំលែក​សារ​អបអរសាទរ​ចំពោះ​ខួប ៧៥​ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​បាន​កោតសរសើរ​ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង ដែល​អង្គការសហប្រជាជាតិ សម្រេចបាន ក្នុង​រយៈពេល ៧​ទសវត្សរ៍​កន្លងមក ជាពិសេស​ក្នុងការ​ថែរក្សា​សន្តិភាព និង​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ សូមអានបន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖  
  • សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជួនសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់។ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ តុលានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៏ថា ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តក្រុងដែលរងគ្រោះដោយសារទឹកជំនន់១៩ រាជធានី-ខេត្ត។ សម្តេចតេជោ បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ត្រូវផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទទួលទាន ជា មួយនឹងការរក្សាអនា ម័យខ្ពស់ ដើម្បីធានាមិនឲ្យពលរដ្ឋណាម្នាក់កើត ជំងឺរាគរូស ចុកក្អួត ប៉ះពាល់ដល់សុខភាព។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ជួយដឹកជញ្ជូន និងជួយជួសជុលលំនៅដ្ឋានប្រជាពល រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្រោយជំនន់បានបញ្ចប់។ ពិសេសរាជរដ្ឋាភិបាល ត្រូវ មានភារកិច្ច ជាច្រើនទៀត ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនា […]
  • កម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣%នៃចំនួនប្រជាជននៅពាក់កណ្តាលឆ្នាំក្រោយ «នៅក្នុងថ្នាក់អន្តរជាតិ គេគិតរួចហើយ គឺវ៉ាក់សាំងដែលនឹងទទួលបានគឺ « COVAC Facility » ហើយបើយោងតាមអ្នកដែលសម្របសម្រួល ទទួលខុសត្រូវលើវ៉ាក់សាំងនេះ គឺប្រទេសកម្ពុជាយើង ប្រហែលជាគេអាចផ្តល់ជូនក្នុងរង្វង់ ៣ភាគរយ នៃចំនួនប្រជាជនសរុប គឺបានខ្ទង់ប្រមាណជាជាង ៣ លាននាក់»។ លោកស្រីថ្លែងថា «វាមិនមែនតែសម្រាប់បែងចែកតែមកក្នុងប្រទេសកម្ពុជាយើងទេ តែត្រូវបែងចែកនៅទូទាំងសកលលោក។ អ៊ីចឹង វាត្រូវមានការបែងចែកមួយដោយស្មើភាពគ្នា ហើយមានសិទ្ធិស្មើគ្នានៅក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ នេះ»។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ខណៈលោកស្រីចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។ លោកស្រីបន្តថា យ៉ាងណាក៏ដោយ ក្នុងចំណោម ៣ភាគរយដែលកម្ពូជានឹងអាចទទួលបាននោះ មិនអាចបញ្ជូនមកម្តងទាំង ៣ភាគរយនោះទេ អាចនឹងមានការបែងចែកជាដំណាក់ៗ ដោយសារផលិតភាពនៃវ៉ាក់សាំងនេះ នៅមានកម្រិតនៅឡើយ។ គួរជម្រាបថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) អង្គការ ហ្គាវី (GAVI) និងកម្មវិធីជាតិចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបានមូលមតិគ្នា ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍នូវផែនការមួយដែលហៅថា Deployment Plan សម្រាប់ធ្វើការពិនិត្យមើល គ្រប់គ្រង ការបែងចែករួមគ្នា និងការមើលថា តើក្រុមណាដែលត្រូវទទួលនូវវ៉ាក់សាំងមុនគេ៕

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឆ្នាំ​២០១៨​ ចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ


សីហា ២០
០៩:០៨:៣១ ព្រឹក ២០១៨
  ១៣៧៥ Views

ខេត្តកំពង់ស្ពឺ ៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ ការប្រឡង​បាក់​ឌុប ដែលមាន​រយៈពេល២​ថ្ងៃ ចាប់​ថ្ងៃទី​២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨​ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកនេះ ដោយមានការប្រឡងពីរប្រភេទ គឺសម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ដែលមានវត្តមានរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ចូលរួមបើកវិញ្ញាសារ ដើម្បីអោយបេក្ខជនប្រឡង និងមានការចូលរួមពីមន្ត្រី កម្លាំងប្រដាប់អាវុធ អង្គភាពនានាជុំវិញខេត្តផងដែរ។​

​យោងតាម​របាយការរបស់មន្ទីរអប់រំ ការប្រឡង​បាក់​ឌុប នឹង​ប្រ​ពឹ​ត្ត​ទៅ​ចាប់ពី​ម៉ោង៧ និង៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ដោយមាន៧មុខវិជ្ជា ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​ថ្នាក់​វិទ្យាសាស្ត្រ​។​ ការប្រឡង​បាក់​ឌុបឆ្នាំ​២០១៨នេះ នៅទូរទាំងខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងសរុប១០មណ្ឌល បេក្ខជនសរុបចំនួន៤៤២៦នាក់ ស្រី២១៣៩នាក់ មានកម្លាំងនគរបាល អាវុធហត្ថខេត្តមកការពារ ព្រមទាំងមានក្រុមគ្រូពេទ្យសម្រាប់នៅចាំជួយសង្គ្រោះ បេក្ខជនដែលមានជំងឺដង្កាត់ក្នុងការប្រឡងផងដែរ។​

