ថ្ងៃ ច័ន្ទ ទី០៧ ខែ មីនា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ដំណើរការស្តាប្រឡាយមេទួលពង្រ១ សម្រេចបានជាង៧០ ភាគរយ ក្រុមការងារកំពុងពន្លឿនការស្តារឱ្យបានរួចរាល់មុនពេលរដូវវស្សារមកដល់ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី៥ ខែមីនានេះថា មកដល់ពេល នេះ ដំណើរការស្តារប្រឡាយមេទួលពង្រទី១ សម្រេចបានជាង៧០ភាគរយ ហើយក្រុមការងារកំពុងតែបង្កើនសកម្មភា ពដើម្បីពន្លឿនឱ្យការងារនេះឱ្យសម្រេចបានមុនផែនការ គឺរួចរាល់ជាស្តាពរនៅមុនពេលរដូវវស្សាឈានចូលមកដល់នាពេលខាងមុខនេះ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីកាយបង្ហើយតាមផែនការមេ គឺមាត់ប្រឡាយមានទំហំ៨ម៉ែត្រនិងបាតប្រឡាយមានទំហំ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញនឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះប្រព្រឹត្តិទៅតាមផែនការដែលបានគ្រោងទុក អាចកាត់ បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ។ ការងារនេះអាចសម្រេចបានដោយរលូនមកដល់ ពេលនេះ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ប្រឡាយ និងមានការយោគយល់ពីអ្នកដំណើរឆ្លងកាត់តំបន់ទាំងនោះផងដែរ។ លោក ហែម ដារិទ្ធ បញ្ជាក់ទៀតថា ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនយើងបានប្រើប្រាស់សាឡង់ដើម្បីដឹកគ្រឿងចក្រចុះស្តារនិងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀតត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូនិងសង់ស្ពានចំនួន៨កន្លែង ដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិដែលគាត់រស់នៅ។ លោកបន្ថែមទៀតថា ពិតណាស់ថា ការងារនេះជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ជាពិសេសរាជធានីភ្នំពេញអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូចវស្សាបានក៏ពិតមែនប៉ុន្តែក៏មានសប្បុរសជនមួយចំនួនបានចូលរួមបរិច្ចាកដីជាកម្មសិទ្ធផ្ទាល់ខ្លួនមួយចំណែក ដើម្បីផ្តល់លទ្ធ ភាពឱ្យអាជ្ញារធរធ្វើការងារនេះសម្រេចបានតាមប្លង់មេនិងទាន់ពេលវេលា។ បើទោះជាមិនអាចកំណត់ការបរិច្ឆេទបានថា ការងារស្តារប្រឡាយមេទួលពង្រ១នេះនឹងរួចរាល់នៅពេលណាជាក់លាក់ក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌពោធិសែនជ័យបានអះអាងថា ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានខិតខំពន្លឿនការងារឱ្យបានឆាប់តាមតែអាចធ្វើទៅបាន គឺមិនឱ្យដល់រដូវវស្សានោះទេ។ សូមបញ្ជាក់ជូនថា ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន៣មាន៖ សង្កាត់ចោមចៅទី១ទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិសែនជ័យ […]
  • រដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យបុរសម្នាក់ ២លានរៀល ដោយសារមិនគោរពគោលការណ៍ចត្តាឡីស័ក រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការ នៅសណ្ឋាគារឯកជនមួយកន្លែងចំនួន២លានរៀល នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩។ លោកត្រូវបានក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគម ន៍៕
  • អាជ្ញាធរជាតិអប្សរា ក្រុងពិលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី នៃប្រាសាទបេងមាលា ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទី នៅចំកណ្ដាល បារាយ ណ៍ប្រាសាទបេងមាលា ដោយវត្តមាន គឹម សុធិន អគ្គនា យករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសមនូបត្ថម្ភនិងជាប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ។ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ថា ក្រុមការងារបើកការដ្ឋាន កំណាយនិងជួស ជុលប្រាសាទវាលផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជា ពលរដ្ឋជួយការពារប្រាសាទបុរាណនិងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។ លោក ម៉ៅ […]
  • រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់ប ន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង។ រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជ រដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខី ភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕
