
ខេត្ដកំពត ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ប្រមូលគ្នាមកដេកចាំ កាប់ស្លឹកផ្អាវសម្រាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
បងប្រុស សាន សិត អាយុ43ឆ្នាំ នៅភូមិវត្តអង្គ បាននិយាយប្រាប់អោយដឹង កាលថ្ងៃទី29 កញ្ញា ថា ប្រជាពលរដ្ឋនៅភូមិវត្តអង្គជាច្រើនគ្រួសារ សុទ្ធតែអ្នកក្រីក្រ បានចេញពីផ្ទះសម្បែងរយះពេលជាងកន្លះខែ ហើយទៅដេកនៅខេត្តកោះកុង ស្វែងរកកាប់ស្លឹកផ្អាវនៅតាមភ្នំ និងជ្រោះ និងតាមឃ្លងសមុទ្រ។
បងប្រុស សាន សិត និយាយប្រាប់បន្តថា ខេត្តកំពតរកមិនបានទេស្លឹកផ្អាវសម្រាប់វិចនំ ដូចនេះហើយបានជាអ្នកភូមិ នាំគ្នាទៅកាប់ស្លឹកនៅក្នុងព្រៃ យកមកលក់អោយពលរដ្ឋ ក្នុងរដូវបុណ្យភ្ជំុបិណ្ឌនៅថ្ងៃខាងមុខនេះ។ បងប្រុស និយាយថា គាត់ទើបតែមកយកគ្រួសារនៅខេត្តកំពតទេ តាមពិតគាត់នៅខេត្តកំពង់ចាមឯណ្ណោះ។ លោកបាននិយាយថា ពលរដ្ឋនៅខេត្តកំពតនិយមវិចនំុស្លឹកផ្អាវ តែបើខេត្តកំពង់ចាមនិយមវិចនុំស្លឹកចេកតែប៉ុណ្ណោះ។
អំុប្រុស ឆាក់ ឈឹមឈរ អាយុ57ឆ្នាំ នៅភូមិកណ្ដាល ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននិយាយប្រាប់អោយដឹងផងដែរថា អ្នកភូមិផ្សេងៗបាននាំគ្នាទៅដេកក្មុងព្រៃ កាប់ស្លឹកផ្អាវលក់ក្នុងរដូវភ្ជំុបិណ្ឌនេះ ពួកបរិស្ថានបានដេញរារាំងមិនអោយកាប់ទេ។ ពលរដ្ឋរូបនេះបាននិយាយប្រាប់ថា បើគ្រាន់តែកាប់ស្លឹកផ្អាវសម្រាប់លក់ក្នុង ១ឆ្នាំមានតែម្ដង មិនហិនហោចដូចអ្នកកាប់បំផ្លាញព្រៃឈើទេ។
គេបានសំគាល់ឃើញថាជារៀលរាល់ឆ្នាំ អោយតែចូលដល់រដូវបិណ្ឌភ្ជំុបិណ្ឌ ពួកអ្នកភូមិឆ្ងាយៗតែងតែនាំគ្នាដឹកស្លឺកផ្អាវ មកសម្រាកក្នុងវត្ត លក់ស្លឹកផ្អាវក្នុង1គីឡូ 3ពាន់រៀល ទៅ5ពាន់រៀល ឫក៍គេអាចលក់ម៉ៅជាដំុក៍មាន ព្រោះស្រុកកំពង់ត្រាច ប្រជំុជនមានប្រជាពលរដ្ឋច្រើនជាងគេ៕ កែវ ឆាត