
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ក្រុមហ៊ុនទូរស័ព្ទ Smart Axiata បានធ្វើសន្និសីទកាសែត វត្ដមានតារាអន្តរជាតិមួយរូបទៀត ដែលត្រៀមខ្លួនមកអង្រួនឆាកតន្ត្រីរបស់ Smart Mega Concert សារជាថ្មី។
នៅក្នុងកម្មវិធីប្រកាសវត្ដមានតារា ដែលនឹងមកប្រគុំតន្រ្ដីនៅព្រះរាជណាចក្រកម្ពុជានេះក្នុងពេលខាងមុខនេះ លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បានថាតារាបន្ទាប់ដែលនឹងមកកម្ពុជា គឺតារាចម្រៀងសម្លេងផ្អែម លោក Charlie Puth ដែលគ្រប់គ្នាស្គាល់លោកពីក្នុងបទចំរៀង See You Again របស់រឿង Furious 7 និង We Don’t Talk Anymore។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Smart Axiata ធ្លាប់បាននាំមកនូវការប្រគុំតន្រ្ដី ពីសំណាក់តារាអន្ដរជាតិ៤លើករួចមកហើយ ហើយលើកនេះគឺជាលើកទី៥ហើយ ដែលក្រុមហ៊ុន Smart Axiata នាំយកតារាលំដាប់ពិភពលោកមកកម្ពុជា។
ចំពោះកាលបរិច្ចេទការប្រគុំតន្រ្ដីនេះ បើតាមនាយកប្រត្ដិបត្ដិក្រុមហ៊ុនស្មាត បានបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុននេះ៕