  • កម្ពុជានាំចេញស្រូវ ជាង៧០ម៉ឺនតោន ទៅកាន់ប្រទេសវៀត ណាមក្នុងរយៈពេល២ខែ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀត ណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន។ ដោយឡែក ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១១៧០ រៀល/គីឡូក្រាម។ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឲ្យ សម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត បើទោះជាព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឺកទន្លេ មេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏នដោយ។ យោងតាមលទ្ធផលខាងលើ យើងបានពិនិត្យឃើញថា មានខេត្តចំនួន […]
  • ជនសង្ស័យក្នុងករណីឃាតកម្មរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែតត្រូវកម្លាំងចម្រុះចាប់បានហើយ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១)៖ បុរសម្នាក់ ដែលជាប់សង្ស័យ ថា ជាជនដៃដល់ ក្នុងការសម្លាប់នារីវ័យក្មេង នៅក្រុងប៉ោយប៉ែតនោះ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានហើយនៅវេលាម៉ោង២២យប់ ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់មួយកន្លែងឋិតក្នុងភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្បានឲ្យដឹងថាៈជនសង្ស័យមានឈ្មោះ រឿន ធារិន បានសារភាពថាៈ ខ្លួនពិតជាបានប្រព្រឹត្តអំពើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួន បានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២.០៣.២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ ជនរងគ្រោះពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួល ទៅលើការ៉ូ ហើយបានយកកូនកាំបិតភ្ជង់ជនរងគ្រោះ បន្ទាប់មកក៏វាយចំពោះជន រងគ្រោះបណ្តាលឲ្យសន្លប់លែងរើបំរាស់ ហើយបានធ្វើសមក្មភាពរំលោភសេព សន្ថវៈទៅលើជនរងគ្រោះបានសម្រេចម្ដង ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងជន សង្ស័យក៏បានយកកូនកាំបិតចិតបន្លែចុងស្រួចចាក់លើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់នៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទ ម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ […]
  • ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ប្រភេទ AstraZeneca ដល់ក្រុមមនុស្សងាយរងគ្រោះ និងមនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ប្រភេទ AstraZeneca ដល់ក្រុមមនុស្សងាយរងគ្រោះ និងមនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ នៅរាជធានីខេត្តចំនួន៣ ភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ
  • តាមចាប់បានជនដៃដល់សម្លាប់ស្ដ្រីបុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ដល់ខេត្តសៀមរាប ខេត្តសៀមរាប ៖ ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់ជាបុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ នៅខេត្តសៀមរាប។ បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងតំណាងអយ្យការតុលាការផងដែរ។ លោក សិទ្ធិ ឡោះ បញ្ជាក់ថា នេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាព។ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ គួររំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ជួលនៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
