
ខេត្ដពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ត្នោត បានចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ដែលយកធុងបាស់ទៅចាក់ផឹកស៊ីនៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូកម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹកយ៉ាងអនាធិបតេយ្យ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោយទទួលបានបទបញ្ជា ពីអភិបាលខេត្ត កាលពីវេលាម៉ោង ១៨និង៣៧នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូ (ជ្រលង) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពអនាធិបតេយ្យនេះ សុទ្ធតែជាប្រជាពលរដ្ឋក្នុងស្រុកក្រគរ ដែលមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ឡាយ កុម្ភៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត។
២- ឈ្មោះ រី សោម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់។
៣- ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរ-ឥស្លាម រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់។
៤- ឈ្មោះ គាង ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច។
៥- ឈ្មោះ សារី ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត។
៦- ឈ្មោះ ហ៊ីង រ៉ាណន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត។
និង៧- ឈ្មោះ សី មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត។
ប្រភពបានបន្តថា ក្រោយទទួលបានបទបញ្ជាពីលោកអភិបាលខេត្ត នៅវេលាម៉ោង ១៨និង៣៧នាទី កម្លាំងសហការបានចុះបង្ក្រាបក្មេងទំនើងទាំង៧នាក់នេះ ឃាត់ខ្លួនខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីបន្ត៕