​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖
​ថ្ងៃ​ច័ន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក​៖
-​ម៉ោង០៧:៣០ ដល់​ម៉ោង០៨:៣០៖ ​ផែនដី និង​បរិស្ថានវិទ្យា​ ​(៦០នាទី )
-​ម៉ោង០៩:០០ ដល់​ម៉ោង១០:៣០៖​ ​ប្រ​វ​តិ្ត​វិទ្យា​ ​(៩០នាទី)

​ពេល​រសៀល​៖
-​ម៉ោង១៤:០០ ដល់​ម៉ោង១៥:៣០៖​ ​ភូមិវិទ្យា​ ​​(៩០នាទី)
-​ម៉ោង១៦:០០ ដល់​ម៉ោង១៧:០០៖​ ​ភាសាបរទេស​ ​(៦០នាទី)

​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក​៖
-​ម៉ោង០៧:៣០ ដល់​ម៉ោង០៩:០០៖​ ​គណិតវិទ្យា​ ​(៩០នាទី)
-​ម៉ោង០៩:៣០ ដល់​ម៉ោង១១:០០៖​ ​សីលធម៌ ពលរដ្ឋ​វិជ្ជា​ ​(៩០នាទី)

​ពេល​រសៀល​៖
​ម៉ោង១៤:០០ ដល់​ម៉ោង១៦:៣០៖​ ​អក្សរសាស្ត្រ​ខ្មែរ​ ​​(១៥០នាទី)

​ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​៖
​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក​៖
-​ម៉ោង០៧:៣០ ដល់​ម៉ោង០៨:៣០៖ ​ប្រវត្តិវិទ្យា​ ​(៦០នាទី)
-​ម៉ោង០៩:០០ ដល់​ម៉ោង១០:៣០៖​ ​ជីវវិទ្យា​ ​(៩០នាទី)

​ពេល​រសៀល​៖
-​ម៉ោង១៤:០០ ដល់​ម៉ោង១៥:៣០៖​ ​គីមីវិទ្យា​ ​(៩០នាទី)
-​ម៉ោង ១៦:០០ ដល់​ម៉ោង ១៧:០០៖​ ​ភាសាបរទេស​ ​(៦០នាទី)

​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក​៖
-​ម៉ោង០៧:៣០ ដល់​ម៉ោង០៩:០០៖​ ​អក្សរសាស្ត្រ​ខ្មែរ​ ​(៩០នាទី)
-​ម៉ោង០៩:៣០ ដល់​ម៉ោង១១:០០៖​ ​រូបវិទ្យា​ ​​(៩០នាទី)

​ពេល​រសៀល​៖
​ម៉ោង១៤:០០ ដល់​ម៉ោង១៦:៣០៖​ ​គណិតវិទ្យា​ ​(១៥០នាទី)

គួររំលឹកថា​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ មន្ទីរ។អប់រំ យុវជន និង​កីឡាខេត្តកំពង់ស្ពី បាន​បិទ​ឈ្មោះ​បេក្ខជន​ប្រឡង លេខ​តុ លេខ​បន្ទប់ នៅតាម​មណ្ឌល​ប្រឡង​ទាំង១០​ ដែលស្ថិតនៅតាមបណ្ដាមមណ្ឌលនិមួយៗក្នុងខេត្តកំពង់ស្ពឺ ហើយបេក្ខជនក៏បានពិនិត្យមើលឈ្មោះរបស់ពួកគេរួចរាល់ហើយដែរ។

​នៅ​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​រឹតបន្តឹង​វិន័យ ដោយ​មិន​ឲ្យ​មាន​ការលួចចម្លង ឬ​សូកប៉ាន់​គ្រូ​អនុរក្ស មេ​ប្រយោគ​នោះទេ​។ ក្នុងនោះ បេក្ខជន​ក៏​មិន​អនុញ្ញាត​ឲ្យ​យក​ប្រ៊ី​យ៉ុង ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ចូល​មណ្ឌល​ប្រឡង និង​បន្ទាប់​ប្រឡង​ឡើង​យ​ ដោយមានអ្នកសង្កេតការណ៍​ប្រឡង​សរុប​ជាង៥០០០ នាក់ ត្រូវ​បានដាក់​ពង្រាយ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​ផងដែរ​។​

​ជាមួយគ្នា​នោះ ក្នុងពេល​ប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ អាជ្ញាធរខេត្ត​មួយចំនួន ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង​ កំពង់ធំនិងខេត្តកំពង់ស្ពឺ ជាដើម បានប្រកាស​ពី​ការរៀបចំ​កន្លែង​ស្នាក់នៅ ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​បេក្ខជន​ប្រឡង ដោយ​ឥតគិតថ្លៃ​។

​នៅ​ខេត្តកំពង់ស្ពឺ និង​តាម​មណ្ឌល​ប្រឡង​ដទៃទៀត ក៏ត្រូវ​បាន​មន្ទីរ​អប់រំ យុវជន និង​កីឡាខេត្ត នា​ព្រឹក​ថ្ងៃទី​១៩​សីហា​កន្លងទៅនេះ បានប្រកាសថា អាជ្ញាធរខេត្ត និង​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន បានរៀបចំ​ថែរក្សា និង​មើល​ការខុសត្រូវ​នៅ​កន្លែងផ្ញើកង់ និង​ម៉ូតូ​ជូន​បេក្ខជន ដោយ​ឥតគិតថ្លៃ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨៕អ៊ុ ណូន

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)