  • កុមារតូចៗនាំគ្នាចាប់គីង្គក់ដុតអាំងបរិភោគបណ្ដាលឲ្យពុលស្លាប់ម្នាក់និងរងគ្រោះ៥នាក់នៅស្រុកកំពង់ត្រឡាច (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១)៖ កុមារអាយុ១ឆ្នាំ៨ខែម្នាក់បានស្លាប់ និងកុមារតូចៗ ៥ នាក់ទៀត បានរងគ្រោះដោយសារតែពុលសត្វគីង្គក់ដែលពួកគេ បាននាំគ្នាដុតហូបខណៈដែលឪពុកម្ដាយមិននៅផ្ទះ ។ ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទីសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងព្នៅ ឃុំច្រេសស្រុកកំពង់ត្រឡាច។តាមការបញ្ជាក់ពី នគរបាលមូលដ្ឋានបានដឹងថា កុមារារងគ្រោះដែលស្លាប់ដោយសារតែពុលសត្វ គីង្គក់ មានឈ្មោះ ឃិត បូរ៉ា អាយុ១ឆ្នាំ៨ខែ មានឪពុកឈ្មោះ សុខ ឃូឡា និងម្ដាយ ឈ្មោះ អាន សារិន ។ចំណែកក្មេងរងគ្រោះ ៥ នាក់ទៀតមាន ១/កុមារា ត្រុង វាសនា អាយុ ៥ ឆ្នាំ ២/កុមារា ឃត ពិសិដ្ឋ អាយុ ៧ ឆ្នាំ ៣/កុមរា វី សុផារិទ្ធ អាយុ ៧ ឆ្នាំ ៤/កុមារី សល់ មីនា […]
  • ព្រឹកថ្ងៃស្អែក រដ្ឋសភានឹងបើកសម័យប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ភ្នំពេញ ៖ គណៈអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជា នៅព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តតកំណត់ថា នឹងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះមានវត្តមាននៅកម្ពុជា មក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍«សហគមន៍ ៣វិចិ្ឆកា» និងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១ នេះ ហាក់មានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ៕
  • សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត បានទៅដល់ដៃរដ្ឋសភានៅថ្ងៃនេះ រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃសុក្រ ទី៥ មីនាឆ្នាំ២០២១ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់នោះ។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា​ ក្រៅពីការអនុម័តលើកយករបៀបវារៈសម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប​ រួមមាន​ ឯកឧត្តម​ ថោង វរលក្ខណ៍ ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម អុី សំអុល។ សូមជម្រាបថា​ រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាង ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើង នាពេលនេះ ស្របពេលបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ​ មានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគ ជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០​ កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន​ ៦ជំពូក​ និង១៨មាត្រា​ ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល […]
  • ជប៉ុនផ្តល់ថវិកាជាង ២លានដុល្លារអាមេរិក សម្រាប់ការជម្រុញការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីននិងគ្រាប់បែកចង្កោម រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណ ងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ឪក្នុងនោះ ថវិកា១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើង វិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមាន ជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)” និង“គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោ សសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)” ហើយថវិកា ៤៧ម៉ឺន ២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង “ការកសាងសមត្ថ ភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នក តំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ច សន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕
  • ទឹកបារាយណ៍ខាងលិចរួមចំណែក ក្នុងការងារកសិកម្មរបស់ប្រជាពលរដ្ឋ ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្ន ផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមាន ការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះ អាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច លោក សុខ មក់ ឱ្យដឹងថា ទិន្នផលរបស់ប្រជាកសិករដែលទទួលទឹកបារាយណ៍ខាងលិចនៅឆ្នាំនេះ ទទួលបានផលល្អប្រសើរ។ លោកបន្ថែមថា លទ្ធផលដែលទទួលបាននេះ ក៏ដោយសារការទទួលទឹកពីប៉ែកខាងលើដែលទម្លាក់មក មានភាពងាយស្រួល និងឆាប់រហ័សទាន់ ពេលវេលា។ ប្រធានសហគមន៍ លោក សុខ មក់ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងចំពោះអាជ្ញាធរជាតិអប្សរា ដែលជានិច្ចកាលបានសហការផ្តល់ទឹកដល់កសិករសម្រាប់ស្រោចស្រពស្រូវតាមតម្រូវការជាក់ស្ដែង។ កសិករក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀម រាប លោក ជា ម៉ោញ រៀបរាប់ថា ស្រែចំនួន៥ហិកតារបស់លោកនៅឆ្នាំ ទទួលផលគិតជាទឹកប្រាក់ប្រមាណ១៥ លាន ។ លោកបន្ថែមថា ទឹកបារាយណ៍ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយឱ្យផលស្រូវរបស់លោកបានផលល្អ។ លោកបញ្ជាក់ថា៖‍ បើគ្មានទឹកនោះទេ ស្រូវមិនកើតទេ ព្រោះវាលនេះតាំងពីដើម ពឹងលើទឹកបារាយណ៍តាំងពីសង្គមមក»។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក លោក ទឹម ឆោម […]
  • អាជ្ញាធរជាតិអប្សរា កំពុងផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដៅទស្សនាជុំវិញប្រាសាទបន្ទាយស្រី ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌ មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។ ការផ្លាស់ប្តូរនេះ គឺដើម្បីឱ្យភ្ញៀវទេសចរ កាន់តែងាយស្រួល និងទទួលបានព័ត៌មានគ្រប់គ្រាន់ពីការទស្សនាប្រាសាទ បន្ទាយស្រី។ ជាមួយគ្នាដែរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំជាកន្លែងអង្គុយសម្រាកក្រោមម្លប់ឈើនៅតាមបណ្តោយផ្លូវដើរចេញពីប្រាសាទត្រឡប់ទៅចំណតយានយន្តវិញ ដើម្បីសម្រួលដល់ទេសចរដែលមានអាយុច្រើន និងឆ្លើយតបចំពោះភ្ញៀវទេសចរដែលត្រូវការទីតាំងអង្គុយអានសៀវភៅ ព្រមទាំងអាចមើលឃើញប្រាសាទពីចម្ងាយ៕
  • អាជ្ញាធរជាតិអប្សរា ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការសាង សង់លំនៅដ្ឋានក្នុងតំបន់អង្គរចំនួន ៤៧០គ្រួសារ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០ គ្រួសារ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៤៦០ គ្រួសារ៖ ក្រុងសៀមរាប ១៣៦គ្រួសារ ស្រុកប្រាសាទបាគង ១១៧គ្រួសារ ស្រុកបន្ទាយស្រី ៨៩គ្រួសារ ស្រុកពួក ៤៣ គ្រួសារ និងស្រុកអង្គរធំ ៦៦គ្រួសារ។ ចំណែកប្រជាពល រដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១០គ្រួសារ៖ គឺនៅក្រុងសៀម រាប ០៣គ្រួសារ និងស្រុកស្វាយលើចំនួន០៧នគ្រួសារ។ សូមបញ្ជាក់ថា រាល់ការអនុញ្ញាតនិងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕

ឪពុកមា និងម្តាយក្មេក ព្រួតកាប់កូនប្រសារបួសធ្ងន់ រួចរត់គេចខ្លួនចូលព្រៃបាត់


កញ្ញា ០៤
១១:០៩:៣២ ព្រឹក ២០១៨
  ១៦០៧ Views

ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនប្រសាម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្តបង្អែកខេត្តកំពង់ស្ពឺ  ដោយសារតែម្តាយក្មេក និងឪពុកមា (ប្អូនប្រុសម្តាយក្មេក) បាននាំគ្នាព្រួតកាប់ របួស រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលរត់ចូលព្រៃ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកោះរុនភូមិដំបងវេញ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា មានករណីហឹង្សាដោយចេតនាមួយ កេីតឡីេងបង្ករដោយជនសង្ស័យ រួមមានឈ្មោះ ចិន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងទី០២ មាន ឈ្មោះ ចិន សាត ភេទស្រី អាយុ៧២ឆ្នាំ (ជាម្តាយក្មេក) រស់នៅភូមិ ឃំុកេីតហេតុខាងលេី ទាំង២នាក់បានធ្វេីសកម្មភាព យកកាំបិតកាប់ទៅលេីឈ្មោះ កឹម ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ ឃំុកេីត ហេតុបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

បើតាមសម្តីរបស់ជនរងគ្រោះ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ រូបគេបានទៅអោបម្តាយក្មេក ក្នុងលក្ខណៈលេងសើចដូចសព្វមួយដង ស្រាប់ពូក្មេក ដែលជាប្អូនបង្កើតម្តាយក្មេកប្រកាន់ ក៏ស្រាប់តែព្រួតគ្នាយកកាំបិតកាប់តែម្តង។

ពេលនេះជនរងគ្រោះ បានបញ្ជូនទៅពេទ្យខេត្តកំពង់ស្ពឺ ឯជនសង្ស័យ បានកំពុងរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ កម្លាំងនគរបាលកំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ទាំង០២នាក់ផងដែរ៕ អ៊ុ ណូន

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)