
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានម្ចាស់ទូរសព្ទ័ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់អោយនគរបាលស្រុកគងពិសី ខណៈដែលយុវជនខាងលើ ជិះម៉ូតូមកពីខេត្តតាកែវ មកលួចទូរសព្ទ័ដល់ខេត្តកំពង់ស្ពឺ ពេលម្ចាស់ផ្ទះចូលហូបបាយក្នុងផ្ទះ ប៉ុន្តែសំណាងអាក្រក់ ម្ចាស់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចាប់ឃាត់ប្រគល់អោយនគរបាលតែម្តង កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់ម្ចាស់ទូរសព្ទ័ បាននិយាយអោយសមត្ថកិច្ចដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនជនសង្ស័យខាងលើនោះ គឺរូបគេសង្ស័យថាជាមុខសញ្ញាសង្ស័យលួចទូរស័ព្ឌដៃចំនួន០៣គ្រឿង រួមមានម៉ាកទី០១ ទូរស័ព្ទអាយហ្វូនសិចផ្លាស់ ចំនួន ០២គ្រឿង(iPhone 6plus) និងអាយហ្វូនសិច ចំនួន ០១គ្រឿង (iPhone 6)។
នគរបាលបាននិយាយថា យុវជនជាជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ខាត់ សីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិនាល ឃំុតាំងដូង ស្រុកបាទី ខេត្តតាកែវ និងម៉ូតូ១គ្រឿង ម៉ាកហុងដា C50គូប ជ្រុងពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1837 បានចូលទៅលួចទូរសព្ទ័ទាំង០៣គ្រឿង នៅផ្ទះរបស់ឈ្មោះ រស់ រាវី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ី រស់នៅក្នុងភូមិលៀក ឃំុព្រះនិព្វាន ស្រុកគងពិសី ខណៈពេលម្ចាស់ផ្ទះចូលទៅហូបបាយថ្ងៃត្រង់ក្នុងផ្ទះ មិនបានចាប់អារម្មណ៍។ ភ្លាមៗនោះម្ចាស់ចេញមកវិញ បានឃើញយុវជនខាងលើ កំពុងតែធ្វើសកម្មភាពលួចទូរសព្ទ័ខាងលើនេះ ក៏បានឃាត់ខ្លួន ប្រគល់អោយនគរបាលតែម្តង។
ក្រោយឃាត់ខ្លួន យុវជនខាងលើត្រូវបាននគរបាលសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំកសាងសំណុំរឿង បញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងទូរសព្ទ័ទាំង០៣គ្រឿង នគរបាលប្រគល់អោយម្ចាស់ដើមវិញហើយ៕ អ៊ុ ណូន